ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សម រ​ង្ស៊ី ប្រកាស​ចាញ់កល​នយោបាយ​សម្តេច​តេ​ជោ រឿង​លាលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ថា លោក បាន​ចាញ់កល​នយោបាយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ថា លោក បាន​ចាញ់កល​នយោបាយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្រោយ​ពី​លោក​បាន​ប្រកាស​លាលែង​ពី​ប្រធាន​គណបក្ស និង​ពី​សមាជិក​គណបក្ស ។

ក្នុង​វេទិការ​សាធារណៈ កាលពី​ថ្ងៃ​ទី​១៥ ធ្នូ នៅ​ទី​ក្រុងប៉ារីស ប្រទេស​ប៉ា​រាំង​លោក សម រ​ង្ស៊ី បាន​បញ្ជាក់​ថា «​សម រ​ង្ស៊ី ធ្វើ​ក្នុង​នាម​ប្រធាន​ស្តីទី​នេះ គឺ​ដូច​មុន​ទាំងអស់​ក្នុង​ស្មារតី សម រ​ង្ស៊ី និង​កឹ​ម សុខា ។
លោក សម រ​ង្ស៊ី កំពុង​ធ្វើ គឺ​ក៏​ដូច​ជា កឹ​ម សុខា កំពុង​ធ្វើ​ប្រឆាំង ហ៊ុន សែន​ដាច់ខាត​» ។ លោក​បន្ត​ថា « ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៧ ហ៊ុន សែន បាន​ធ្វើ​ច្បាប់​កែ​ច្បាប់​គាត់​សំដៅ​មក​ខ្ញុំ​ថា ត្រូវ​បញ្ចប់ជីវិត​នយោបាយ​បុគ្គល សម រ​ង្ស៊ី ខ្ញុំ​ថា អត់​អី​ទេ ខ្ញុំ​ប្រៀប​ដូច​ជា ឪពុក ជា​ម្តាយ ហើយ​ខ្ញុំ​និង​កឹ​ម សុខា បាន​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​» ។ ជាមួយ​គ្នា​នោះ​ដែរ​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ​បាន​អះអាង​ដោយសារ តែ​គណបក្សកាន់អំណាច​ចង់​បញ្ចប់ជីវិត​នយោបាយ ហើយ​ខ្លួន​លោក (​សម រ​ង្ស៊ី​) មិន​សំខាន់​ទេទើ​បលោក​លាលែង​ពី​ប្រធាន​គណបក្ស និង​សមាជិកភាព​បក្ស ។

លោក​គូសបញ្ជាក់​ចំពោះ​មុខ​អ្នកគាំទ្រ​លោក​យ៉ាង​ដូច្នេះ​ថា «​មិនមែន​ខ្ញុំ​ចង់ ឬ​មិន​ចង់​ទេ បងប្អូន​ខ្ញុំ​ត្រូវ​តែ​លាលែង ដើម្បី​បក្ស ។ ខ្ញុំ​មិនដឹង​ថា «…» ខ្លាំង​ឬ​យ៉ាង​សាហាវ​ដល់​តម្លឹង ខ្ញុំ​លាលែង​ហើយ ស្មាន​តែ​គណបក្ស​រស់ តែ​អត់​ទេ​«!» ខ្ញុំ​ត្រូវ​តែ​មក​វិញ​បងប្អូន ។ ខ្ញុំ​ត្រូវ​មក​ជួយ​គណបក្ស​ខ្ញុំ​មិន​សុខចិត្ត​ទេ​» ។ ខណៈ​លោក កឹ​ម សុខា កំពុង​ជាប់​បម្រាម​នយោបាយ និង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​តាម​ផ្លូវ តុលាការ មិន​អាច​និយាយ​ជា​សាធារណៈ​មាន​តែ​មេធាវី​ការពារ​ក្តី អ្នក​នាំសារ​នោះ​លោក សម រ​ង្ស៊ី បាន​ប្រកាស​ថា លោក​មិន​ទទួលស្គាល់​ការ​នាំពាក្យ ឬ​នាំ​របស់​ក្រុម​មេធាវី​នោះ​ទេ​ព្រោះថា អ្នក​ដែល​ធ្វើ​ថីបក ឬ​នាំពាក្យ​និយាយ​មិន​ពិត ហើយ​និយាយ​ដើម្បី​តែ​ប្រយោជន៍​តែ​ប៉ុណ្ណោះ ។

លោក សម រ​ង្ស៊ី ប្រកាស​ទ​ទូល​ស្គាល់​ថា គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​ខ្មោច ប៉ុន្តែ លោក​នឹង​ធ្វើការ​រៀបចំ​ក្បាលម៉ាស៊ីន​ឡើង​វិញ ដើម្បី​ឲ្យ​គណបក្ស​នេះ​ដំណើរការ​ឡើង​វិញ ។ ក្បាលម៉ាស៊ីន​យើង​បាន​រៀបចំ​នៅ​រដ្ឋ​អា​ត្ល​ង់​តា​សហរដ្ឋអាមេរិក​រួច​មក​ហើយ ដោយ​ឲ្យ​លោក​ជា​ប្រធាន​ស្តីទី​គណបក្ស ។
លោក​សម រ​ង្ស៊ី បាន​លើក​ឡើង​ថា មុន​នឹង​សមាជិក​នៅ​ក្រៅប្រទេស​តែងតាំង​លោក​ជា​ប្រ ធាន​ស្តីទី​គណបក្ស​នេះ​ក៏​មាន​គម្រោង​ប្រជុំ​គណៈ​នានា ពិសេស​នោះ​គណៈកម្មាធិការ​អចិ​ន្ត្រៃ របស់​គណបក្ស ប៉ុន្តែ​ការ​ប្រជុំ​មិន​អាច​ដំណើរការ​បាន​នោះ​ទេ ។ លោក​ថា «​គណៈ​អចិន្ត្រៃយ៍​យើង​២៥​នាក់ ប្រជុំ​គ្នា​អត់​បាន​មាន​ន័យ​យើង​ស្តូក​ហើយ អី​ញ្ចឹ​ង​សេចក្តីសម្រេច​ធ្វើ​អត់​បាន​ទាំងអស់ ការ​សម្រេច​ជាមួយ ហ៊ុន សែន អត់​បាន​ទាំងអស់ ហើយ​តួនាទី​សំខាន់​នោះ គឺ​និយាយ​ជាមួយ​អន្តរជាតិ​តែ​ម្តង​» ។ ជាមួយ​គ្នា​នោះ​ដែរ​អតីត​មេ​បក្ស​ប្រឆាំង​បាន​ប្រកាស​យ៉ាង​ដាច់​ណាត់​ថា លោក​នឹង​វិល​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ដែរ ។

គួរ​ឮ​កថា​កាលពី​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ លោក សម រ​ង្ស៊ី បាន​ប្រកាស​លាលែង​ពី​ប្រធាន និង​សមាជិកភាព​គណបក្ស​សង្គ្រោះ​ជាតិ ។ លោក សម រ​ង្ស៊ី បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​របស់​លោក​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា «​ខ្ញុំ​សូម​ឲ្យ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ មេត្តា​ជ្រាប​ជា​ព័ត៌មាន​អំពី​សេចក្តីសម្រេច​របស់ខ្ញុំ ហើយ​ចាត់​ទុក​ថា​សេចក្តីសម្រេច​នេះ​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​របស់ខ្ញុំ​នេះ​តទៅ​» ។

ការ​ប្រកាស​លាឈប់​ពី​តំណែង​ប្រធាន​គណបក្ស​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​៦០​រូប​បាន​ស្នើ​ទៅ​រដ្ឋសភា​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ដែល​មិន​អនុញ្ញាត​ឲ្យ​ពិរុទ្ធជន ឬ​ទណ្ឌិត​ធ្វើ​ជា​ប្រធាន​បក្សនយោបាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ