ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ទេច​អស់ហើយ​គ្មាន​សល់​ឡើយ ទាំង​ទ្រព្យសម្បត្តិ​ជាង​១​ម៉ឺន​ដុល្លារ​ត្រូវ​អស់​គ្មាន​សល់

5 ឆ្នាំ មុន
  • សៀមរាប

​ខេត្តសៀមរាប ៖ ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង​ត្រូវ​បាន​អគ្គី​ភ័យ​លេប​ត្របាក់​ហ្មត់​អស់ទាំង​ស្រុង ទម្រាំ​ឡានទឹក​មក​ដល់​សល់​តែ​សំបក​ផ្ទះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​ទាំង​កណ្តាល​អា​ធ្រា​ត្រ ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស ឬ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​នោះ​ទេ ។​ ​ហេតុ​ការ​អគ្គី​ភ័យ​ឆេះ​ផ្ទះ​ពលរដ្ឋ​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៣​និង​០០​នាទី (…

​ខេត្តសៀមរាប ៖ ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង​ត្រូវ​បាន​អគ្គី​ភ័យ​លេប​ត្របាក់​ហ្មត់​អស់ទាំង​ស្រុង ទម្រាំ​ឡានទឹក​មក​ដល់​សល់​តែ​សំបក​ផ្ទះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​ទាំង​កណ្តាល​អា​ធ្រា​ត្រ ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស ឬ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​នោះ​ទេ ។​

​ហេតុ​ការ​អគ្គី​ភ័យ​ឆេះ​ផ្ទះ​ពលរដ្ឋ​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៣​និង​០០​នាទី ( ជិត​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​១៥​ខែធ្នូ​ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្រុម​ទី​៩ ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប ។​

​តាម​ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​បាន​ប្រាប់​នៅ​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៨ នេះ​ថា មុន​ពេល​កើតហេតុ បាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន រួច​រាយ​ការ​បន្ត​ទៅ​កាន់​សមត្ថកិច្ច​នគរបាល ផ្នែក​ពន្លត់អគ្គីភ័យ​នៃ​ស្នងការ​នគរបាល​ខេត្ត​ទើប​កម្លាំង​ជំនាញ​បាន​ចេញ​រថយន្ត​ដើម្បី​ទៅ​ជួយ​ពន្លត់ ប៉ុន្តែ​អកុសល​ទៅ​ដល់​ត្រូវ​បាន​ឆេះ​អស់​បាត់​ទៅ​ហើយ ។​

​ប្រភព​បាន​បញ្ជាក់​ថា ម្ចាស់ផ្ទះ​មានឈ្មោះ គាន សូ​ថា​រី ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មុខរបរ​ម​គ្គុ​ទេស​ភាសា​បារាំង បច្ចុប្បន្ន​ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ ។​

​ប្រភព​បាន​បញ្ជាក់​បន្ថែម​ថា ករណី​ឆេះ​ផ្ទះ​ពលរដ្ឋ​នោះ​ត្រូវ​បាន​ខូចខាត​រួម​មាន ផ្ទះ​១​ខ្នង​ធ្វើ​ពី​ឈើ​លើ​ថ្ម​ក្រោម ទំហំ​៧​ម​x១០​ម (​ខូចខាត​ទាំងស្រុង​), លុយ​ដុល្លារ​ប្រហែល​៥០០០$, ឯកសារ​ប្លង់​ដី​១​ប្លង់​, ឯកសារ​សំខាន់​ៗ និង​សម្ភារ​ប្រើប្រាស់​ទាំងស្រុង​, គ្រឿងអលង្ការ សរុប​អស់​ចំនួន​៥០០០$ ។​

​ហេតុ​ការ​ខាងលើ​នោះ​មិន​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស ឬ រាលដាល ដល់​ផ្ទះ​អ្នក​ដទៃ​ទេ ។​ ​មូលហេតុ ម្ចាស់ផ្ទះ​បាន​អះអាង​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ​ដាច់​ភ្លើង​ហើយ​ឮ​សូរ​សំលេង​ទុ​ស្សេ​ខ្សែភ្លើង​ចេញពី​ជាន់​លើ​ទើប​បណ្តាល​ឱ្យ​ឆាបឆេះ​តែ​ម្តង ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ការ​ចុះ​មក​ជួយ​ពន្លត់​នោះ​ត្រូវ​បាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ចេញ​ជួយ​អន្តរាគមន៍​អស់​ចំនួន​៤​គ្រឿង និង​បាន​ប្រើប្រាស​ទឹក​អស់ ទាំង​០៤​រថយន្ត​ផង​ដែរ ទើប​ពុំ​មាន​បញ្ហា​ដល់​ផ្ទះ​អ្នក​ដទៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ