ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​អី​ក៏​ដៃ​ភ្លើង ជើងមាន់​ម្ល៉េះ…សូ​ម្បី​តែ​របស់​ក្នុង​មណ្ឌលកុមារ​កំព្រា​ក៏​មិន​លើកលែង !

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់កាលពី​វេលា​ម៉ោង​៤និង១០​នាទី​រសៀល ​ថ្ងៃ​ទី​១៤ ​ធ្នូ នៅ​ចំណុច​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ដែល​​ពាក់ព័ន្ធ​នឹង​ការ​លួច​យក​ទូរស័ព្ទ​ដៃ​ និងកុំព្យូទ័រ…

ខេត្តបាត់ដំបង ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់កាលពី​វេលា​ម៉ោង​៤និង១០​នាទី​រសៀល ​ថ្ងៃ​ទី​១៤ ​ធ្នូ នៅ​ចំណុច​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ដែល​​ពាក់ព័ន្ធ​នឹង​ការ​លួច​យក​ទូរស័ព្ទ​ដៃ​ និងកុំព្យូទ័រ Laptop ​ជា​ច្រើន​គ្រឿង​នៅ​ក្នុង​មណ្ឌលកុមារ​មួយ​ ។​

ជនសង្ស័យ​ឈ្មោះ សម្បត្តិ សុ​គាវ​ណ្ណ​រាជ ហៅ ចិន ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​បោះ​ពោធិ៍ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ​ ។​ ​ជន​នេះ​ត្រូវ​កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់នៃ​ស្នងការ​ខេត្តស្រាវជ្រាវ​ឃាត់ខ្លួន​បានបន្ទាប់​ពី​សង្ស័យ​ថា បាន​ធ្វើ​សកម្មភាព​លួច​យក​កុំព្យូទ័រ Laptop និង​ទូរស័ព្ទ​ដៃ​ជា​ច្រើន​គ្រឿង​របស់​បុគ្គលិក​មណ្ឌលកុមារ​កំព្រា​សន្តិភាព​២ ស្ថិត​ក្នុងភូមិ​អូរ​ដំបង ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​១៣ ​ខែធ្នូ ឆ្នាំ២០១៨​ ។​

​លោក ​ជេ​ត វណ្ណ​នី បាន​បញ្ជាក់​ថា សម្ភារ​ដែល​ត្រូវ​ជន​ដៃដល់​លួច​នេះ​ជា​របស់​គ្រួ​ពេទ្យ​ស្ម័​គ្រ​ចិត្ត​ជនជាតិ​សិង្ហ​បូ​រី ដែល​ធ្វើការ​នៅ​មណ្ឌលកុមារ​កំព្រា​ខាងលើ​នេះ ​។​

​បើ​តាម​របាយ​ការ​ណ៏​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះមន្ត្រី​ជំនាញ​បាន​ដកហូត​វត្ថុ​តាង​រួម​មាន ទូរស័ព្ទ​ដៃ​០៦​គ្រឿង (​ម៉ាក​អាយ​ហ្វូ​ន​0៤​គ្រឿង ម៉ាក​សុី​ម៉ិញ​១​គ្រឿង OPPO ១​គ្រឿង ) កុំព្យូទ័រ Laptop ២​គ្រឿង​, កាត​ធនាគារ​១​សន្លឹក និង​អត្តសញ្ញាណប័ណ្ណ​២​សន្លឹក ​។

លោក ​ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​ប្រាប់​ថា ក្រោយ​ពី​ដកហូត​បាន​សម្ភារ​ដែល​បាត់បង់សមត្ថកិច្ចបាន​ប្រគល់​ជួន​ជន​រង​គ្រោះ​វិញ​ហើយ ​។ ដោយឡែក​ជន​ដៃដល់ពេល​នេះ​មន្ត្រី​ការិយា​ល័យ​​ជំនាញ កំពុង​សួរនាំដើម្បី​កសាង​សំណុំរឿងបញ្ជូន​ទៅ​សាលាដំបូង​ខេត្តចាត់ការ​តាម​នីតិវិធី​ហើយ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ