ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ហេតុ​អ្វី​បាន​ជា​គេ​ហៅ​ថា​«​ខេត្ដ​ក្រ​ចេះ​»​?

10 ឆ្នាំ មុន

«​ក្រ​ចេះ​»​ គឺ​ជា​ខេត្ដ​មួយ​របស់​ព្រះរា​ជា​ណា​ចក្រ​កម្ពុ​ជា​ មាន​ព្រំ​ប្រ​ទល់​ខាង​ជើង​ជាប់​ខេត្ដ​ស្ទឹង​ត្រែង​ ខាង​កើត​ជាប់​ខេត្ដ​មណ្ឌល​គិ​រី​ ខាង​ត្បូង​ជាប់​ខេត្ដ​កំ​ពង់​ចាម​ និង​ប្រ​ទេស​វៀត​ណាម​ និង​ប៉ែក​ខាង​លិច​ជាប់​ខេត្ដ​កំ​ពង់​ធំ​ ។​

«​ក្រ​ចេះ​»​ គឺ​ជា​ខេត្ដ​មួយ​របស់​ព្រះរា​ជា​ណា​ចក្រ​កម្ពុ​ជា​ មាន​ព្រំ​ប្រ​ទល់​ខាង​ជើង​ជាប់​ខេត្ដ​ស្ទឹង​ត្រែង​ ខាង​កើត​ជាប់​ខេត្ដ​មណ្ឌល​គិ​រី​ ខាង​ត្បូង​ជាប់​ខេត្ដ​កំ​ពង់​ចាម​ និង​ប្រ​ទេស​វៀត​ណាម​ និង​ប៉ែក​ខាង​លិច​ជាប់​ខេត្ដ​កំ​ពង់​ធំ​ ។​

តើ​ឈ្មោះ​«​ក្រ​ចេះ​»​ មាន​ប្រ​វត្ដិ​យ៉ាង​ណា?​
ពាក្យ​ថា​«​ក្រ​ចេះ​»​ តាម​ចាស់​ព្រឹទ្ធា​ចារ្យ​ក្នុងតំបន់​ឱ្យ​ដឹង​ថា​ ក្លាយ​ពី​ភា​សា​បា​រាំង​ថា​​«GATILLE» (ហ្គា​ទី​ល)​ ដោយ​សារ​អ្នក​បក​ប្រែ​ភាសា​បា​រាំង​និ​យាយ​ពុំ​ត្រឹម​ត្រូវ​តាម​ភា​សា​បារាំង​ ។​ ពាក្យ​«​ហ្គា​ទី​ល»​បាន​ក្លាយ​ទៅ​ជា​«​ក្រ​ចេះ​»​ ។​
មាន​រឿង​មួយ​ទៀត​គឺ​ពួក​អា​ណា​និ​គម​បា​រាំង​បាន​បញ្ជូន​​ទ័ព​ និង​ចាត់​លោក​ GATILLE(​ហ្គា​ទីល)​ឱ្យ​ផ្គត់​ផ្គង់​សម្ភារ​ និង​បោះ​ទី​តាំង​នៅ​តំ​បន់​ក្រុង​ក្រចេះ​សព្វ​ថ្ងៃ​ ហើយ​ហៅ​ទី​តាំង​នោះ​ថា​ CAMP LOGISTIQUE DE GATILLE​ ដើម្បី​ទប់​ទល់​នឹង​ការ​បះ​បោរ​របស់​ជន​ជាតិ​ដើម​ភាគ​តិច​«ព្នង»​ ។​ ដោយ​សារ​មាន​ប្រ​វត្ដិ​បែប​នេះ​ហើយ​ នាំ​ឱ្យ​គេ​យល់​ថា​ឈ្មោះ​ «​ក្រ​ចេះ​»​ ក្លាយ​មក​ពី​ឈ្មោះ​នាយ​ទា​ហាន​បា​រាំង​រូប​នោះ​ ។​

ដោយ​ឡែក​តាម​ចាស់​ទុំ​មួយ​ចំ​នួន​និ​ទាន​ថា​ ខេត្ដ​ក្រ​ចេះ​ កាល​ពី​សម័យ​ដើម​មាន​ជន​ជាតិ​ដើម​ភាគ​តិច​ជា​ច្រើន​រស់​នៅ​ ​ហើយ​មាន​ច្រក​មួយ​ឈ្មោះ​ច្រក​«​កំ​ពង់​ចម្លង​ក្រ​ចេ​(ក្រ​បី​)»​​ របស់​ជន​ជាតិ​ស្ទៀង​សំ​រាប់​ឆ្លង​ពី​ក្រ​ចេះ​ទៅ​តំ​បន់​ខាង​លើ​និង​ឆ្លង​ពី​ក្រ​ចេះ​មក​តំ​បន់​ខាង​ក្រោម​ ។​ តាម​ច្រក​នោះ​ពួក​គេ​តែង​តែ​ផ្លាស់​ប្ដូរ​ទំ​និញ​ទៅ​វិញ​ទៅ​មក។​ យោង​តាម​វចនា​​នុ​ក្រម​សម្ដេច​ព្រះ​សង្ឃ​រាជ​ជួន​ ណាត​ ទំ​ព័រ​៩​៣​០​ ពាក្យ​ស្ទៀង​«​ក្រ​ចេ»​ មាន​ន័យ​ជា​ភា​សា​ខ្មែរ​យើង​ថា​ «​ក្រ​បី​»​ ដូច្នេះ​កំ​ពង់​ក្រ​ចេ​ គឺ​កំ​ពង់​ក្រ​បី​ ហើយ​បាន​ក្លាយ​មក​ជា​«ក្រ​ចេះ»​ ។​

យោង​តាម​ប្រ​វត្ដិ​ «​កំ​ពង់​ចម្លង​ក្រ​បី​»​ ឬ​«​កំ​ពង់​ក្រ​ចេ​»​ នោះ​ គេ​អាច​សន្និ​ដ្ឋាន​មួយ​បែប​ថា​ ជា​ប្រ​ភព​ក្លាយ​មក​ជា​ឈ្មោះ​ «​ខេត្ត​ក្រ​ចេះ​»​ សព្វ​ថ្ងៃ​នេះ​ ។​ ចំ​ពោះ​ភា​សា​ខ្មែរ​ ពាក្យ​«​ក្រ​ចេះ​»​ មាន​ន័យ​ថា​ឈ្មោះ​ម្សៅ​ក្រ​អូប​ គឺ​ម្សៅ​ក្រ​ចេះ​ តែ​គ្មាន​អំណះ​អំ​ណាង​ណា​មួយ​ថា​ មក​ពី​ខេត្ដ​ក្រ​ចេះ​សម្បូរ​ ម្សៅ​ក្រ​ចេះ​ ទើប​គេ​ដាក់​ឈ្មោះ​ថា​ «​ខេត្ដ​ក្រ​ចេះ»​ នោះ​ទេ​ ។​ ដោយ​សារ​មាន​ប្រ​វត្ដិ​និ​ទាន​ផ្សេង​ៗ​គ្នា​ គេ​ពុំ​អាច​សន្ន​ិ​ដ្ឋាន​បាន​ថា​ ប្រ​វត្ដិ​និ​ទានណា​មួយ​ត្រឹម​ត្រូវ​ទាក់​ទិន​នឹង​ប្រ​វត្ដិ​ឈ្មោះ​ខេត្ដ​ក្រ​ចេះ​ទេ​ ។​ ម៉្យាង​ទៀត​អាច​មាន​ប្រ​វត្ដិ​ប្រា​កដ​ប្រ​ជា​ណា​ផ្សេង​ទៀត​ដែល​ពុំ​បាន​ដឹង​ ឬ​ពុំ​ទាន់​ស្រាវ​ជ្រាវ​រក​ឃើញ​ទាក់​ទិន​នឹង​ឈ្មោះ​«​ខេត្ដ​ក្រ​ចេះ​»​ ៕​