ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្រៀន​ក្មួយ​បើកឡាន​…​ឡាន​ហោះ​រំលង​សួនច្បារ​រកតែ​ពុទ្ធោ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បង្រៀន​ក្មួយ​ឲ្យ​រៀន​បើកបរ​រថយន្ត ដល់​ស្លន់​ពេក​ជាន់​ហ្គែ​ស្មាន​តែ​ហ្វ្រាំង​ក៏​ជ្រុល​ហោះ​រំលង​សួនច្បារ​កណ្តាល​ទ្រូងផ្លូវ ទៅ​ប៉ះ​អ្នក​ជិះ​ម៉ូតូ បណ្តាល​ឲ្យ​រង​របួសធ្ងន់ ។ ករណី​នេះ​បង្ក​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២០​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៥ ធ្នូ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បង្រៀន​ក្មួយ​ឲ្យ​រៀន​បើកបរ​រថយន្ត ដល់​ស្លន់​ពេក​ជាន់​ហ្គែ​ស្មាន​តែ​ហ្វ្រាំង​ក៏​ជ្រុល​ហោះ​រំលង​សួនច្បារ​កណ្តាល​ទ្រូងផ្លូវ ទៅ​ប៉ះ​អ្នក​ជិះ​ម៉ូតូ បណ្តាល​ឲ្យ​រង​របួសធ្ងន់ ។

ករណី​នេះ​បង្ក​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២០​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៥ ធ្នូ ២០១៨ នៅ​ចំណុច​ផ្លូវ ហាណូយ កែង​ទំនប់​កប់​ស្រូវ ភូមិ​ត្រ​ពង​រង​ចាស់ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ឃើញ​បុរស​ម្នាក់​បាន​បង្រៀន​ក្មួយ​ដោយ​ឲ្យ​បើកបរ​រថយន្ត​CAMRY កូ​ថ​ប៉ោង ពណ៌​ស្លែ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2A-9671 លើ​ផ្លូវ​ហាណូយ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​ឃើញ​ហោះ​រំលង​សួនច្បារ​កណ្តាល​ទ្រូងផ្លូវ​មក​ផ្លូវ​ម្ខាង​ទៀត បណ្តាល​អោយទៅ​ប៉ះ​នឹង​ម៉ូតូ​អា​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ស្វាយ​រៀង 1D-6375 ដែល​បើក​ពី​ជើង​ទៅ​ត្បូង បណ្តាល​អោយ​អ្នក​ជិះ​ម៉ូតូ​ដួល​រង​របួសធ្ងន់ ភ្លាម​ៗ​រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​បាត់ ។ ដោយឡែក​អ្នក​បើករថយន្ត​បង្ក​ក៏​គេចខ្លួន​បាត់ សល់​តែ​អ្នកតំណាង​ម្នាក់ ។

ក្រោយ​ហេតុការណ៍​កើតឡើង​អ្នក​បើករថយន្ត​បង្ក​បាន​គេចខ្លួន​បាត់ នៅ​សល់​តែ​ពូ​ដែល​ជា​អ្នក​បង្រៀន​ត្រូវ​សមត្ថកិច្ច​ហៅ​យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដោយឡែក​ម៉ូតូ​រង​គ្រោះ និង​រថយន្ត​យក​មក​រក្សា​ទុក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ