ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ស្រូវ​អស់​ប្រហែលជា​២​ហិ​កតា​ក្នុងស្រុក​អូរ​ជ្រៅ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ ស្រូវ​ប្រហែលជា​២​ហិ​កតា​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ខាងត្បូង​ផ្លូវ​រថភ្លើង​១០២០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ណា​កា​ឆាយ ឃុំ​កូប ស្រុក​អូរ​ជ្រៅ…

​ខេត្តបន្ទាយមានជ័យ ៖ ស្រូវ​ប្រហែលជា​២​ហិ​កតា​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ខាងត្បូង​ផ្លូវ​រថភ្លើង​១០២០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ណា​កា​ឆាយ ឃុំ​កូប ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ​។

​នៅ​ក្នុង​ហេតុការណ៍​នោះ​ដែរ កងកម្លាំង​នគរបាល​ស្រុក​អូរ​ជ្រៅ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី អុឹម សា​រ៉ាត់ អធិការរង​ទទួល​សេនាធិការដ្ឋាន និង​លោក​អនុសេនីយ៍ឯក រី សា​រ៉េ​ត អធិការរង​ទទួល​កិច្ចការ​ប៉ុស្តិ៍​បាន​ដឹកនាំ​កម្លាំង​ជំនាញ​និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​កូប និង​កម្លាំង​ប្រជា​ការពារ​រួម​ជាមួយ​ប្រជាពលរដ្ឋ ចុះ​ជួយ​ធ្វើ​អន្តរាគមន៍​ពន្លត់​។

​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍ទោ សែ​ស វិបុល អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ បាន​ឲ្យ​ដឹង​ថា​៖ ម្ចាស់​ស្រូវ​ដែល​រង​ការ​ខូចខាត​ដោយសារ​អគ្គី​ភ័យ​នេះ​មាន​ចំនួន​៤​នាក់ គឺ​១-​ឈ្មោះ​ម្ចាស់ លឹ​ម​យ៉ៃ ភេទ​ស្រី អាយុ​៦៦​ឆ្នាំ រស់នៅ​ភូមិ​ខៃ​ដ​ន ឃុំ​កូប ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ២-​ឈ្មោះ សើន សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​អូរ​ជ្រៅ ឃុំ​កូប ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ៣- ឈ្មោះ ខឿន រ៉ា​ឌី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​ជ្រៅ ឃុំ​កូប ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ​និង​៤-​ម្ចាស់​ឈ្មោះ ឆែម រី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​ជ្រៅ ឃុំ​កូប ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។

​លោក​អធិការ បាន​បញ្ជាក់​ង​ថា តាម​ការ​សាកសួរ​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​ក្រុម​ក្មេង​ឃ្វាលគោ​បាន​នាំ​គ្នា​បង្កាត់ភ្លើង​ដុត​ខ្យង និង​ត្រី ហើយ​ពន្លត់​មិន​អស់ បណ្តាល​អោយ​ភ្លើង​រាលដាល​ឆេះ​ស្រូវ​តែ​ម្តង​។

ជាមួយ​គ្នា​នោះ​ដែរ លោក​អធិការ​បាន​ផ្តាំ​ផ្តើ​ដល់​ប្រជាពលរដ្ឋ ត្រូវ​តែ​ណែនាំ​កូនចៅ​កុំ​ឲ្យ​មានការ​ដុត​ភ្លើង​នៅ​វាលស្រែ​នាំ​ឲ្យ​មាន​ភ្លើង​ឆាបឆេះ បង្ក​ឲ្យ​រង​ការ​ខូចខាត​ទ្រ​ព្ប​សម្បត្តិ​របស់​អ្នក​ដទៃ​។ ព្រោះ​រដូវ​នេះ គឺជា​រដូវក្តៅ​ហួតហែង វា​ងាយ​នឹង​បង្ក​ឲ្យ​កើត​មាន​អគ្គី​ភ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ