ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​នឹង​បន្ត​លូតលាស់​លើ​ទីផ្សារ​អចលនទ្រព្យ

5 ឆ្នាំ មុន

ទីក្រុង​ហូ​ជី​មិ​ញ ៖ អនុប្រធាន​ភ្នាក់ងារ​គ្រប់គ្រង​ទីផ្សារ​ផ្ទះ​និង​អចលនទ្រព្យ ក្រោម​ក្រសួង​សំណង់​វៀត​ណាម បាន​ឲ្យ​ដឹង​ថា ទីផ្សារ​អចលនទ្រព្យ​ក្នុង​ប្រទេស​នេះ​លូតលាស់​ដោយ​មាន​លំនឹង​នៅ​ឆ្នាំ​នេះ ប៉ុន្តែ​បន្ត​ខ្វះខាត​ផ្ទះ​រដ្ឋ ។ លោក Vu…

ទីក្រុង​ហូ​ជី​មិ​ញ ៖ អនុប្រធាន​ភ្នាក់ងារ​គ្រប់គ្រង​ទីផ្សារ​ផ្ទះ​និង​អចលនទ្រព្យ ក្រោម​ក្រសួង​សំណង់​វៀត​ណាម បាន​ឲ្យ​ដឹង​ថា ទីផ្សារ​អចលនទ្រព្យ​ក្នុង​ប្រទេស​នេះ​លូតលាស់​ដោយ​មាន​លំនឹង​នៅ​ឆ្នាំ​នេះ ប៉ុន្តែ​បន្ត​ខ្វះខាត​ផ្ទះ​រដ្ឋ ។

លោក Vu Van Phan អនុប្រធាន​រូប​នេះ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ៖« ទីផ្សារ​អចលនទ្រព្យ​នៅ​ឆ្នាំ​នេះ​មានការ​ទិញ​លក់​ល្អ តម្លៃនឹង​ន និង​កំណើន​ការ​ផ្គត់ផ្គង់​ច្រើន​ជាង​តម្រូវការ​»​។

សាស្ត្រាចារ្យ Tran Dinh Thien សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​សម្រាប់​នាយក​រដ្ឋមន្ត្រី​បាន​និយាយ​ថា សេដ្ឋកិច្ច​វៀតណាម​បាន​លូតលាស់​ដោយ​មាន​បរិស្ថាន​អាជីវកម្ម​កាន់តែ​ល្អ​ប្រសើរ​ឡើង និង​មាន​គ្រោង​កាត់​បន្ថយ​ដំណើរការ​រដ្ឋបាល​ថែម​ទៀត​ផង ។

លោក Stephen Wyatt ប្រធាន​ទូទៅ​នៅ​ក្រុមហ៊ុន Jones Lang Laselle Viet Nam បាន​និយាយ​ថា ចំនួន​អា​ផាត​ម៉ិ​ន​ដែល​បាន​លក់​ចេញ​ក្នុងអំឡុងពេល​៩​ខែ​ដំបូង​នា​ឆ្នាំ​នេះ ស្មើ​ច្រើន​ជាង​៣,១​ម៉ឺន​យូ​នី​ត ឬ​ច្រើន​ជាង​ឆ្នាំ​មុន​២,៩%​។

ការ​ផ្គត់ផ្គង់​អា​ផាត​ម៉ិ​ន​ថ្មី​ៗ​សម្រាប់​ឆ្នាំ ២០១៨ នឹង​ស្មើ​ពី​៤,៣​ម៉ឺន​ទៅ​៤,៤​ម៉ឺន​យូ​នី​ត ខណៈ​ដែល​អត្រា​លក់​ត្រូវ​បាន​គិត​ថា នឹង​ស្មើ​ប្រមាណ​៧០%​សម្រាប់​អា​ផាត​ម៉ិ​ន និង​៩០%​សម្រាប់​វីឡា ។  ប៉ុន្តែ​ចំនួន​អចលន​ទ្រព្យ​ដែល​នៅ​មាន​ក្នុង​ទីផ្សារ​ស្មើ​ប្រមាណ​៩៨០​លាន​ដុល្លារ ដែល​រួម​មាន​គម្រោង​អចលនទ្រព្យ​ដែល​នៅ​ឆ្ងាយ​ពី​កណ្តាល​ក្រុង និង​កន្លែង​ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ចាស់​ៗ ។

លោក Phan បាន​បន្ថែម​ទៀត​ថា ៖« ខណៈ​ដែល​ផ្ទះ​កម្រិត​ខ្ពស់ និង​មធ្យម​មាន​ច្រើន​ទៅ​ផ្សារ​នៅ​តែ​ខ្វះ​ផ្ទះ​រដ្ឋ និង​ផ្ទះ​ថ្នាក់ទាប​ដដែល​ដែល​មាន​តម្រូវការ​ដ៏​ខ្ពស់ »​។

ទីផ្សារ​នៅ​ឆ្នាំ​ក្រោយ​ត្រូវ​បាន​គិត​ថា នឹង​បន្ត​លូតលាស់​បន្តបន្ទាប់ ប៉ុន្តែ​តម្លៃ​ដី​ក្នុង​តំបន់​ដែល​មានការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ នឹង​កើនឡើង​យ៉ាង​ខ្លាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ