ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣​គ្រឿង​ពន្លះ​គ្នា របួសធ្ងន់​ស្រាល​ច្រើន​នាក់

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង រវាង​ម៉ូតូ​៣​គ្រឿង​បុក​គ្នា​ពេញទំហឹង បណ្តាល​ឱ្យ​មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់​រង​របួសធ្ងន់​ស្រាល ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ដោយសារ​តែ​ម៉ូតូ​១​គ្រឿង​ត់​ឆ្វេង​ដោយ​អត់​មាន​ស៊ី​ញ៉ូ លុះ​ម៉ូតូ​លឿន​មក​ពីក្រោយ​គេច​មិន​ទាន់​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​នៅ​ឆ្វេង​ដៃ…

ខេត្ត​ប៉ៃលិន ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង រវាង​ម៉ូតូ​៣​គ្រឿង​បុក​គ្នា​ពេញទំហឹង បណ្តាល​ឱ្យ​មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់​រង​របួសធ្ងន់​ស្រាល ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ដោយសារ​តែ​ម៉ូតូ​១​គ្រឿង​ត់​ឆ្វេង​ដោយ​អត់​មាន​ស៊ី​ញ៉ូ លុះ​ម៉ូតូ​លឿន​មក​ពីក្រោយ​គេច​មិន​ទាន់​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​នៅ​ឆ្វេង​ដៃ បណ្តាល ឱ្យ​ដួល​ទាំង​៣​គ្រឿង​តែ​ម្តង ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ ៥៩ ត្រង់​ចំណុច​ភូមិ​វាល ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ដ​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៥​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ ម៉ុ​ន រ៉ា​មេឃ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ម្រះព្រៅ ឃុំ​ជ្រៃ ស្រុក​មោង ខេត្តបាត់ដំបង ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​វ៉េវ (Wave) ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ម្ចាស់​គ្មាន​របួស ២-​ឈ្មោះ ឈៀង សំណាង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​តា​សី ឃុំ​តា​ម៉ឺន ស្រុក​បាត់ដំបង ខេត្តបាត់ដំបង ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ធុន​C125 ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង ១M-៥២៦៤ គ្មាន​របួស ។

៣-​ឈ្មោះ សេង ស្រី​ពេជ្រ ភេទ​ស្រី អាយុ​១៦​ឆ្នាំ ជា​អ្នក​រួម​ដំណើរ រស់នៅ​ភូមិ​កំពង់ចម្លង​លើ ឃុំ​តា​ក្រី ស្រុក​កំ​រៀង ខេត្តបាត់ដំបង រង​របួសធ្ងន់ ៤-​ឈ្មោះ ធឿ​ន ថន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​អ្នក​រួម​ដំណើរ រស់នៅ​ភូមិ​អូរ​ពងមាន់ ឃុំ​តា​ក្រៀម ស្រុក​បាណ​ន់ ខេត្តបាត់ដំបង គ្មាន​របួស និង​៥-​ឈ្មោះ ប៉យ វិបុល ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​អូរ​ឫស្សី​ក្រោម ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ជា​អ្នកបើកបរ​ម៉ូត​ម៉ាក ហុងដា​ឌ្រី​ម ធុន​C125 ស៊េរី​ឆ្នាំ​២០០៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប៉ៃលិន​១A-២៩៩១ រង​របួសស្រាល ។

ប្រភព​បន្ត​ទៀត​ថា មូលហេតុ​បណ្ដាល​ឱ្យ​កើត​ករណី​គ្រោះថ្នាក់​ចរាចរណ៍ គឺ​មក​ពី​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បត់​ឆ្វេង​ដោយ​មិន​មើល​មុខក្រោយ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន រីឯ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​C125 ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង ១M-៥២៦៤ បើកបរ​ហួស​ល្បឿន​កំណត់ លុះ​គេច​គ្នា​ក៏​ជ្រុល​ទៅ​បុក​ជន​រង​គ្រោះ​ដែល​កំពុង​បើកបរ​នៅ​ខាង​មុខ ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​គេ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន រីឯ​វត្ថុ​តាង​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ