ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនស្រី​មហាសេដ្ឋី​រៀប​ការ​យ៉ាង​កក្រើក

5 ឆ្នាំ មុន

លោក​Mukesh Ambani មហាសេដ្ឋី​ជនជាតិ​ឥណ្ឌា​បាន​រៀប​មង្គលការ​យ៉ាង​ឱឡារិក​ដល់​កូនស្រី​Isha Ambani អាយុ​២៨​ឆ្នាំ​ជាមួយ​លោក Anand Piramal អាយុ​៣៣​ឆ្នាំ​របស់​លោក​Ajay Piramal អ្នកជំនួញ…

លោក​Mukesh Ambani មហាសេដ្ឋី​ជនជាតិ​ឥណ្ឌា​បាន​រៀប​មង្គលការ​យ៉ាង​ឱឡារិក​ដល់​កូនស្រី​Isha Ambani អាយុ​២៨​ឆ្នាំ​ជាមួយ​លោក Anand Piramal អាយុ​៣៣​ឆ្នាំ​របស់​លោក​Ajay Piramal អ្នកជំនួញ និង​ជា​ប្រធាន​ក្រុមហ៊ុន​«Piramal» នៅ​ឥណ្ឌា កាលពី​ថ្ងៃ​ទី​១២ ធ្នូ​២០១៨ ។

មាន​ភ្ញៀវ​កិត្តិយស​ចូលរួម​យ៉ាងច្រើន​កុះករ​ទាំង​តារា​បូ​លី​វូ​ដ មនុស្ស ល្បី​ៗ​ទាំងឡាយ​នៅ​ក្នុង​ប្រទេស និង​មាន​លោកស្រី​ហុ​ី​ល​ឡា​រី គ្លី​ន​តុ​ន អតីត​ស្ត្រី​លេខ​១​របស់​អា​មេ​រិ​ក​ផង​ដែរ​។ ពិធី​នេះ​បាន​រៀបចំ​ឡើង​នៅ​ភូមិ​គ្រឹះ​មួយ​មាន​កម្ពស់​២៧​ជាន់​របស់​លោក​Mukesh Ambani ជា​ឳ​ពុក​របស់​កូនក្រមុំ​នៅ​ក្រុង​មុម​បៃ រដ្ឋ​Rajasthan ប្រទេស​ឥណ្ឌា ។

លើស​ពី​នេះ​ក៏​មានការ​អញ្ជើញ​តារាចម្រៀង ល្បី​ៗ​ជា​ច្រើន​រូប​ចូលរួម ដោយ​អញ្ជើញ​នាង​Beyonce តារាចម្រៀង​ដ៏​ល្បី​ជនជាតិ​អា​មេ​រិ​ក​ច្រៀង​កំដរ​បង្កើត​ភាព​សប្បាយ​រីករាយ​ដល់​កូនកំលោះ​-​ក្រមុំ រួម​ទាំង​ភ្ញៀវ​ដែល​ចូលរួម​ក្នុង​ពិធី​នេះ​យ៉ាង​អធិក​អធម៌ ។ ចាត់​ទុក​ថា​ជា​អាពាហ៍ពិពាហ៍​អធិកអធម​បំផុត​ប្រចាំឆ្នាំ​២០១៨ នៅ​ប្រទេស​ឥណ្ឌា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ