ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិល​ត្រឡប់​មក​បន្ត​វី​សារ ពលករ​ខ្មែរ​ជា​ច្រើន​ជួប​គ្រោះ​អកុសល​លើ​ទឹកដី​ថៃ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ តាម​ប្រភព​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​ដោយ​គេហទំព័រ​ក្នុងស្រុក​ថៃ​មួយ​(​ថៃ​រ៉ាត់​)​បាន​ឲ្យ​ដឹង​ថា ខ្មែរ​ថៃ​10​នាក់​បាន​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​រថយន្ត​ធ្លាក់​ផ្លូវ​បុក​ដើមឈើ​សង្ស័យ​អ្នកបើកបរ​ងងុយដេក​បណ្តាល​ឲ្យ​ស្លាប់​របួស​កាលពី​ម៉ោងជាង​10​ព្រឹក​ថ្ងៃ​ទី​14 ខែធ្នូ ឆ្នាំ​២០១៨ លើ​ដងផ្លូវ​359​ខៅ​ហ៊ី​ន​សន​-​ស្រះ​កែវ ក្នុងភូមិ​ណ​ង​ផូ ឃុំ​ស្រះ​ក្រ​វ៉ា​ន់ ស្រុក​និង​ទីរួមខេត្ត​ស្រះ​កែវ…

​ខេត្តបន្ទាយមានជ័យ ៖ តាម​ប្រភព​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​ដោយ​គេហទំព័រ​ក្នុងស្រុក​ថៃ​មួយ​(​ថៃ​រ៉ាត់​)​បាន​ឲ្យ​ដឹង​ថា ខ្មែរ​ថៃ​10​នាក់​បាន​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​រថយន្ត​ធ្លាក់​ផ្លូវ​បុក​ដើមឈើ​សង្ស័យ​អ្នកបើកបរ​ងងុយដេក​បណ្តាល​ឲ្យ​ស្លាប់​របួស​កាលពី​ម៉ោងជាង​10​ព្រឹក​ថ្ងៃ​ទី​14 ខែធ្នូ ឆ្នាំ​២០១៨ លើ​ដងផ្លូវ​359​ខៅ​ហ៊ី​ន​សន​-​ស្រះ​កែវ ក្នុងភូមិ​ណ​ង​ផូ ឃុំ​ស្រះ​ក្រ​វ៉ា​ន់ ស្រុក​និង​ទីរួមខេត្ត​ស្រះ​កែវ ។​

​ប្រភព​បន្ត​ជន​រង​គ្រោះ​ក្នុង​ហេតុ​ការ​ណ៌​មាន​ខ្មែរ​9​នាក់​របួសធ្ងន់​ស្រាល​8​នាក់​ស្រី​4 ប្រុស​4​នាក់ (​ស្លាប់​ស្រី​ម្នាក់​) អ្នកបើកបរ​ជា​ជនជាតិ​ថៃ​ម្នាក់​ប្រុស​(​ស្លាប់​) ។​

​ប្រភព​ថា ក្រុម​ពលករ​រង​គ្រោះ​ទាំងនេះ​ជួល​រថយន្ត​ម៉ាក​តូ​យ៉ូ​តា ពណ៌​ស ពាក់​ស្លាក​លេខ ថៃ 30-0327 ស្រះ​កែវ​ពី​ខេត្ត​ឈុ​ន​បូ​រី​នៅ​វេលា​ទាប​ភ្លឺ ដើម្បី​ជិះ​ទៅ​កាន់​ព្រំដែន​ប៉ោយ​ប៉ែ​ត​-​ស្រះ​កែវ ដើម្បី​បន្ត​វី​សារ ប៉ុន្តែ​មិន​ទាន់​ដល់​គោលដៅ​ផង​ជួប​រឿង​អកុសល​តែ​ម្តង ។​

​ប្រភព​ថា ក្នុង​ចំណោម​ពលករ​របួស​8​នាក់ មាន​6​នាក់​បាន​ចាក​ចេញពី​មន្ទីរពេទ្យ​ហើយ នៅ​តែ​អ្នក​របួសធ្ងន់​2​នាក់​ទៀត​កំពុង​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ខេត្ត​កើតហេតុ ។ យ៉ាងណា​ក៏​ដោយ​ពលករ​រង​គ្រោះ​ខាងលើ​គេ​មិន​ទាន់​ស្គាល់​អត្ត​សញ្ញា​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា ពួក​គេ​ជា​ពលករ​ស្របច្បាប់​មាន​លិខិតឆ្លងដែន​គ្រប់​គ្នា​ៗ ។​

​ជុំវិញ​ករណី​ខាងលើ កោះសន្តិភាព មិន​អាច​ទាក់ទង​រក​ការ​បំភ្លឺ​ពី​មន្ត្រី​កម្ពុជា​បំរើ​ការងារ​នៅ​ប្រទេស​ថៃ​បាន​ទេ ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ ។​

​ដោយឡែក​មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​តម្នាក់​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​15 ខែធ្នូ ឆ្នាំ​2018 នេះ​ថា ​ករណី​ខាងលើ​ពិតជា​កើត​មាន​មែន​គឺ​មាន​ពលករ​ខ្មែរ​2​នាក់​បាន​ស្លាប់​ម្នាក់​ឈ្មោះ អ៊ុយ ស្រី​លាភ ភេទ​ស្រី អាយុ​29​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​តា​គាំ​2 សង្កាត់​ទួល​តា​ឯក ក្រុង​-​ខេត្តបាត់ដំបង និង​ម្នាក់​ទៀត​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ។ ចំពោះ​អ្នក​របួស​មន្ត្រី​ខាងលើ​ប្រាប់​ថា មិនដឹង​ពី​ចំនួន​ពិត​ប្រក​ដ​នៅឡើយ​ទេ​ហើយ​ថា​អ្នកបើកបរ​ជា​ជនជាតិ​ថៃ​ត្រឹមតែ​របួស​មិន​ស្លាប់​ទេ ។

សពពលករស្លាប់ដោយគ្រោះថ្នាក់ចរាចរនៅស្រុកថៃម្នាក់ទៀត ភេទប្រុស ជាអ្នកភូមិបន្ទាយមានឬទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក ប៉ុន្តែមិនទាន់ស្គាល់ឈ្មោះ ។ មន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជាថៃប្រាប់ថា សពបុរសខាងលើអាចនឹងបញ្ជូនតាមច្រកតំបន់បឹងត្រកូនក្នុងស្រុកថ្មពួក ។ ដោយឡែកសពស្ត្រីឈ្មោះ អ៊ុយ ស្រី​លាភ និងបញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ