ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​រន្ធត់​ចិត្ត​ពេល​ឃើញ​ស្តែង​នឹង​ភ្នែក​ខ្ទេច​គ្មាន​សល់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឆ្លង​ចរន្ត​អគ្គី​ស​នី​បណ្តាល​ឱ្យ​ឆាបឆេះ​អស់​ចំនួន​១១​បន្ទប់​ទាំងស្រុង ដែល​ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​រថយន្ត​ពន្លត់អគ្គីភ័យ​ចេញ​មក​ជួយ​អន្តរាគមន៍​ពន្លត់​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៨ នៅផ្ទះ​ជាន់​ទី​៤ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១១៨ កែង​ផ្លូវ​លេខ​១៥ ក្នុង​សង្កាត់​ផ្សារ​ចាស់…

រាជធានី​ភ្នំពេញ ៖ ឆ្លង​ចរន្ត​អគ្គី​ស​នី​បណ្តាល​ឱ្យ​ឆាបឆេះ​អស់​ចំនួន​១១​បន្ទប់​ទាំងស្រុង ដែល​ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​រថយន្ត​ពន្លត់អគ្គីភ័យ​ចេញ​មក​ជួយ​អន្តរាគមន៍​ពន្លត់​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៨ នៅផ្ទះ​ជាន់​ទី​៤ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១១៨ កែង​ផ្លូវ​លេខ​១៥ ក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​ថា មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ខណ្ឌ​ជា​១១​បន្ទប់ នៅ​ជាន់​ទី​៤ យ៉ាង​សន្ធោសន្ធៅ ភ្លាម​នោះ​សមត្ថកិច្ច​ខណ្ឌដូនពេញ​បាន​ធ្វើការ​ទំនាក់ទំនង​ទៅ​កា​រិ​យាល័យ​បង្កា​បង្ក្រាប និង​ពន្លត់អគ្គីភ័យ​អោយ​ចេញ​មក​អន្តរាគមន៍​បាញ់​ពន្លត់ និង​ទប់ស្កាត់ភ្លាម​ៗ តែ​ដោយសារ​នៅ​ជាន់​ទី​៤ ខ្ពស់​ពេក​មិន​អាច​បាញ់​ពន្លត់​បាន ចំណែក​ស្ថានភាព​នៃ​ការ​ឆាបឆេះ​ក៏​ខ្លាំង ទើប​កម្លាំង​សមត្ថកិច្ច​ជំនាញ​ពន្លត់អគ្គីភ័យ​បាន​នាំ​គ្នា​បាញ់​ឡើង​ទៅ​លើ​ព្រម​គ្នា និង​អ្នកខ្លះ​ទៀត​បាន​អូស​ទុយោ​យក​ឡើង​តាម​កាំជណ្ដើរ​ដើម្បី​ធ្វើការ​បាញ់​ពន្លត់​។

ចំពោះ​ករណី​អគ្គី​ភ័យ​ខាងលើ​នេះ​គឺ​ខាង​កំលាំង​ក្រុម​អន្តរាគមន៍​ឡាន​ពន្លត់អគ្គីភ័យ​បាន ជួយ​បាញ់​ពន្លត់​បាន​ភ្លាម​ៗ​ទាន់​ពេលវេលា ដោយ​បាញ់​ទឹក​អោយរ​លត់​ទៅ​វិញ នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល ។

លោក ព្រហ្ម យ៉​ន ប្រធាន​ការិយាល័យ​បង្កា​បង្ក្រាប និង​ពន្លត់អគ្គីភ័យ​បានអោយ​ដឹង​ថា​នៅ​ក្នុង​ប្រ​តិ​បត្ត​ការ​ខាងលើ​នេះ​គឺ​កំលាំង​សមត្ថកិច្ច​របស់​លោក​បាន​ទទួល​ព័ត៌មាន​ពី​សម្ថ​ត​កិច្ច​ខណ្ឌដូនពេញ​ប្រាប់​ថា​មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ទើប​លោក​បាន​បញ្ជា​អោយ​ចេញ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​២១​គ្រឿង ដើម្បី​អន្តរាគមន៍ អោយទាន់​ពេលវេលា និង​មានការ​សហការ​ពី​រថយន្ត​ពន្លត់អគ្គីភ័យ​រួម​មាន ទីក្រុង​កោះ​ពេជ្រ​ចំនួន​១​គ្រឿង​បាញ់​១​គ្រឿង​, ទីក្រុង​ជ្រោយចង្វារ OCIC ចំនួន​៣​គ្រឿង បាញ់​៣​គ្រឿង ហើយ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ដល់​ចំណុច​ភ្លើង​ឆេះ​ផ្ទះ​សរុប​ទាំងអស់​២១​គ្រឿង​ហើយ​ប្រើប្រាស់​ទឹក​សរុប​ចំនួន​២១​គ្រឿង​ផង​ដែរ​។

ចំពោះ​ករណី​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១១​បន្ទប់​នេះ​គឺ​ម្ចាស់ផ្ទះ​ស្នាក់​នៅ​ចំនួន​៥​បន្ទប់ ហើយ​ចំនួន​៦​បន្ទប់​ទៀត​គឺ​គាត់​បាន​ជួល​អោយ​គេ​ស្នាក់​នៅ ចំណែក​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​គឺ​រងការ​ខូចខាត​ទាំងស្រុង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ