ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ស្អប់​ប្រទេស​ចិន​កំពុង​ប៉ះពាល់​ដល់​អចលនទ្រព្យ​

5 ឆ្នាំ មុន

ទីក្រុង​គូ​ឡា​ឡាំ​ពួរ ៖ ភាព​ទាក់ទាញ​អចលនទ្រព្យ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​សម្រាប់​អតិថិជន​បរទេស អាច​នឹង​មានការ​ធ្លាក់​ចុះ​។ កាលពី​ខែសីហា​កន្លង​មកនេះ លោកនាយក​រដ្ឋមន្ត្រី Mahathir Mohamad បាន​និយាយ​ថា ជនបរទេស​នឹង​មិន​អនុញ្ញាត​ឲ្យ​ទទួល​បាន​ទិដ្ឋាការ​រស់នៅ​ក្នុង​គម្រោង…

ទីក្រុង​គូ​ឡា​ឡាំ​ពួរ ៖ ភាព​ទាក់ទាញ​អចលនទ្រព្យ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​សម្រាប់​អតិថិជន​បរទេស អាច​នឹង​មានការ​ធ្លាក់​ចុះ​។ កាលពី​ខែសីហា​កន្លង​មកនេះ លោកនាយក​រដ្ឋមន្ត្រី Mahathir Mohamad បាន​និយាយ​ថា ជនបរទេស​នឹង​មិន​អនុញ្ញាត​ឲ្យ​ទទួល​បាន​ទិដ្ឋាការ​រស់នៅ​ក្នុង​គម្រោង Forest City ដែល​នៅ​ប៉ែក​ខាងត្បូង​នៃ​ប្រទេស​ឡើយ ។

គោលដៅ​ធំ​បំផុត​នៃ​ការ​សម្រេចចិត្ត​នេះ​ប្រៀប​ដូច​ជា​មក​ពី​ប្រទេស​ចិន ។ យោង​ទៅ​តាម​ក្រុមហ៊ុន​អចលន​ទ្រព្យ​បាន​ឲ្យ​ដឹង​ថា ២​ភាគ​៣​នៃ​អតិថិជន​ដែល​ទិញ​អចលនទ្រព្យ​ក្នុង​គម្រោង Forest City ជា​ជនជាតិ​ចិន ។

យោង​តាម​របាយការណ៍​មួយ​របស់​Juwai.com បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​ទាំងស្រុង ការ​ចំណាយ​លើ​អចលនទ្រព្យ​ដោយ​ជនជាតិ​ចិន​បាន​កើនឡើង​បី​ដង​កាលពី​ឆ្នាំ​២០១៧ មក​ស្មើ ២,៣​ប៊ី​លាន​ដុល្លារ ។

ជនជាតិ​ចិន​ទិញ​ផ្ទះ​ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន និង​កម្មករ​ចិន​ទទួល​បានការ​រិះគន់​ដោយ​លោកនាយក​រដ្ឋមន្ត្រី Mahathir ក្នុងអំឡុងពេល​យុទ្ធនាការ​បោះ​ឆ្នោត ។

គោលនយោបាយ​ប្រឆាំង​នឹង​ប្រទេស​ចិន​របស់​លោក Mahathir អាច​នឹង​ប៉ះពាល់​ដល់​កម្មវិធី «​ម៉ា​ឡេ​ស៊ី​ជា​ផ្ទះ​ទី​ពីរ​របស់ខ្ញុំ »​។ តាំងពី​ឆ្នាំ​២០០២​មក បេក្ខជន​៤​ម៉ឺន​នាក់​មក​ពី​ប្រទេស​ជាង​១០០​ទៅ​ទៀត ទទួល​បាន​ទិដ្ឋាការ​មក​រស់នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​។ ក្នុង​នោះ​មាន​១​ភាគ​៤​ជា​ជនជាតិ​ចិន ។

អ្នកស្រី Amy Wong មក​ពី​ក្រុមហ៊ុន Savills នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​បាន​និយាយ​ថា កម្មវិធី​នេះ​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ជាមួយ​អ្នក​ចូល​និវត្តន៍ ។

អ្នកស្រី​បាន​និយាយ​ថា ៖« ពួក​គេ​ចូល​ចិត្ត​អាកាសធាតុ​ដែល​កក់ក្តៅ​ពេញ​មួយ​ឆ្នាំ​។ មនុស្ស​មួយ​ចំនួន​ធុញទ្រាន់​នឹង​ការ​ចូល​និវត្តន៍ ក៏​ចាប់ផ្តើម​ធ្វើការ​ម្តងទៀត​ជាទី​ប្រឹក្សា គ្រូបង្រៀន​ក្នុង​សាលារៀន​អន្តរជាតិ​ជាដើម »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ