ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកលិច​ផ្លូវ​ហូរ​ចូល​ផ្ទះ ពលរដ្ឋ​ភ្ញាក់ផ្អើល​ស្មាន​តែ​ទឹកជំនន់​ហើយ តាម​ពិត​ចឹងសោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានទឹក​លិច​ផ្លូវ​ហូរ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​បង្ក​ការ​ភ្ញាក់​ការ​ផ្អើល ស្មាន​តែ​ទឹកជំនន់ តែ​ការ​ពិត​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​កុង​តឺ​រ​ន័​របើក​លឿន​ដូច​ហោះ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ រួច​បន្ត​ទៅ​បុក​ទុយោ​រដ្ឋាករទឹក បណ្ដាល​ឲ្យ​ធ្លាយ​ហូរ​ទឹក​ដូច​បាក់​ទំនប់​កាលពី​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​វត្ត​វាល​ស្បូវ…

រាជធានី​ភ្នំពេញ ៖ មានទឹក​លិច​ផ្លូវ​ហូរ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​បង្ក​ការ​ភ្ញាក់​ការ​ផ្អើល ស្មាន​តែ​ទឹកជំនន់ តែ​ការ​ពិត​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​កុង​តឺ​រ​ន័​របើក​លឿន​ដូច​ហោះ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ រួច​បន្ត​ទៅ​បុក​ទុយោ​រដ្ឋាករទឹក បណ្ដាល​ឲ្យ​ធ្លាយ​ហូរ​ទឹក​ដូច​បាក់​ទំនប់​កាលពី​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​វត្ត​វាល​ស្បូវ តាម​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​ស្វាយ​តា​អុក​១ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​កើតហេតុ មាន​ប្រជាពលរដ្ឋ​ភ្ញាក់ផ្អើល​ថា មេឃ​ធ្លាក់​ភ្លៀង​មួយ​មេ​ធំ ស្រាប់តែ​មាន​ទឹកជំនន់​ហូរ​ចូល​ក្នុងផ្ទះ សូម​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​រំដោះ​ទឹក​ផង ប៉ុន្តែ​ក្រោយមក​ក៏​កម្លាំង​នគរ​បាល​មូលដ្ឋាន​ជិះ​តាម​ដងផ្លូវ​ឃើញ​មានទឹក​ហូរ​តាម​ផ្លូវជាតិ​លេខ​១​រហូត​មក​ដល់​ចំណុច​កើតហេតុ​ខាង​លើ មានទឹក​បាញ់​ឡើង​លើ​មេឃ​កម្ពស់​ជិត​១​ម៉ែត្រ​មិនមែន​ទឹកជំនន់​នោះ​ទេ គឺជា​ករណី​គ្រោះ​ចរាចរណ៍​រវាង​រថយន្ត​បង្កហេតុ​ជា​រថយន្ត​កុងតឺន័រ​ពណ៌​ស បើកបរ​តាម​ផ្លូវជាតិ​លេខ​១ ពី​ច្បារ​អំពៅ​ទៅ​ព្រែក​ឯង ហើយ​​មិនដឹង​មូលហេតុ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រះ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​ចូល​ក្រោម​រថយន្ត ហើយ​ជ្រុល​ទៅ​បុក​ទុយោ​រដ្ឋាករទឹក បណ្ដាល​ឱ្យ​ធ្លាយ​ទឹក​ហូរ​ចេញ​មក​ខាងក្រៅ ចំណែក​រថយន្ត​កុង​តឺ​រ​ន័​រវិ​ល​ក្បាល​រថយន្ត​មួយ​ជុំ ហើយ​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ទំនាក់ទំនង​ទៅ​មន្ត្រី​ជំនាញ​ភ្លើង និង​ទឹក​មក​ចាត់ចែង​តាម​ជំនាញ​ត​ភ្ជាប់​ប​ណ្ដោ​ញ​ទឹក​ដែល​ខូច ដើម្បី​ឆាប់​បាន​ប្រជាពលរដ្ឋ​ប្រើប្រាស់​វិញ សំខាន់​ប្រភព​ទឹកនឹង​តែ​ម្ដង ។ ចំណែក​រថយន្ត​​បង្ក​ត្រូវ​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ស្នងការ​រាជធានី​ភ្នំពេញ​យក​ទៅ​រក្សា​ទុក​រង់ចាំ​ស្វែងរក​ថៅកែ​ក្រុមហ៊ុន ដើម្បី​ចេញថ្លៃ​ជួសជុល​បង្គោល​ភ្លើង​និង​ទុយោ​ទឹក​ហូរ​រាប់​ពាន់​ម៉ែត្រគូប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ