ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​មួយ​គ្រឿង​ពន្លះ​របាំង​ថ្ម​ពុះ​ចែកផ្លូវ​មុខក្រសួង​មហាផ្ទៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​រវល់​ឱន​លើក​ទូរស័ព្ទ​ពេល​ក្រុម​គ្រួសារ​តេ​មក មិន​បាន​មើលផ្លូវ​ក៏​រេ​ចង្កូត​ទៅ​បុក​ទ្រូងផ្លូវ​ពុះ​ចែកផ្លូវ បណ្ដាល​ឲ្យ​រថយន្ត​កល់​ជាប់​ក្បាល​ព្រួញ​ពុះ​ចែកផ្លូវ​ទៅ​មុខ​លែង​រួច ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៥ ខែ ធ្នូ ឆ្នាំ​២០១៨​ នៅ​ចំណុច​មុខក្រសួង​មហាផ្ទៃ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​រវល់​ឱន​លើក​ទូរស័ព្ទ​ពេល​ក្រុម​គ្រួសារ​តេ​មក មិន​បាន​មើលផ្លូវ​ក៏​រេ​ចង្កូត​ទៅ​បុក​ទ្រូងផ្លូវ​ពុះ​ចែកផ្លូវ បណ្ដាល​ឲ្យ​រថយន្ត​កល់​ជាប់​ក្បាល​ព្រួញ​ពុះ​ចែកផ្លូវ​ទៅ​មុខ​លែង​រួច ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៥ ខែ ធ្នូ ឆ្នាំ​២០១៨​ នៅ​ចំណុច​មុខក្រសួង​មហាផ្ទៃ តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្ដម ស្ថិត​នៅ​ភូមិ​១៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ដែល​ឈរ​ប្រចាំការ​នៅ​ប៉ុស្តិ៍​យាម​ខាង​មុខ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​បុរស​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង ព​ណ៍​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ១AN- ៦៤១០ ទើប​ចេញពី​ហូប​ការ ដោយ​បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង មិនដឹង​មូលហេតុ​អ្វី​បាន​ទៅ​បុក​ក្បាល​ព្រួញ​ពុះ​ចែកផ្លូវ​ពេញទំហឹង បណ្ដាល​រថយន្ត​ខូចខាត​ផ្នែក​ខាង​មុខ​ផ្ទុះ​ធុង​ទឹក​រថយន្ត​ធ្លាយ​ទឹក​ចេញ​មក​ក្រៅ​បើកបរ​ទៅ​មុខ​លែង​រួច ។

តាម​សម្តី​អ្នក​បើករថយន្ត​ឈ្មោះ ស៊ឹ​ម សុក​:​វិ​ទ្ធ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​គ្រូបង្រៀន ស្នាក់​នៅ​ភូមិ​សា​លាស​ន្ទុ​ក ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​គាត់​រវល់​ឱន​លើក​ទូរស័ព្ទ​ក្រុម​គ្រួសារ​តេ​មក ទើប​មិន​បាន​មើលផ្លូវ​បណ្ដាល​បុក​ក្បាល​ព្រួញ​ពុះ​ចែកផ្លូវ​បែប​នេះ ។

ក្រោយ​កើតហេតុ រថយន្ត​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ នគរបាល​ចរាចរណ៍​ផ្លូវគោក​ដោះស្រាយ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ