ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

IDG ប្រគល់​ពានរង្វាន់​ជូន​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ល្អ​បំផុត​ប្រចាំឆ្នាំ ចំនួន​៧

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន International Data Group ( IDG ) បាន​រៀបចំ​នូវ​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ…

​រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន International Data Group ( IDG ) បាន​រៀបចំ​នូវ​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ ដើម្បី​ប្រគល់​ពានរង្វាន់​ជូន​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ដែល​ល្អ​បំផុត​ប្រចាំឆ្នាំ ២០១៨​នេះ ក្រោយ​ពី​ក្រុមហ៊ុន IDG បាន​ស្វែងរក​ក្រុមហ៊ុន​ដែល​ល្អ​នោះ អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មក ។

ពិធី​ប្រគល់​ពានរង្វាន់​នេះ​បាន​ធ្វើ​ឡើង​កាលពី​រាត្រី​ថ្ងៃ​ទី​១៤ ធ្នូ ២០១៨ នៅ​សណ្ឋាគារ Great Duke ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ជា​ច្រើន​ផង​ដែរ ។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន IDG Asean បានអោយ​ដឹង​ថា ពានរង្វាន់​នេះ មាន​គោល​បំណង​ស្វែងរក និង​ផ្តល់​កិត្តិយស​ដល់​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត ដែល​មាន​សមត្ថភាព​លេចធ្លោ និង​ការ​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍ និង​ហិរញ្ញវត្ថុ (Telecom & FinTech) ជា​ពិសេស​ក្នុង​​វិស័យសេដ្ឋកិច្ច​កម្ពុជា​ទាំងមូល​ពេញ​មួយ​ឆ្នាំ​។

ពិធី​ប្រគល់​ពានរង្វាន់​នេះ គឺជា​រង្វាន់​ដ៏​មាន​តម្លៃ​សម្រាប់​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​អ្នក​ផ្តល់​សេវាកម្ម​អ៊ិ​ន​ធើ​ណេ​ត និង​ក្រុមហ៊ុន FinTech ជា​ច្រើន​នៅ​ក្នុង​កម្ពុជា​ដើម្បី​ពិនិត្យ​មើល​សមិទ្ធផល​របស់​ពួក​គេ​នៅ​ក្នុង​ឆ្នាំ ២០១៨ នេះ ។​

​ក្រុមហ៊ុន IDG ASEAN បាន​ធ្វើការ​ស្ទង់​មតិ​មួយ​ស្តី​ពី​ភាព​ពេញចិត្ត​របស់​អតិថិជន​ទៅ​លើ​សេវា 4G សេវាកម្ម​អ៊ី​ន​ធឺ​ណេ​ត និង​ទូរគមនាគមន៍​នៃ​សេវាកម្ម Fintech នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី ១ ខែ​កក្កដា​ឆ្នាំ ២០១៨ ដល់​ថ្ងៃ​ទី ៣០ ខែវិច្ឆិកា​ឆ្នាំ ២០១៨ ។ ក្នុងអំឡុងពេល​នោះ ក្រុមហ៊ុន IDG ASEAN បញ្ជូន​ការ​ស្ទង់​មតិ​ចំនួន ៤​ម៉ឺន​ហើយ​រក្សា​ការ​ស្ទង់​មតិ​ដែល​ត្រឹមត្រូវ​ចំនួន ៨.០០០ ។ ចំនួន ៦០​ភាគរយ​នៃ​ការ​ស្ទង់​មតិ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​អ៊ី​ន​ធើ​ណេ​ត និង ៤០% ដោយ​ការ​សម្ភាសន៍​ផ្ទាល់មាត់​នៅ​ក្នុង​ទីក្រុង​ធំ​ៗ ចំនួន ៥ ក្នុង​ប្រទេស​កម្ពុជា រួម​មាន​រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង ព្រៃវែង សៀមរាប និង​ខេត្ត​ព្រះ​សីហ​នុ ។​

​ជា​លទ្ធផល IDG រក​ឃើញ ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ចំនួន​៧ ជា​ប្រតិបត្តិ​ករ​ល្អ​ជាងគេ​ប្រចាំឆ្នាំ​ក្នុង​នោះ ១​ក្រុម​ហ៊ុន CamGSM (Cellcard) ជាប់​ឈ្មោះ​ជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ដែល​ជឿជាក់​បំផុត​នៅ​ក្នុង​ឆ្នាំ ២០១៨ នេះ ។

២.​ក្រុមហ៊ុន​Smart Axiata ជាប់​ឈ្មោះ​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា 4G LTE ល្អ​បំផុត​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​គេហដ្ឋាន​ឆ្នាំ ២០១៨ ។ ៣.​ក្រុមហ៊ុន Metfone ក៏​ជាប់​ឈ្មោះ​ជា ការ​វិនិយោគ​ច្រើន​បំផុត​នៅ​ក្នុង​សេវា Telco Service ឆ្នាំ ២០១៨ ដែល​ក្រុមហ៊ុន​នេះ មាន​អ្នក​ប្រើប្រាស់​តាម​ផ្ទះ​ជាង ៦០​ភាគរយ នៅ​ក្នុង​ប្រទេស​កម្ពុជា ។​

៤. ធនាគារ​វី​ង (​ខេ​ម​បូ​ឌា​) អិ​ល​ធី​ឌី គឺជា​អ្នក​ផ្តល់​សេវាកម្ម​ប្រតិបត្តិការ​សាច់ប្រាក់​ដែល​ល្អ​បំផុត​ឆ្នាំ​២០១៨។ ៥.​ក្រុមហ៊ុន PiPay ត្រូវ​ជាប់​ចំណាត់ថ្នាក់​នៅ​ក្នុង​ពានរង្វាន់ “Dynamic FinTech 2018” និង​៦. កម្មវិធី MohaBot ទទួល​បាន​ពានរង្វាន់ ការ​ជឿ​ទុកចិត្ត និង​ភាព​ច្នៃប្រឌិត​បំផុត​សម្រាប់​ឆ្នាំ ២០១៨ ។​

​បើ​តាម​លោក Tam Le អគ្គនាយក IDG បានអោយ​ដឹង​ថា​ បច្ចេកវិទ្យា ទូរគមនាគមន៍ នៅ​កម្ពុជា កំពុង​បោះ​ជំហាន​ទៅ​មុខជា​បន្ត​បន្ទាប់ ហើយ​លោក​មាន​សុទិដ្ឋិនិយម​ថា ប្រទេស​កម្ពុជា​នឹង​កាន់តែ​ល្អ​ប្រសើរ​នូវ​វិស័យ​បច្ចេកវិទ្យា ជាក់​ស្ដែង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ បច្ចេកវិទ្យា 4G និង 5G បាន​ចូល​មក​ជា​បន្តបន្ទាប់ ដើម្បី​ផ្ដល់​សេវាកម្ម​ជូន​អតិថិជន​អ្នក​ប្រើប្រាស់ ។​

​លោក​បន្ត​ថា ចំពោះ​សក្ដានុពល​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​មាន​ភាពល្អ​ប្រសើរ​​ដែរ ហើយ​វិនិយោគិន​នៅ​តែ​មានឱកាស​ខ្ពស់​ក្នុង​ការ​បណ្ដាក់ទុន​វិនិយោគ​វិស័យ​នៅ​កម្ពុជា ខណៈ​កម្ពុជា​វៀតណាម និង​ថៃ​កំពុង​មានការ​ប្រកួតប្រជែង​លើ​វិស័យ​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ