ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរ​សារ​ទរ​គម្រប់​ខួប​មួយ​ឆ្នាំ​របស់ បុរី​ទេសចរណ៍ ខេត្តសៀមរាប

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បុរី​ទេសចរណ៍ ជា​គម្រោង​អភិវឌ្ឍន៍​ចម្រុះ លើ​វិស័យ​លំនៅ​ដ្ឋា​ន​បែប​ស្នាក់​នៅ និង​លំនៅ​ដ្ឋា​ន​អាជីវកម្ម មាន​សួនច្បារ មាន​ផ្សារ និង​សាលារៀន ដែល​ធំ​ជាងគេ…

ខេត្តសៀមរាប ៖ បុរី​ទេសចរណ៍ ជា​គម្រោង​អភិវឌ្ឍន៍​ចម្រុះ លើ​វិស័យ​លំនៅ​ដ្ឋា​ន​បែប​ស្នាក់​នៅ និង​លំនៅ​ដ្ឋា​ន​អាជីវកម្ម មាន​សួនច្បារ មាន​ផ្សារ និង​សាលារៀន ដែល​ធំ​ជាងគេ និង​ទទួល​បានការ​គាំទ្រ​ច្រើន​ជាងគេ​ក្នុង​ខេត្តសៀមរាប ដែល​អភិវឌ្ឍន៍​ផ្ទាល់​ពី​សម្ព័ន្ធ សហគ្រាស​កា​ណា​ឌី​យ៉ា លើ​ផ្ទៃដី​សរុប​ប្រមាណ 65 ហិ​កតា ដែល​មា​នទី​តាំងនៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ 6 (​ជាប់​ផ្សារ​ម៉ា​ក្រូ Makro ខេត្តសៀមរាប​) ស្ថិត​ក្នុងភូមិ​គោក​ត្នោត ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។

ដើម្បី​អបអរ​សារ​ទរ​គម្រប់​ខួប​មួយ​ឆ្នាំ​នៃ​ការ​បើក​លក់​ជា​ផ្លូវការ​របស់​បុរី ទេសចរណ៍ ក៏​ដូច​ជា​ថ្លែងអំណរគុណ​ដល់​អតិថិជន​ដែល​បាន​គាំទ្រ​យ៉ាង​ខ្លាំង​មក​កាន់​គម្រោង ក្រុមហ៊ុន​ក៏​បាន​រៀបចំ​នូវ​ការ​ផ្ដល់​ជូន​ពិសេស​សម្រាប់​ឱកាស​នេះ​ផង​ដែរ នោះ​គឺ​ទូរស័ព្ទ IPHONE XS Max ចំនួន​មួយ​គ្រឿង និង​ការ​បញ្ចុះតម្លៃ​រហូត​ដល់ 3% ដោយ​អតិថិជន​គ្រាន់តែ​ធ្វើការ​ជ្រើសរើស​ផ្ទះ​ដែល​លោក​អ្នក​ពេញចិត្ត និង​កក់​ប្រាក់​ចាប់ពី​ថ្ងៃ​ទី​15 ខែធ្នូ ឆ្នាំ​2018 រហូត​ដល់​ថ្ងៃ​ទី​31 ខែធ្នូ ឆ្នាំ​2018​។ សម្រាប់​ជម្រើស​ក្នុង​ការ​បង់ប្រាក់​អតិថិជន​អាច​ជ្រើសរើស​ជា​ការ​បង់ប្រាក់​ផ្ទាល់​ជាមួយ​បុរី ឬ​ទទួល​ឥណទាន​ពី​ធនាគារ​កា​ណា​ឌី​យ៉ា ក​.​អ រហូត​ដល់ 90% និង​បង់​រំ​លោះ​ដោយ​គ្មាន​ការ​ប្រាក់​សម្រាប់​ឆ្នាំ​ទី​1 ។

គួរ​បញ្ជាក់​ផង​ដែរ​ថា គម្រោង​បុរី​ទេសចរណ៍​បាន​ចាប់ផ្ដើម​ការ​បើក​លក់​ជា​ផ្លូវការ​សម្រាប់​ផ្ទះល្វែង​វគ្គ​ទី​1 ក្នុង​ថ្ងៃ​ទី​20 ខែធ្នូ ឆ្នាំ​2017​ដោយ​តម្រូវការ​មាន​កើនឡើង ព្រមទាំង​ទទួល​បាន​ទំនុកចិត្ត​ខ្ពស់​ពី​អតិថិជន​ផង​នោះ​ទើប​ធ្វើ​អោយ​គម្រោង​តំណើរការ​បាន​យ៉ាង​ល្អ និង​បាន​បើក​លក់​ជា​ផ្លូវការ​នូវ​ផ្ទះល្វែង​វគ្គ​ទី​5 ក្នុង​ខែវិច្ឆិកា ឆ្នាំ​2018 ថ្មី​ៗ​នេះ​។

សម្រាប់​ផ្ទះល្វែង​ដែល​អាច​ប្រកប​អាជីវកម្ម​បាន​វគ្គ​ទី​5 នេះ​រួម​មាន​3 ប្រភេទ​ផ្ទះ​ដែល​មាន​ទំហំ 4​ម x 14​ម​, 4.2​ម x 14​ម​, 4.2​ម x 12​ម ដែល​មានកំ​ពស់​ពីរ​ជាន់ E0, E1 និង​មាន​តំបូល តេ​រ៉ា​ស ដែល​សាកស​ម្យ​បំផុត​សម្រាប់​គ្រួសារ និង​ការ​ជួបជុំ​នានា​ៗ ដោយ​មាន​តម្លៃ​ចាប់ពី $63,000 ដុល្លារ​តែ​ប៉ុណ្ណោះ​។

សម្រាប់​ព័ត៌មាន​លម្អិត​សូម​អញ្ជើញ​មក​កាន់​ការិយាល័យ​ផ្នែក​លក់​នៃ​បុរី​ទេសចរណ៍ ខេត្តសៀម​រាប ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ គោក​ត្នោត ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ចម្ងាយ​​ប្រមាណ៣​គីឡូម៉ែត្រ​ពី​ផ្សា​រលើ​(​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​) និង​ជាប់​ជាមួយ​ផ្សារ ម៉ា​ក្រូ​បោះ​ដុំ​ថៃ ខេត្តសៀមរាប ឬ​ធ្វើការ​ទំនាក់ទំនង​តាម​រយៈ​លេខ​ទូរស័ព្ទ 077 266 209 ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ