ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េច​ក៏​ចឹ​ង​ទៅ​វិញ​នោះ​… ក្មេង​ស្ទាវ​បុក

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បុរស​ចំណាស់​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ដោយ​ជួប​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​ម៉ូតូ និង​បុរស​ចំណាស់​ខាងលើ​ជិះ​កង់​ឆ្លងថ្នល់​បាន​បុក​គ្នា កាលពី​វេលា​ម៉ោង​១៣​និង​២០​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​៣១ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៤-៣៥…

ខេត្តកំពត ៖ បុរស​ចំណាស់​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ដោយ​ជួប​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​ម៉ូតូ និង​បុរស​ចំណាស់​ខាងលើ​ជិះ​កង់​ឆ្លងថ្នល់​បាន​បុក​គ្នា កាលពី​វេលា​ម៉ោង​១៣​និង​២០​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​៣១ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៤-៣៥ ស្ថិត​ក្នុងភូមិ​ក្រាំង​ដូង ឃុំ​សំរោង​ក្រោម ស្រុក​បន្ទាយមាស ខេត្តកំពត ។

ដោយ​បុរស​ចំណាស់​ខាងលើ​ជិះ​កង់​ឆ្លងថ្នល់​ពី​លិចទៅ​កើត​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ត្រូវ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់ បើកបរ​ដោយ​ក្មេង​អាយុ​១៦​ឆ្នាំ​ម្នាក់ ជិះ​ឌុ​ប​គ្នា​ម្នាក់​បុក​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ចំណាស់​រូប​នោះ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ។

សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ដឹង​ថា ហេតុ​ការ​គ្រោះថ្នាក់​ខាងលើ​បណ្តាល​មក​ពី​ឈ្មោះ សេក ឆេ​ម ភេទ​ប្រុស អាយុ​៦២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ​បាន​ជិះ​កង់​ឆ្លងថ្នល់​ពី​លិចទៅ​កើត​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ស្រប​ពេល​នោះ​ក៏​មាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​០៩ ពណ៌​ព្រីង​ទុំ ពាក់​ផ្លា​ក​លេខ​កណ្តាល 1F- 8221 បើកបរ​ដោយ​ឈ្មោះ រី ជេន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​ដូច​គ្នា​នឹង​មាន​អ្នក​រួម​ដំណើរ​ម្នាក់​ផង ដែល​ឈ្មោះ នុ​ត ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ក៏​រស់នៅ​ភូមិ​ជាមួយ​គ្នា​ខាងលើ​បាន​បុក​ចំ​តួរ​កង់​ពេញ​ទំ​ហ៊ឹង បណ្តាល​ឲ្យ​អ្នក​ជិះ​កង់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ។

រីឯ​អ្នកបើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​បាន​រង​របួសស្រាល រួច​អ្នក​របួស​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ចំណែក​វត្ថុ​តាង​ក្រោយ​ពី​សមត្ថកិច្ច​ពិនិត្យ​វាស់វែង​រួច​បាន​នាំ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រង់ចាំ​ដោះស្រាយ​តាម​ច្បាប់​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ