ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​រយៈពេល​២​ថ្ងៃ ស្លា.ប់​៧​នាក់ របួសធ្ងន់​ស្រាល​៣៨​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណ​:​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​១៥-១៦ ខែធ្នូ ឆ្នាំ​២០១៨​កើត​ឡើ​១៨​លើក​ (​យប់​៥​លើក​) ស្លាប់​៧​នាក់​(​ស្រី​៤​នាក់​) របួសធ្ងន់​២២​នាក់​(​ស្រី​៤​នាក់​) របួសស្រាល​១៦​នាក់​(​ស្រី​៦​នាក់​) ។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណ​:​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​១៥-១៦ ខែធ្នូ ឆ្នាំ​២០១៨​កើត​ឡើ​១៨​លើក​
(​យប់​៥​លើក​) ស្លាប់​៧​នាក់​(​ស្រី​៤​នាក់​) របួសធ្ងន់​២២​នាក់​(​ស្រី​៤​នាក់​) របួសស្រាល​១៦​នាក់​(​ស្រី​៦​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៥​លើក​ស្លាប់​២​នាក់​, មិន​គោរព​សិទ្ធិ​៦​លើក ស្លាប់​២​នាក់​, បត់​គ្រោះថ្នាក់​២​លើក​, មិន​ប្រកាន់​ស្តាំ​២​លើក​, ស្រវឹង​១​លើក​ស្លាប់​១​នាក់​, ប្រជែង​គ្រោះថ្នាក់​២​លើក​ស្លាប់​២​នាក់ ។ សរុប​ស្លាប់​៧​នាក់ : ម៉ូត​៥​នាក់​(​មិន​ពាក់មួក​៥​នាក់​) កង់​២​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​៦​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​និង​ថ្មើរជើង​១​លើក​, ម៉ូតូ​និង​រថយន្ត​តូច​៣​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​រថយន្ត​ធំ​២​លើក​ស្លាប់​១​នាក់​, រថយន្ត​តូច​និង​ផ្សេង​ៗ២​លើក​ស្លាប់​១​នាក់ ,​រថយន្ត​ធំ​និង​ផ្សេង​ៗ១​លើក ស្លាប់​១​នាក់​, រថយន្ត​ធំ​និង​ថ្មើរជើង​១​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​ផ្សេង​ៗ២​លើក​ស្លាប់​១​នាក់ ។

បណ្តាល​ឲ្យ​ខូចខាត​យាន​៤០​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​២៣​គ្រឿង​,​រថយន្ត​តូច​៨​គ្រឿង​, រថយន្ត​ធំ​៤​គ្រឿង​, យាន​ផ្សេង​ៗ៥​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​១០​លើក​,​រថយន្ត​តូច​៣​លើក​,​រថយន្ត​ធំ​៣​លើក​, យាន​ផ្សេង​ៗ១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​១០​លើក ,​ផ្លូវ​ខេត្ត​៦​លើក​,​ផ្លូវលំ​២​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ភ្នំពេញ​២​លើក​ស្លាប់​១​នាក់ របួស​៧​នាក់​, ខេត្តកណ្តាល​១​លើក ស្លាប់​១​នាក់ របួស​១​នាក់​, ខេត្តកំពង់ធំ​២​លើក​ស្លាប់​១​នាក់ របួស​១០​នាក់​,​ខេត្តកំពង់ស្ពឺ​១​លើក ស្លាប់​១​នាក់​, ខេត្ត​ព្រះ​សីហ​នុ​១​លើក ស្លាប់​១​នាក់​, ខេត្តតាកែវ​១​លើក ស្លាប់​១​នាក់ និង​ខេត្តពោធិ៍សាត់​២​លើក ស្លាប់​១​នាក់​របួស​១​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ