ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពន្លះគ្នា​លើ​ផ្លូវជាតិ…មួយ​គ្រឿង​ខ្ទេច​មួយ​ចំហៀង មួយ​គ្រឿង​ទៀត​ខ្ទាត​ធ្លាក់​ប្រឡាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​យ៉ាង​ហោច​ណាស់​ក៏មាន​មនុស្ស​៧​នាក់ របួសធ្ងន់ និង​ស្រាល ក្នុង​នោះ​មាន​ក្មេង​តូច​ម្នាក់​ផង ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុកជាមួយ​​រថយន្ត ​ ។ ​ហេតុការណ៍​នេះ​បង្កការ​​ភ្ញាក់​…

រាជធានី​ភ្នំពេញ ​៖ ​យ៉ាង​ហោច​ណាស់​ក៏មាន​មនុស្ស​៧​នាក់ របួសធ្ងន់ និង​ស្រាល ក្នុង​នោះ​មាន​ក្មេង​តូច​ម្នាក់​ផង ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុកជាមួយ​​រថយន្ត ​ ។ ​ហេតុការណ៍​នេះ​បង្កការ​​ភ្ញាក់​
ផ្អើ​ល​កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​ទៀ​ប​ភ្លឺ​ថ្ងៃ​ទី​១៦ ធ្នូ ២០១៨ នៅ​មុខ​សាលាក្តី​ខ្មែរក្រហម លើ​ផ្លូវជាតិ​លេខ​៤ ​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជន​រង​គ្រោះ​ទាំងអស់​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ ព្រោះ​ក្រោយ​កើតហេតុ រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ​បាត់​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​ពណ៌​ស្ករ ស្លាក​លេខ ភ្នំពេញ ២AQ-៣៦៧០ ជិះ​ជា​លក្ខ​ណៈគ្រួសារ​ដោយ​មាន​គ្នា​​ចំនួន​៦​នាក់ (​ស្ត្រី​២​នាក់) ក្នុង​នោះ​មាន​ក្មេង​តូច​ម្នាក់​ផង ដោយ​បើកបរ​មក​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​ខាងលើ​ជា​ផ្លូវ​កោង ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ឡិច​ស៊ីស​ RX300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AD-៨៤៥៦ ជិះ​ម្នាក់ឯង ដោយ​បើក​ក្នុង​ល្បឿន​លឿន​ពី​លិចទៅ​កើត​បញ្ច្រាសគ្នា លុះ​មក​ដល់​គោលដៅ​ខាងលើ​ក៏​បុកគ្នា បណ្តាល​អោយ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រវិ​ល​លើ​ផ្លូវថ្នល់​ជា​ច្រើន​ជុំ​ខ្ទេច​មួយ​ចំហៀង​ខាងឆ្វេង ដោយឡែក​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX300 វិញ​បាន​ខ្ទាត​ទៅ​ធ្លាក់​ចូល​ប្រឡាយ​ទឹកតែ​ម្តង ក្នុង​គ្រោះថ្នាក់​នេះ​បណ្តាល​អោយ​អ្នក​ជិះ​លើ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​រង​របួស​ធ្ងន់ស្រាល​ចំនួន​៥​នាក់ (ក្នុងនោះ​មាន​​ស្ត្រី​២​នាក់​) និង​ក្មេង​ម្នាក់​របួសស្រាល ចំណែក​អ្នក​បើករថយន្ត​ឡិច​ស៊ី​ស RX 300 របួសស្រាល​។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ទាំងអស់​ត្រូវ​បាន​រថយន្ត​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ​បាត់ ដោយឡែក​រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ទៅ​វាស់វែង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​រង​់​ចាំ​ដោះស្រាយ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ