ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេរៀន​ជំនួញ​ប​៣​យ៉ាង​ដែល​បង្រៀន​ដោយ​ព្រះ​ភគវា

5 ឆ្នាំ មុន

ដើម្បី​បាន​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ បរិបូរ​ដោយ​អ្នក​ស្រឡាញ់​រាប់អាន​ច្រើន បុគ្គល​គប្បី​ដើរ​តាម​មេរៀន​ស្តី​អំពី​ការ​ធ្វើ​ជំនួញ​របស់​ព្រះពុទ្ធ​បី​ចំណុច​ដូច​តទៅៈ ១-​បុគ្គល​ជា​អ្នកមាន​បញ្ញា មាន​ភាព​វៃឆ្លាត​ក្នុង​ការ​លក់​ចេញ​ទិញ​ចូល ដឹង​ថា​ធ្វើ​យ៉ាងណា​ខាត និង​ធ្វើ​យ៉ាងណា​ឱ្យ​ចំណេញ ស្គាល់​កាល ស្គាល់​រដូវ​នៃ​មុខរបរ​នីមួយ​ៗ ស្គាល់​ទីផ្សារ​សម្រាប់​លក់​ដូច​ជា…

ដើម្បី​បាន​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ បរិបូរ​ដោយ​អ្នក​ស្រឡាញ់​រាប់អាន​ច្រើន បុគ្គល​គប្បី​ដើរ​តាម​មេរៀន​ស្តី​អំពី​ការ​ធ្វើ​ជំនួញ​របស់​ព្រះពុទ្ធ​បី​ចំណុច​ដូច​តទៅៈ

១-​បុគ្គល​ជា​អ្នកមាន​បញ្ញា មាន​ភាព​វៃឆ្លាត​ក្នុង​ការ​លក់​ចេញ​ទិញ​ចូល ដឹង​ថា​ធ្វើ​យ៉ាងណា​ខាត និង​ធ្វើ​យ៉ាងណា​ឱ្យ​ចំណេញ ស្គាល់​កាល ស្គាល់​រដូវ​នៃ​មុខរបរ​នីមួយ​ៗ ស្គាល់​ទីផ្សារ​សម្រាប់​លក់​ដូច​ជា កន្លែង​ណា​លក់​បាន​ថ្លៃ កន្លែង​ណា​លក់​បាន​ថោក ស្គាល់​សេចក្ដី​ត្រូវការ​របស់​មនុស្ស​ក្នុង​ទីនោះ​ៗ គេ​ត្រូវការ​ទំនិញ​ណា​ត្រូវ​យក​ទំនិញ​នោះ​ទៅ​លក់ តាម​សេចក្ដី​ត្រូវការ​របស់​គេ​ជាដើម ។

២-​ជា​អ្នក​ប្រឹងប្រែង ព្យាយាម គឺ​ខិតខំ​សង្វាត​ធ្វើ​កិច្ចការ​ដែល​ខ្លួន​កំពុង​ធ្វើ​នោះ ពោល​គឺ​មិន​ខ្ជិលច្រអូស មិន​ទុក​បង្អាប់​ឲ្យ​ហួស​សេចក្ដី​ត្រូវការ​របស់​អ្នកទិញ ។

៣-​ជា​អ្នក​ប៉ិន​ប្រសប់​ក្នុង​ការ​ទាក់ទង​អតិថិជន​បាន​ច្រើន ទៅ​ទីណា​ៗ​តែង​មាន​គេ​រាប់អាន មាន​គេ​ស្រឡាញ់ ចេះ​ធ្វើខ្លួន​ឲ្យ​គេ​ស្រឡាញ់​រាប់អាន និង​ជាទី​ទុកចិត្ត​របស់​អ្នក​ដទៃ ជា​អ្នក​រួសរាយ​រាក់ទាក់ ។

ខ្លឹមសារ​ជំនួញ​ទាំង​៣​នេះ​នឹង​បានជា​គតិ​ដល់​មហាជន​ទូទៅ​ក្នុង​ការងារ​ប្រកប​មុខរបរ​រក​ទទួលទាន​តាម​ផ្លូវ​សុចរិត ។