ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ហើយ! ហេតុ​អ្វី​បុរស​ក្មេង​តែង​ស្រឡាញ់​នារី​មាន​អាយុ​ច្រើន​ជាង​ខ្លួន?

5 ឆ្នាំ មុន

ខាងក្រោម​នេះ health.com.kh​នឹង​បកស្រាយ​ពី​បញ្ហា​មួយ​នេះ ដោយ​ជួយ​ស្រាយ​ច​ម្ង​ល់​អ្នក​រាល់គ្នា ។ ហេតុ​អ្វី​បានជា​បែប​នេះ​ទៅ? 1.​បុរស​ក្មេង​ស្រឡាញ់​នារី​មាន​អាយុ​ច្រើន​ជាង​ខ្លួន មក​ពី​មនុ​ស្រី​ដែល​មាន​អាយុ​ច្រើន​មានចិត្ត​ធ្ងន់​ជាង​នារី​វ័យក្មេង ដោយ​មិនសូវ​កើត​មាន​ជម្លោះ​ឡើយ​។ ជា​ពិសេស នារី​អាយុ​ច្រើន…

ខាងក្រោម​នេះ health.com.kh​នឹង​បកស្រាយ​ពី​បញ្ហា​មួយ​នេះ ដោយ​ជួយ​ស្រាយ​ច​ម្ង​ល់​អ្នក​រាល់គ្នា ។
ហេតុ​អ្វី​បានជា​បែប​នេះ​ទៅ?

1.​បុរស​ក្មេង​ស្រឡាញ់​នារី​មាន​អាយុ​ច្រើន​ជាង​ខ្លួន មក​ពី​មនុ​ស្រី​ដែល​មាន​អាយុ​ច្រើន​មានចិត្ត​ធ្ងន់​ជាង​នារី​វ័យក្មេង ដោយ​មិនសូវ​កើត​មាន​ជម្លោះ​ឡើយ​។ ជា​ពិសេស នារី​អាយុ​ច្រើន នឹង​ចេះ​គ្រប់គ្រង​លុយ​បាន​ល្អ មិន​ចាយ​ច្រើន​ឡើយ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​លុយ​ក្នុងផ្ទះ​មាន​កាន់តែ​ច្រើន​ឡើង​ៗ ។

2.​មាន​សង្សារ ឬ​ភរិយា​ដែល​មាន​អាយុ​ច្រើន​ជាង​ខ្លួន អាច​ធ្វើ​ឲ្យ​បុរស​មាន​អារម្មណ៍​ស្រស់ស្រាយ​ពេល​ដែល​ចូល​ដល់​ផ្ទះ ព្រោះ​ការងារ​ផ្ទះ​ទាំងឡាយ មនុស្ស​ស្រី​អាយុ​ច្រើន​អាច​ធ្វើ​បាន​ទាំងអស់ មិន​ដូច​ជានា​រី​វ័យក្មេង​មាន​ទម្លាប់​ខ្ចិ​ល​ឡើយ ។

3.​មនុស្ស​ស្រី​ដែល​មាន​អាយុ​ច្រើន​ជាង​មនុស្ស​ប្រុស នឹង​មិន​តាម​រក​កំហុស​នរណា​ត្រូវ ឬ​ខុស​ឡើយ ដោយ​គេ​ចេះ​អធ្យាស្រ័យ និង​អត់ធ្មត់​គ្រប់ពេល ទើប​អាច​ធ្វើ​ឲ្យ​គ្រួសារ​ទទួល​បាន​សុភមង្គល ។

4.​ជា​ពិសេស នារី​ដែល​មាន​អាយុ​ច្រើន​ចេះ​មើលថែ​ទាំ​គ្រួ​សារបាន​ល្អ ដោយ​មិន​ចំណាយ​ពេលវេលា​ច្រើន​នៅ​ក្រៅ​ឡើយ​។ ជា​ពិសេស គេ​នឹង​មើលថែ​បុរស​បាន​យ៉ាង​ល្អ​ទៀត​ផង (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ