ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​ម្ល៉េះ​! ទើប​១០​ឆ្នាំ​សោះ​ហ៊ាន​ផ្លោះ​របង​ចូល​កន្លែងដេក​គេ​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​ម្នាក់​អាយុ​ទើបតែ​១០​ឆ្នាំ​សោះ ហ៊ាន​ផ្លោះ​របង​ចូល​លួច​ទូរស័ព្ទ​ប្រជាពលរដ្ឋ​បាន​សម្រេច ពេល​ចេញ​មក​វិញ​ទើប​ម្ចាស់​ទូរស័ព្ទ​ឃើញ​ក៏​ចាប់​ជាប់​ប្រគល់​ឱ្យ​សមត្ថកិច្ច​យក​អប់រំ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​០០​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ធ្នូ ២០១៨ នៅ​ក្នុង​ហាង​ស៊ុប​ប្រហិត សាន់​សាន់…

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​ម្នាក់​អាយុ​ទើបតែ​១០​ឆ្នាំ​សោះ ហ៊ាន​ផ្លោះ​របង​ចូល​លួច​ទូរស័ព្ទ​ប្រជាពលរដ្ឋ​បាន​សម្រេច ពេល​ចេញ​មក​វិញ​ទើប​ម្ចាស់​ទូរស័ព្ទ​ឃើញ​ក៏​ចាប់​ជាប់​ប្រគល់​ឱ្យ​សមត្ថកិច្ច​យក​អប់រំ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​០០​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ធ្នូ ២០១៨ នៅ​ក្នុង​ហាង​ស៊ុប​ប្រហិត សាន់​សាន់ ផ្លូវ​២០១១ ស្ថិត​ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប​១​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ម្ចាស់​ទូរស័ព្ទ​ខាងលើ​ឈ្មោះ តេ​ង ណា​រិ​ន អាយុ​២០​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​ហាង​ស៊ុប​ប្រហិត សាន់​សាន់ ស្នាក់​នៅ​ទីតាំង​កើតហេតុ​ភូមិ​តា​ងួ​ន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំណែក​ក្មេង​ប្រុស​ជាចោរ​​​ឈ្មោះ រតនៈ អាយុ​១០​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ​។

ប្រភព​ពី​ម្ចាស់​ទូរស័ព្ទ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ក្រោយ​ពី​ហាង​បិត​ទ្វា​គាត់​បាន​យក​ទូរស័ព្ទ​របស់​គាត់​ម៉ាក​ខេ​ម​ហ្វូ​ន ពណ៌​ស បញ្ចូល​ថ្ម​ក្បែរ​កន្លែងដេក ហើយ​ដើរទៅ​ឆុង​មី​បំរុង​ហូប ស្រាប់តែ​ក្រឡេក​មក​ឃើញ​ក្តិ​ប​ចោរ​ខាងលើ ដើរ​ចេញពី​កន្លែង​គាត់​ដេក ពេល​នោះ​គាត់​បាន​មក​ចាប់​សួរ ស្រាប់តែ​ក្មេង​ខាងលើ​បាន​ហុច​ទូរស័ព្ទ​មក​ឱ្យ​គាត់​វិញ​ទើប​ដឹង​ថា ក្មេង​ខាងលើ​នេះ​ចូល​មក​លួច​ទូរស័ព្ទ​សោះ​។

ប្រភព​បាន​ប្រាប់​បន្ត​ថា ក្រោយ​ចាប់​បាន​ក្តិ​ប​ចោរ​ខាងលើ​បាន​ប្រាប់​ថា ខ្លួន​ពិតជា​បាន​លួច​ទូរស័ព្ទ​ខាងលើ​មែន ដោយ​ឡើង​តាម​ជញ្ជាំង​ផ្ទះ​ក្បែរ​ហាង​ខាងលើ ពេល​លួច​បាន​ហើយ​ដើរ​ចេញ​វិញ ទើប​គេ​មក​ទាន់​តែ​ម្តង​។

ពាក់ព័ន្ធ​ក្តិ​ប​ចោរលួច​ទូរស័ព្ទ​ខាងលើ​នេះ ក្រោយ​កើតហេតុ​ដោយ​ឃើញ​ចោរ​ក្មេង​ពេក​ម្ចាស់​ទូរស័ព្ទ​មិន​បាន​ប្តឹងប្តល់​អ្វី​ទេ គ្រាន់តែ​ឱ្យ​សមត្ថកិច្ច​មូលដ្ឋាន​ធ្វើការ​អប់រំ​រួច​ដោះ​លែង​វិញ​ទៅ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ