ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើង​ខ្លាំង​ពី​មុន​… សមត្ថកិច្ច​រង​គ្រោះ​ចំនួន​០២​នាក់​ទៀត

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រុម​ជើង​ខ្លាំង​ខាង​កាច់​បំបែក​សោ​ម៉ូតូ​កន្លង​មក​ដែល​ធ្វើ​អោយ​សមត្ថកិច្ច​រង​គ្រោះ​ចំនួន​០២​នាក់ ខណៈ​ពេល​ប្រដេញ​តាម​ប្រមាញ់​ចាប់ខ្លួន​បាន​ហើយ និង​បាន​បង្ហាញមុខ​នា រសៀល​ថ្ងៃ​ទី​១៦ ឆ្នូ​នេះ មុន​នឹង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​១៧ ធ្នូ…

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រុម​ជើង​ខ្លាំង​ខាង​កាច់​បំបែក​សោ​ម៉ូតូ​កន្លង​មក​ដែល​ធ្វើ​អោយ​សមត្ថកិច្ច​រង​គ្រោះ​ចំនួន​០២​នាក់ ខណៈ​ពេល​ប្រដេញ​តាម​ប្រមាញ់​ចាប់ខ្លួន​បាន​ហើយ និង​បាន​បង្ហាញមុខ​នា រសៀល​ថ្ងៃ​ទី​១៦ ឆ្នូ​នេះ មុន​នឹង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​១៧ ធ្នូ នេះ ។

ជុំវិញ​ករណី​បង្ក្រាប​បាន​នូវ​ក្រុម​ចោរកម្ម​វ័យក្មេង​ឆ្លង​ដែន​មក​ពី​ភ្នំពេញ​នេះ​លោក​វរៈសេនីយ៍ទោ លី សុខ​ហ៊ី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បានអោយ​ដឹង​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​បង្ហាញមុខ​នា​ពេល​នេះ គឺ​ជាប់​ពាក់ព័ន្ធ​បទល្មើស​ចោរកម្ម​លួច​កាច់​បំបែក​សោ​.​ក​ម៉ូតូ កាលពី​នៅ​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១៧ និង​៣០​នាទី នៅ​ចំណុច​មុខ​ក្លឹ​ប​ឆេះ​ជាប់​កាស៊ីណូ​ជិន​ប៉ី ស្ថិត​នៅ​ក្រុម​ទី​១១ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​ចោរកម្ម​លួច​កាច់​បំបែក​សោ​.​ក​ម៉ូតូ​មួយ​កើតឡើង បង្ក​ឡើង​ដោយ​ជនសង្ស័យ​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ធ្វើ​សកម្មភាព​កាច់​បំបែក​សោ លួច​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ម៉ាក​ស្កុប​ពី​ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ស ស្លាក​លេខ​ភ្នំពេញ ១HD-១៤៩២ ដែល​ចត​ទុក​នៅ​មុខ​ក្លឹ​ប​ឆេះ​ជាប់​កាស៊ីណូ​ជិន​ប៉ី រួច​ជិះ​គេចខ្លួន​បាត់​។

បន្ទាប់​ពី​ទទួល​បាន​បណ្តឹង​របស់​ជន​រង​គ្រោះ​តាម​ទូរស័ព្ទ​កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ​បាន​ធ្វើការ​ស្រាវ​ជាវ​យ៉ាង​យកចិត្តទុកដាក់​រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ និង​យក​បាន​ម៉ូតូ​ដែល​គេ​លួច​យក​បាន​នៅ​មុខ​កាស៊ីណូ​នៅ​វេលា​ម៉ោង​១៩​និង​៥០​នាទី ។

ជនសង្ស័យ​ឈ្មោះ នុ​ត ប៊ុ​ន​ថន ហៅ​ខ្មៅ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ (​ធ្លាប់​ជាប់​ពន្ធនាគារ​) ជា​មុខសញ្ញា​សកម្ម​លួច​ឆក់ ស្នាក់​នៅ​ភូមិ​១ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ ចំពោះ​ជន​រង​គ្រោះ​មិន​ទាន់​មក​ដាក់​ពាក្យបណ្តឹង​នៅឡើយ​ទេ ។ វត្ថុ​តាង​ចាប់​យក​បាន សោ​ច្នៃ​សម្រាប់​កាច់​បំបែក​សោ​ម៉ូតូ​០២ សោ​លេខ​៨​ចំនួន​០១ សោ​អូរ​តូ​ចំនួន​០១ ក្បាល​សោ​លេខ​៨​ចំនួន​០១ ម៉ូតូ​០១​គ្រឿង​ម៉ាក​ស្កុប​ពី ស៊េរី​ឆ្នាំ​២០១៨ (​ផល​នៃ​អំពើ​ទុច្ចរិត ) ។ ចំណែក​ម៉ូតូ​០១​គ្រឿង ម៉ាក PCX ស៊េរី​ឆ្នាំ​២០១១ ពណ៌​ស គ្មាន​ស្លាក​លេខ ( ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព ) ។

យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បានអោយ​ដឹង​ថា រូបគេ​បាន​ជិះ​ម៉ូតូ​របស់​គេ​ម៉ាក PCX ស៊េរី​ឆ្នាំ​២០១១ ពណ៌​ស គ្មាន​ស្លាក​លេខ ទៅ​ចត​ទុក​ចោល​នៅ​ផ្លូវកែង​សាលា​កម្មករ បន្ទាប់​មក​គេ​បាន​ចូល​ទៅ​កាច់​បំបែក​សោរ​លួច​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ ដែល​ចត​ទុក​នៅ​មុខ​ក្លឹ​ប​ឆេះ​ជាប់​កាស៊ីណូ​ជិន​ប៉ី ពេល​យក​ម៉ូតូ​បាន​ហើយ ជនសង្ស័យ​រូប​នេះ​បាន​ជិះ​គេចខ្លួន រួច​កាច់​ស្លាក​លេខ​ម៉ូតូ ទុក​ក្រោម​កែប ក្នុង​ខណៈ​ពេល​ដែល​គេ​កំពុង​ជិះ​ម៉ូតូ​គេចខ្លួន​ក៏​ត្រូវ​សមត្ថកិច្ច​យើង​ស្ទាក់​ចាប់​បាន​តែ​ម្តង ។ ចំពោះ​ករណី​នេះ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ឆ្នូ​នេះ ។

សូម​បញ្ចា​ក់​ផង​ដែរ​ថា កន្លង​មក​ជនសង្ស័យ​នេះ​ក៏​ធ្លាប់​កាច់​បំបែក​សោក​ម៉ូតូ​ជា​ញឹក​ញ៉ាប់​នៅ​ក្នុង​ក្រុងព្រះសីហនុ និង​បាន​ធ្វើ​អោយ​សមត្ថកិច្ច​ចំនួន​០២​នាក់ បាន​រង​របួស​ប្រេះ​ឆ្អឹង​ដៃ​ដោយសារ​បាន​ដួល​ម៉ូតូ ខណៈ​ពេល​ប្រដេញ​តាម​ប្រមាញ់​ជនសង្ស័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ