ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​អំពាវនាវ​ឲ្យ​ពលរដ្ឋ និង​សមត្ថកិច្ច​ថែរក្សា​សម្បត្តិ​ធម្មជាតិ និង​បរិស្ថាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រួម​ទាំង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ទាំងអស់​ថែរក្សា​សម្បត្តិ​ធម្មជាតិ និង​បរិស្ថាន​ឲ្យ​បាន​គង់វង្ស ។ ការ​អំពាវនាវ​របស់​ប្រមុខ​ដឹង​នាំ​រដ្ឋាភិបាល​នេះ បន្ទាប់​ពី​អញ្ជើញ​ចូលរួម​បុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង ។ សម្តេច​បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា​«​នៅ​ថ្ងៃ​ទី​១៦ ធ្នូ​នេះ​ខ្ញុំ​នឹង​ភរិយា​វិល​ត្រឡប់​ទៅ​ភ្នំពេញ​វិញ​ហើយ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រួម​ទាំង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ទាំងអស់​ថែរក្សា​សម្បត្តិ​ធម្មជាតិ និង​បរិស្ថាន​ឲ្យ​បាន​គង់វង្ស ។

ការ​អំពាវនាវ​របស់​ប្រមុខ​ដឹង​នាំ​រដ្ឋាភិបាល​នេះ បន្ទាប់​ពី​អញ្ជើញ​ចូលរួម​បុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង ។ សម្តេច​បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា​«​នៅ​ថ្ងៃ​ទី​១៦ ធ្នូ​នេះ​ខ្ញុំ​នឹង​ភរិយា​វិល​ត្រឡប់​ទៅ​ភ្នំពេញ​វិញ​ហើយ ។

សូម​បងប្អូន​ប្រជាពលរដ្ឋ​កូនក្មួយ​យុវជន និង​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ចូលរួម​កម្សាន្ត​សប្បាយ​រីករាយ​នៅ​ក្នុង​ពិធីបុណ្យ​សមុទ្រ​នៅ​កោះកុង​ជា​បន្ត​ទៀត​» ។ សម្តេច​បន្ត​ថា សូម​អរគុណ​ក្រសួងទេសចរណ៍ និង​អាជ្ញារ​ធរ​គ្រប់​លំដាប់ថ្នាក់​ព្រមទាំង​ដៃគូ​ក្រុមហ៊ុន​ឯកជន​អង្គការ​ជាតិ និង​អន្តរជាតិ​នានា​ដែល​បាន​ចូលរួម​សហការ​រៀបចំ​បុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង​បាន​ល្អ និង​ទទួល​បាន​ជោគជ័យ ។ ជា​មោទនៈភាព​របស់​ប្រទេស​ជាតិ​យើង​ដែល​កម្ពុជា​មាន​ឆ្នេរ​ជាប់​លំដាប់ថ្នាក់​ជា​ឆ្នេរ​ល្អ​បំផុត​របស់​ពិភពលោក ។

ច្បាស់​ណាស់​សន្តិភាព គឺ​បាន​ផ្តល់​ឱកាស​អោយ​យើង​ធ្វើការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ទៅ​មុខ​កាន់តែ​លឿន ។ សម្តេច​បាន​បញ្ជាក់​ថា​«​ខ្ញុំ​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កូនក្មួយ​យុវជន​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ចូលរួម​ថែរក្សា​ការពារ​សម្បត្តិ​ធនធានធម្មជាតិ និង​បរិស្ថាន​អោយ​នៅ​ស្រស់​ស្អាត​គង់វង្ស​បាន​ល្អ​សម្រាប់​ពលរដ្ឋ​យើង​គ្រប់​ជំនាន់ និង​ដើម្បី​ទាក់ទាញ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើន​ឡើង ដើម្បី​ពលរដ្ឋ​យើង​សម្បូរ​ការងារ​ធ្វើ និង​ប្រទេស​ជាតិ​រីក​ចម្រើន​» ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​សរសេរ​ថា​«​ខ្ញុំ​នឹង​ភរិយា​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​បាន​សប្បាយ​រីករាយ​ថ្ងៃ​សម្រាក​ចុង​ស​ប្តា​ហ៍​គ្រប់​ៗ​គ្នា »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ