ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប្រពន្ធ​កំពុង​ធ្វើ​ដំណើរ​ស្រាប់តែ​មួយ​គ្រឿង​មក​ឆាប​ពីក្រោយ​…​ផ្អើល​ស្តុ​ប​២០០៤

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ចំហៀង​២​នាក់​ប្តី​ប្រពន្ធ​មិន​បាន​សម្រេច ប៉ុន្តែ​ពេល​ជិះ​ម៉ូតូ​គេចខ្លួន​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញ​តាម​ពីក្រោយ​ធ្វើ​អោយ​ជនសង្ស័យ​ភ័យ​ក៍​ផ្តួល​ម៉ូតូ​ចោល​ព្យាយាម​រត់គេច​ខ្លួន តែ​ត្រូវ​ប្រជាពលរដ្ឋ​ដេញ​ឃាត់ខ្លួន​បាន​ទាំង​២​នាក់​ប្រគល់​អោយ​សមត្ថកិច្ច​យក​មក​សាកសួរ​។ ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៥ ធ្នូ ២០១៨​ នៅ​ចំណុច​ស្តុ​ប ២០០៤​កែង​ផ្លូវ​សហព័ន្ធ​រុ​ស្សី​ភូមិ​តា​ងួ​ន…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ចំហៀង​២​នាក់​ប្តី​ប្រពន្ធ​មិន​បាន​សម្រេច ប៉ុន្តែ​ពេល​ជិះ​ម៉ូតូ​គេចខ្លួន​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញ​តាម​ពីក្រោយ​ធ្វើ​អោយ​ជនសង្ស័យ​ភ័យ​ក៍​ផ្តួល​ម៉ូតូ​ចោល​ព្យាយាម​រត់គេច​ខ្លួន តែ​ត្រូវ​ប្រជាពលរដ្ឋ​ដេញ​ឃាត់ខ្លួន​បាន​ទាំង​២​នាក់​ប្រគល់​អោយ​សមត្ថកិច្ច​យក​មក​សាកសួរ​។

ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៥ ធ្នូ ២០១៨​ នៅ​ចំណុច​ស្តុ​ប ២០០៤​កែង​ផ្លូវ​សហព័ន្ធ​រុ​ស្សី​ភូមិ​តា​ងួ​ន សង្កាត់​កា​កា​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ សេង ហ៊ៀ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់​នៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ឈ្មោះ ច​ន ឆៃ​យន្ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់​នៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​៣ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ទាំង​២​នាក់​មានស្រុក​កំណើត​នៅ​ភូមិ​ស្វាយ​ពក ឃុំ​មៀន ស្រុក​អូរ​រាំង​ឪ ខេត្តកំពង់ចាម ។

ម្ចាស់​កាបូប​ឈ្មោះ ញៀន សុភា ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ត្រូវជា​ប្រពន្ធ ស្នាក់​នៅ​ភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំណែក​ប្តី ឈ្មោះ​ធឿ​ន គឹ​ម​សាន្ត អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​ទឹកបរិសុទ្ធ​។

ប្រភព​ពី​ម្ចាស់​កាបូប​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ​១GM-៥០៦១ ចេញពី​មើល​បងប្អូន​នៅ​មន្ទីរពេទ្យ ដោយ​ប្តី​ជា​អ្នក​ឌុ​ប គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជិះ​តាម​ផ្លូវ​២០០៤ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​មាន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ កំពង់ចាម ១R-១៣១២ មក​ឆាប​ពីក្រោយ​រួច​ធ្វើ​សកម្មភាព​ទាញ​ឆក់​យក​កាបូប​ពណ៌​ស​ដែល​គាត់​ស្ពាយ​ជាប់​នឹង​ខ្លួន តែ​ទាញ​អត់​ដាច់ ។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​គាត់​ស្រែក​ចោរ​ៗ​ធ្វើ​អោយ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​ដេញ​មក​ដល់​មុខ​មហាវិទ្យាល័យ​សង្គម​សាស្ត្រ​និង​មនុស្ស​សាស្ត្រ ជនសង្ស័យ​ក៏ផ្តួល​ម៉ូតូ​ចោល រួច​រត់​ចូល​ទៅ​ខាងក្នុង តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​សហការ​ជាមួយ​សមត្ថកិច្ច​យាម ​ក្នុង​នោះ​ឃាត់ខ្លួន​បាន​ទាំង​២​នាក់​តែ​ម្តង​។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​លោក នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប​១​បាន​បញ្ជាក់​ប្រាប់​ថា​ក្រោយ​ពី​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ទៅ​ធ្វើការ​សាកសួរ រក​ឃើញ​ថា ករណី​ខាងលើ​ជា​ការភ័​ណ្ឌ​ច្រឡំ​ទេ តាម​ពិត​មិនមែន​ជា​ករណី​ឆក់​កាបូប​នោះ​ទេ គឺជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ហើយ​ភាគី​បង្ក​បាន​ជិះ​ម៉ូតូ​គេចវេស ទើប​ភាគី​ជន​រង​គ្រោះ​ដេញ​តាម​ស្រែក​ចោរ​ៗ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល តែ​ពេល​នេះ​បាន​សម្របសំរួល​គ្នា​ចប់​រួច​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ