ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ស្រប​ពេល​មេឃ​កំពុង​ភ្លៀង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​មាន​វ័យ​៥០​ប្លាយ​មិន​ទាន់​ដល់​ផ្ទះ​ផង ស្រាប់តែ​រថយន្ត​រេ​ចង្កូត​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​ខ្ទាត​ខុស​ទម្រង់​ដើម​មួយ​កង់ ចំណែក​រថយន្ត​ដាច់​កាឡេ​ខ្ទេច​មុខ​មួយ​ចំហៀង រីឯ​អ្នកបើកបរ​រង​របួសស្រាល ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​មាន​វ័យ​៥០​ប្លាយ​មិន​ទាន់​ដល់​ផ្ទះ​ផង ស្រាប់តែ​រថយន្ត​រេ​ចង្កូត​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​ខ្ទាត​ខុស​ទម្រង់​ដើម​មួយ​កង់ ចំណែក​រថយន្ត​ដាច់​កាឡេ​ខ្ទេច​មុខ​មួយ​ចំហៀង រីឯ​អ្នកបើកបរ​រង​របួសស្រាល ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី ភូមិ​ក្បាល​រំ​រី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។

រថយន្ត​ខាងលើ​ពណ៌​ទឹកប្រាក់ ភ្នំពេញ ២G-០៨៨៧ អ្នកបើកបរ​មាន​វ័យ​ប្រហែល៥០​ឆ្នាំ មិន​បាន​ប្រាប់​ពី​អត្តសញ្ញាណ​។

តាម​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ខណៈ​ពេល​មេឃ​កំពុង​រលឹម គេ​ឃើញ​រថយន្ត​ខាងលើ​បើកបរ​ក្នុង​ល្បឿន​លឿន​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​រេ​ចង្កូត​បុក​ទ្រូងផ្លូវ​តែ​ម្តង បណ្តាល​ឱ្យ​ដាច់​កាឡេ ទៅ​មុខ​លែង​រួច រីឯ​អ្នកបើកបរ​រង​របួសស្រាល ចំណែក​ទ្រូង​ផ្លូវវៀច​មួយ​កង់ ភ្លាម​ៗ​នោះ​ដោយសា​មេឃ​កំពុង​រលឹម​ធ្លាក់​ភ្លៀង ខ្លាច​មាន​រថយន្ត​ផ្សេង​មក​បុក​បន្ថែម ទើប​ប្រជាពលរដ្ឋ ជួយ​រុញ​រថយន្ត​ខាងលើ​មក​អែម​ម្ខាង​ផ្លូវ តែ​ម្តង​។

ក្រោយ​កើតហេតុ រថយន្ត​ខាងលើ​ត្រូវ​សមត្ថកិច្ច​មក​ស្ទូច​អូស​យក​ទៅ​រក្សា​ទុក​នៅ​កា​រិយា​ល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​ផល​ប៉ះពាល់​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ