ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ក្បាល​សណ្តោង​កុងតឺន័រ​បើក​ធ្លាក់​ផ្លូវ​ទំនប់​កប់​ស្រូវ​ក្រឡាប់​ផ្ងារជើង​

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ រថយន្ត​ក្បាល​សណ្តោង​កុងតឺន័រ​ម៉ាក FUSO មួយ​គ្រឿង​បាន​បើក​ធ្លាក់​ផ្លូវ​ទំ​បន់​កប់​ស្រូវ​បណ្តាល​អោយ​ក្រឡាប់​ផ្ងារជើង​រង​ការ​ខូចខាត​យ៉ាងដំណំ​តែ​សំណាង​មិន​មាន​អ្នក​របួស​ឡើយ ។​ ​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​និង​៣០​នាទី​ទាប​ភ្លឺ​ថ្ងៃ​ទី​១៥ ខែធ្នូ​ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្តោយ​ផ្លូវ​កប់​ស្រូវ ក្នុងភូមិ​កប់​ស្រូវ​តូច…

​រាជធានី​ភ្នំពេញ ៖ រថយន្ត​ក្បាល​សណ្តោង​កុងតឺន័រ​ម៉ាក FUSO មួយ​គ្រឿង​បាន​បើក​ធ្លាក់​ផ្លូវ​ទំ​បន់​កប់​ស្រូវ​បណ្តាល​អោយ​ក្រឡាប់​ផ្ងារជើង​រង​ការ​ខូចខាត​យ៉ាងដំណំ​តែ​សំណាង​មិន​មាន​អ្នក​របួស​ឡើយ ។​

​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​និង​៣០​នាទី​ទាប​ភ្លឺ​ថ្ងៃ​ទី​១៥ ខែធ្នូ​ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្តោយ​ផ្លូវ​កប់​ស្រូវ ក្នុងភូមិ​កប់​ស្រូវ​តូច សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ ។​ ​ក្បាល​រថយន្ត​នោះ​ម៉ាក FUSO ពណ៌​ទឹកក្រូច​លា​យស បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្ត​ស​ញ្ញ​ណ​ឡើយ​។​

​តាម​ប្រ​ភ​ព័ត៌មាន​នៅ​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​ខាងលើ​បើកបរ​តាម​ផ្លូវ​ទំនប់​កប់​ស្រូវ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​កើតហេតុ​មិនដឹង​មូលហេតុ​អ្វី​ទេ ស្រាប់តែ​រថយន្ត​ជ្រុល​ទៅ​ខាងស្តាំ​ដៃ​ធ្លាក់​ផ្លូវ​បណ្តាល​អោយ​ក្រឡាប់​តែ​ម្តង ។​

​ភ្លាម​ៗ​អ្នកបើកបរ​បាន​លូន​ចេញ​គេចខ្លួន​បាត់​ដោយ​ពុំ​ដឹង​ពី​មូលហេតុ​អ្វី​ឡើយ ។ រថយន្ត​នោះ​ត្រូវ​បាន​ម្ចាស់​ស្ទួ​ច​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ