ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តឹកតាង​បង្ហាញ​ឱ្យ​ឃើញ​ពី​ស្ថានភាព​របស់​មនុស្ស​

5 ឆ្នាំ មុន

ទី​បេ​ជា​តំបន់​មួយ​នៅ​ខ្ពង់រាប​ប្រទេស​ចិន បាន​គ្របដណ្ដប់​ដោយ​អាកាសធាតុ​ដ៏​ត្រជាក់​ប្រកបដោយ​ភាព​ប្រថុយប្រថាន​លើ​ការ​រស់នៅ​។ កាលពី​ពេល ថ្មី​ៗ​នេះ​អ្នក​វិទ្យាសាស្ត្រ​ពី​ស្ថាប័ន​វិទ្យាសាស្ត្រ​ប្រទេស​ចិន បាន​ប្រទះ​ឃើញ​ឧបករណ៍​ច្នៃប្រឌិត​នានា​នៅ​តំបន់​ខ្ពង់រាប​នេះ បង្ហាញ​ថា​មនុស្ស​ក្នុង​សម័យ​ដើម​ដើរ​ដោយ​ថ្មើរជើង​ឆ្ពោះទៅ​តំបន់​ខ្ពង់រាប និង​បោះ​ទីជម្រក​នៅ​ទីនោះ ។ តឹកតាង​នៃ​ឧបករណ៍​ច្នៃប្រឌិត​ទាំងនោះ​បាន​ពី​ការ​ជីក​រក​ឃើញ​នៅ​ឯ​ទីតាំង​បុរាណ ចាស់​ៗ​ឈ្មោះ​«Nwya…

ទី​បេ​ជា​តំបន់​មួយ​នៅ​ខ្ពង់រាប​ប្រទេស​ចិន បាន​គ្របដណ្ដប់​ដោយ​អាកាសធាតុ​ដ៏​ត្រជាក់​ប្រកបដោយ​ភាព​ប្រថុយប្រថាន​លើ​ការ​រស់នៅ​។ កាលពី​ពេល ថ្មី​ៗ​នេះ​អ្នក​វិទ្យាសាស្ត្រ​ពី​ស្ថាប័ន​វិទ្យាសាស្ត្រ​ប្រទេស​ចិន បាន​ប្រទះ​ឃើញ​ឧបករណ៍​ច្នៃប្រឌិត​នានា​នៅ​តំបន់​ខ្ពង់រាប​នេះ បង្ហាញ​ថា​មនុស្ស​ក្នុង​សម័យ​ដើម​ដើរ​ដោយ​ថ្មើរជើង​ឆ្ពោះទៅ​តំបន់​ខ្ពង់រាប និង​បោះ​ទីជម្រក​នៅ​ទីនោះ ។

តឹកតាង​នៃ​ឧបករណ៍​ច្នៃប្រឌិត​ទាំងនោះ​បាន​ពី​ការ​ជីក​រក​ឃើញ​នៅ​ឯ​ទីតាំង​បុរាណ ចាស់​ៗ​ឈ្មោះ​«Nwya Devu» បាន​ផ្ដល់​នូវ​ភាព​ជាក់ច្បាស់​ពី​កា​រស់នៅ​របស់​មនុស្ស​«Homo sapiens» នៅ​តំបន់​ខ្ពង់រាប ។

ក្រុម​អ្នក​ស្រាវជ្រាវ​បញ្ជាក់​ថា​បុព្វបុរស​របស់​មនុស្ស​យើង​បាន​ដើរ​ដោយ​ថ្មើរជើង​ឡើង​ទៅ​តំបន់​ខ្ពង់រាប​ទី​បេ​ដែល​មាន​កម្ពស់​ខ្ពស់​ជាង​នីវ៉ូទឹក​សមុទ្រ​ប្រហែល​៥.០០០​ម៉ែត្រ កាលពី​៣០.០០០-៤០.០០០​ឆ្នាំ​មុន ។

ក្រៅពី​នេះ​អ្នក​ស្រាវជ្រាវ​បាន​រៀបរាប់​ទៀត​ថា​នៅ​ចុង​យុគសម័យ​«Pleistocene» កាលពី​ប្រហែល​ពី​១២.០០០-១២៥.០០០​ឆ្នាំ​មុន ចាត់​ទុក​ថា​ជា​អំឡុង​ពេល​ដ៏​សំខាន់​ដល់​កា​រវិ​វ​ឌ្ឍ​របស់​មនុស្ស​។ ក្នុង​ពេល​នោះ​រាល់​សកម្មភាព និង​សមត្ថភាព​នៃ​ចំណេះដឹង​របស់​មនុស្ស​សម័យ​បុរាណ​មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស និង​សម្រប​តាម​បរិស្ថាន​ដ៏​ទូលំទូលាយ ។

ការ​សិក្សា​ស្រាវជ្រាវ​លើក​នេះ​គឺជា​ជំហាន​សំខាន់ និង​ឈាន​ឆ្ពោះទៅ​រក​ការ​យោគយល់​ទាក់ទិន​នឹង​ការ​តាំង​ជម្រក​របស់​មនុស្ស និង​កា​រវិ​វ​ឌ្ឍ​របស់​ពួក​គេ​ដែល​រស់នៅ​ទី​ខ្ពស់ រួម​ទាំង​ការ​ធ្វើ​ចំណាកស្រុក និង​ការ​ផ្លាស់​ប្ដូរ​ទីលំនៅ​របស់​មនុស្ស​ក្នុង​យុគសម័យ​មុន​ប្រវត្តិសាស្ត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ