ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះជា​ឈ្នះ​គេ​នៅ​លើ​លោក​នេះ​ក៏​មច្ចុរាជ​មិនទុកជីវិតឱ្យ

5 ឆ្នាំ មុន

ប្រយោជន៍​អ្វី​នឹង​ចង់​យកឈ្នះ​មនុស្សជាតិ​គ្នា​ឯង​នោះ បើ​យើង​ទាំងអស់​គ្នា​សុទ្ធតែ​ជា​អ្នក​ចាញ់​ដូច​គ្នា​សោះនឹង គឺ​ចាញ់​ដៃ​មច្ចុរាជ ។​ ដូចនេះ​សូម​មនុស្សលោក​ឈប់​ឈ្លោះ​ទាស់ទែង​គ្នា ឈប់​បៀតបៀន​គ្នា ឈប់​ចងគំនុំ​ឈប់​ឈ្នានីស ហើយ​នាំ​គ្នា​ងាក​មក​ស្តាប់​ពុទ្ធឱវាទ​វិញ​ដើម្បី​រត់​ចេញ​អំពី​អំណាច​មច្ចុរាជ​និង​បាន​ទៅ​កាន់​ទី​បរមសុខ​ទើប​អស់​ទុក្ខ ។ យើង​មិន​គួរ​ចំណាយ​ពេលវេលា​ទៅ​ប្រព្រឹត្ត​ក្នុង​ការងារ​ឥតប្រយោជន៍​ឡើយ…

ប្រយោជន៍​អ្វី​នឹង​ចង់​យកឈ្នះ​មនុស្សជាតិ​គ្នា​ឯង​នោះ បើ​យើង​ទាំងអស់​គ្នា​សុទ្ធតែ​ជា​អ្នក​ចាញ់​ដូច​គ្នា​សោះនឹង គឺ​ចាញ់​ដៃ​មច្ចុរាជ ។​ ដូចនេះ​សូម​មនុស្សលោក​ឈប់​ឈ្លោះ​ទាស់ទែង​គ្នា ឈប់​បៀតបៀន​គ្នា ឈប់​ចងគំនុំ​ឈប់​ឈ្នានីស ហើយ​នាំ​គ្នា​ងាក​មក​ស្តាប់​ពុទ្ធឱវាទ​វិញ​ដើម្បី​រត់​ចេញ​អំពី​អំណាច​មច្ចុរាជ​និង​បាន​ទៅ​កាន់​ទី​បរមសុខ​ទើប​អស់​ទុក្ខ ។

យើង​មិន​គួរ​ចំណាយ​ពេលវេលា​ទៅ​ប្រព្រឹត្ត​ក្នុង​ការងារ​ឥតប្រយោជន៍​ឡើយ បើ​ទោះជា​បាន​ឈ្នះ​គេ​នៅ​លើ​លោក​នេះ​ក្តី ក៏​មច្ចុរាជ​មិន​ទុក​ជីវិត​ឱ្យ​ដែរ លុះដល់​ពេលវេលា​ហើយ​កាលណា​មច្ចុរាជ​នឹង​មក​អូ​សក​យក​ទៅ​ភ្លាម​ ។

ដូចនេះ​សប្បុរស​ដែល​បានដឹង​ច្បាស់​ហើយ លោក​មិន​បង្អែបង្អង់​ទេ លោក​នឹង​ចៀស​ចេញ​ទៅ​ឆ្ងាយ​ដោយ​ការ​ប្រព្រឹត្ត​តែ​អំពើ​មនុស្សធម៌​ដើម្បី​ចេញ​ចាក​ភព​បី ទើប​ផុត​ទុក្ខ​អស់​ភ័យ​ក្នុង​វាលវដ្តសង្សារ​នេះ​។

សូម​មនុស្ស​ប្រុស​ស្រី​កុំ​បំភ្លេច​ការ​ពិត​នៃ​ជីវិត​របស់​ខ្លួនឯង​ចោល​ឱ្យ​សោះ ព្រោះ​ការ​ពិត​វា​នៅ​តែ​ជា​ការ​ពិត​គ្រប់​គ្រា គ្រប់​ខណៈ គ្រប់​វេលា ហើយ​ការ​ពិត​នេះ វា​អាច​ជួយ​ដោះស្រាយ​បញ្ហា​ចំពោះ​បុគ្គល​ណា​ដែល​បានដឹង​ការ​ពិត​នៃ​ជីវិត​នេះ គឺ​ដោះស្រាយ​គ្រប់​បញ្ហា​ទាំងអស់ រួម​ទាំង​បញ្ហា ជាតិ ជរា ព្យាធិ មរណៈ​ផង​ដែរ ។

នេះ​ជា​បញ្ហា​ធំ​ដែល​សត្វលោក​គួរ​ព្យាយាម​ចៀស​ឱ្យ​ផុត គេច​ឱ្យ​រួច​ពី​ភព​ទាំងនេះ​ទើបបាន​សុខ​ទៅ​ហោង ។