ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​​លាលែង​ពី​តំណែង

5 ឆ្នាំ មុន

ប្រទេស​ស្រី​លង្កា ៖ នាយក​រដ្ឋមន្ត្រី​ស្រី​លង្កា​លោក​MAHINDA RAJAPAKSA បាន​សុំ​លាលែង​ពីតំណែង​កាលពី​ថ្ងៃ​ទី​១៥​ធ្នូ មិន​ដល់​២​ខែ​ផង​ក្រោយ​ការ​ចូល​កាន់​តំណែង​នោះ​។ ប្រធានាធិបតី​ស្រី​លង្កា​លោក​MAITHRIPALA SIRISENA បាន​តែងតាំង​រូប​លោក​កាល​ពី​ដំណាច់​ខែតុលា ជា​ប្រមុខ​រដ្ឋាភិបាល…

ប្រទេស​ស្រី​លង្កា ៖ នាយក​រដ្ឋមន្ត្រី​ស្រី​លង្កា​លោក​MAHINDA RAJAPAKSA បាន​សុំ​លាលែង​ពីតំណែង​កាលពី​ថ្ងៃ​ទី​១៥​ធ្នូ មិន​ដល់​២​ខែ​ផង​ក្រោយ​ការ​ចូល​កាន់​តំណែង​នោះ​។

ប្រធានាធិបតី​ស្រី​លង្កា​លោក​MAITHRIPALA SIRISENA បាន​តែងតាំង​រូប​លោក​កាល​ពី​ដំណាច់​ខែតុលា ជា​ប្រមុខ​រដ្ឋាភិបាល ក្រោយ​កាល​ដកហូត​តំណែង​លោក RANIL WICKREMESINGHE​។ ញត្តិ​សម្ដែង​ការ​មិន​ទុកចិត្ត​២ ចាប់តាំងពី​ពេល​នោះ​មក​ត្រូវ​បាន​អនុម័ត​ក្នុង​សភា ប៉ុន្តែ​លោក​MAHINDA RAJAPAKSA​បាន​បដិសេធ​មិន​ព្រម​គោរព​តាម​។

ពេល​នេះ​ក្នុង​សេចក្ដី​ប្រកាស​មួយ​លោក​និយាយ​ថា ខ្ញុំ​ពុំ​មាន​ចេតនា​ណាមួយ​ស្ថិត​នៅ​ជា​នាយក​រដ្ឋមន្ត្រី​ទៀត​ឡើយ ប្រសិនបើ​ពុំ​មានការ​បោះ​ឆ្នោត​ទូទៅ​ទេ​នោះ​។ ដើម្បី​ចៀសវាង​ការ​រំខាន​ដល់​ប្រធានាធិបតី តាម​បែប​ណាមួយ ខ្ញុំ​នឹង​ចាក​ចេញពី​តំណែង​នាយក​រដ្ឋមន្ត្រី ដែល​បើកផ្លូវ​ឲ្យ​ប្រមុខរដ្ឋ​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​។

លោក RANIL WICKREMESINGHE​ឲ្យ​ដឹង​នា​ថ្ងៃ​ទី​១៤​ធ្នូ​ថា ប្រមុខរដ្ឋ​បាន​ទូរស័ព្ទ​មក​លោក ដើម្បី​ស្នើ​ឲ្យ​លោក​វិល​មក​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី​វិញ នា​ថ្ងៃ​ទី​១៦​ធ្នូ​យោង​តាម​ញត្តិ​ដែល​អនុម័ត​នា​ស​ប្ដា​ហ៍​មុន​ក្នុង​សភា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ