ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​មើល​មិនឃើញ កា.ប់​ដើមឈើ​រលំ​សង្កត់​លើ​នៅ​ចំណុច​ព្រៃ​កាត់​ក

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ តាម​សេចក្តីរាយការណ៍​បាន​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​កាប់​ដើមឈើ​មិន​ប្រ​យ​ត្ន័​រលំ​សង្កត់​លើ​ខ្លួនឯង បណ្តាល​អោយរ​ងរ​បួស​យ៉ាងធ្ងន់ធ្ងរ ត្រូវ​បាន​សាច់ញាតិ​​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ប្រទេស​វៀតណាម ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​១៥​នាទី​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨…

ខេត្តរតនគិរី ៖ តាម​សេចក្តីរាយការណ៍​បាន​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​កាប់​ដើមឈើ​មិន​ប្រ​យ​ត្ន័​រលំ​សង្កត់​លើ​ខ្លួនឯង បណ្តាល​អោយរ​ងរ​បួស​យ៉ាងធ្ងន់ធ្ងរ ត្រូវ​បាន​សាច់ញាតិ​​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ប្រទេស​វៀតណាម ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​១៥​នាទី​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​អូរ​ស្រុង ហៅ​(​ព្រៃ​កាត់​ក​) ក្នុងភូមិ​តេន ឃុំ​យ៉ា​ទុង ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី​។

ជន​រង​គ្រោះ​ឈ្មោះ រ​ម៉ាស់ ឡើ​ក ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​កន្លែង​កើតហេតុ​ខាងលើ​។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​នៅ​ប្រទេស​វៀតណាម​ផង​ដែរ​ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ