ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បាយ​ចោលលុយ​ហើយ​… មុខរបរ​ក​ន្លុ​យ​លេខ​រីក​ដុះដាល​ដល់ក​…

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​ទាំងមូល​ធ្វើការ​សំណូមពរ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថ្នាក់លើ​ទាំងអស់​ទាំង​បី​អង្គភាព​មាន​អគ្គស្នងការ​នគរបាល​ជាតិ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​អង្គភាព​អគ្គបញ្ជាការ​កងទ័ពជើងគោក និង​ជា​ពិសេស​លោកស្រី ចាត សូរ​ស្មី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ថ្មី…

ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​ទាំងមូល​ធ្វើការ​សំណូមពរ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថ្នាក់លើ​ទាំងអស់​ទាំង​បី​អង្គភាព​មាន​អគ្គស្នងការ​នគរបាល​ជាតិ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​អង្គភាព​អគ្គបញ្ជាការ​កងទ័ពជើងគោក និង​ជា​ពិសេស​លោកស្រី ចាត សូរ​ស្មី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ថ្មី មេត្តា​បង្ក្រាប​ល្បែង​កន្ទុយលេខ​ធំ​ៗ​ជា​ច្រើន​កន្លែង​ផង ខណៈ​ដែល​សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​មិន​ហ៊ាន​បង្ក្រាប​ទាល់តែ​សោះ ។

ពួក​គេ​ចោទ​ថា ដោយសារ​តែ​ល្បែង​កន្ទុយលេខ នៅ​ក្នុង​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ រីក​ដូច​ផ្សិត​ជា​ឆ្នោត​យួន​ជ្រក​ក្រោម​ឆ្នោត​ខ្មែរ ឬ (​ឆ្នោត​នាគ​) នោះ​ដែល​កំពុង​តែ​ពង្វក់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​ទាំងមូល​ធ្វើ​អោយ​អ្នកខ្លះ​លង់​និង​ល្បែង​ឈ្លោះប្រកែក​គ្នា​បែកបាក់​ប្តី​ប្រពន្ធ និង​កើត​មាន​ករណី​ចោរ លួច ឆក់ ប្លន់​ជាដើម ។

កត្តា​នេះ​ហើយ​ដែល​ធ្វើ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​ច្បារមន​ទាំងមូល​មានការ​ព្រួយបារម្ភ​នោះ​ធ្វើការ​សំណូមពរ​អោយ​អស់លោក សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​ផង ដើម្បី​អោយ​ប្រជាពលរដ្ឋ​មាន​សុវត្ថិភាព​ដូច​អ្វី​ដែល​រដ្ឋាភិបាល​បាន​ដាក់​កំណត់ ភូមិ ឃុំ មាន​សុ​វត្តិភាព​ចំនួន​០៩​ចំណុច​នោះ ។


តាម​សម្តី​របស់​ប្រជាពលរដ្ឋ​មានឈ្មោះ សុខ វ៉ា​ន់​ណេ​ត អាយុ​៤៦​ឆ្នាំ ជា​អ្នក​ញៀន​ល្បែង​កន្ទុយលេខ ហើយ​ធ្លាក់ខ្លួន​ក្រីក្រ​សាច់ញាតិ​បងប្អូន​លែង​រាប់រក ដោយសារ​តែ​និយាយ​មិន​ស្តាប់​ប្រាប់​មិន​តាម រស់នៅ​ក្នុងភូមិ​ត្រពាំង​លើក សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បាន​និយាយ​អោយ​ដឹង​ថា កន្លង​មក​រូប​លោក​ធ្លាប់​ចាក់​កន្ទុយលេខ (​ឆ្នោត​យួន​) ក្នុង​១​ថ្ងៃ មិន​ក្រោម​ពី​១​លាន​រៀល ទៅ​២​លាន​រៀល​នោះ​ទេ ហើយ​ត្រូវ​កន្ទុយលេខ​ភាគតិច​ណាស់ បើ​មេ​ស៊ី​វិញ​រាប់​មិន​ឈ្នះ ។ លោក​បន្ត​ថា ការ​ចាក់​កន្ទុយលេខ (​ឆ្នោត​យួន​នោះ​) មាន​ច្រើន​កន្លែង​ណាស់​មាន​ម្តុំ​ផ្សារ​សុ​ព័រ​ទេព ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត ម្តុំ​ប្រឡាយ​ច្បារមន​ផ្ទះ​ឈ្មោះ ពី​ន ខាងជើង​ប៉ុស្តិ​នគរបាល​រដ្ឋបាល​សង្កាត់​ច្បារមន ផ្សារ​អង្គ​មេត្រី នៅ​ជុំវិញ​ផ្សារ​កំពង់ស្ពឺ ហើយ​ធំ​ជាងគេ​ក្នុង​ផ្សារ​កំពង់ស្ពឺ តែ​ម្តង​លក់​ខោអាវ​ជា​លេះ លក់​ឆ្នោត​ជា​មុខរបរ​មិន​ត្រឹមត្រូវ​តែ​ប៉ុណ្ណោះ​ទេ ខាងកើត​ផ្សារ​កំពង់ស្ពឺ​ត្រង់​លក់​ស្មៅ​កន្លែង​ធ្វើ​ក្រចក និង​ខាងក្រោយ​បន្ទាយ​អាវុធហត្ថ​ក៏​មាន​ដែរ ។

មាន​មេ​ធំ​គេ​ស្គាល់​ថា ជា​ប្រពន្ធ​របស់​មន្ត្រី​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ (​ឋាន​ជា​វរសេនីយ៍ទោ​)​ស័ក្តិ​៤​កន្លះ​ផង​នោះ​ដែល​មានផ្ទះ​វីឡា​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​រទេះភ្លើង ក្នុងភូមិ​ត្រពាំង​លើក សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ និង​មួយ​កន្លែង​ទៀត នៅ​ក្រោយ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ផ្ទាល់​តែ​ម្តង ដែល​គេ​ស្គាល់​ថា ជា​មេ​ធំ​ប្រចាំ​ខេត្ត គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ទៅ​ក្បែរ និង​ហ៊ាន​ចាប់​បង្ក្រាប​នោះ​ឡើយ ។

សូ​ម្បី​តែ​នគរបាល​ក្រុង​ច្បារមន នគរបាល​ខេត្ត និង​អាវុធហត្ថ​ក្រុង និង​អាវុធហត្ថ​ខេត្ត​ក៏​មិន​ហ៊ាន​បង្ក្រាប​ដែល​សង្ស័យ​ត្រូវ​ថ្នាំ​ទាំងអស់​គ្នា​ហើយ​មើលទៅ ។ ហើយ​អ្វី​ដែល​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​ច្បារមន​បានដឹង​បាន​ជ្រាប​ស្គាល់​ច្បាស់​នោះ​មេ​កន្ទុយលេខ​ធំ​ៗ​សុទ្ធសឹងតែ​ជា​កងកម្លាំង​តែ​ម្តង ។

ប្រជាពលរដ្ឋ​សង្ឃឹមថា ថ្នាក់លើ និង​ធ្វើការ​បង្ក្រាប​ល្បែង​កន្ទុយលេខ​មួយ​នេះ ដើម្បី​អោយ​ប្រជាពលរដ្ឋ​ជឿជាក់​ថា អស់លោក​សមត្ថកិច្ច​អនុវត្តន៍​នូវ​គោលនយោបាយ​ភូមិ ឃុំ មាន​សុ​វត្តិភាព​ចំនួន​០៩​ចំណុច ដែល​រាជរដ្ឋាភិបាល​បាន​កំណត់​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ