ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​បវរកញ្ញា​កម្ពុជា​ស្ដីឱ្យ​បវរកញ្ញា​អា​មេ​រិ​ក​ដល់​យំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ខណៈ​ដែល​កម្មវិធី​ប្រកួត​ស្រី​ស្អាត​Miss Universe 2018​នៅ​ប្រទេស​ថៃ​កំពុង​តែ​ដំណើរការ​ស្រាប់តែ​ផ្ទុះ​រឿង​មួយ​រវាង​តំណាង​បវរកញ្ញា​អា​មេ​រិ​ក និង​បវរកញ្ញា​រឿ​ន ណាត ស្រី​ស្រស់​មុខ​ស្រទន់​មាន​មន្ត​ស្នេហ៍​របស់​កម្ពុជា ។ រឿងហេតុ​ផ្តើម​ចេញពី​ការ​ប្រើប្រាស់​ភាសាបរទេស​ក្នុង​ពេល​កំពុង​live…

រាជធានី​ភ្នំពេញ​ ៖ ​ខណៈ​ដែល​កម្មវិធី​ប្រកួត​ស្រី​ស្អាត​Miss Universe 2018​នៅ​ប្រទេស​ថៃ​កំពុង​តែ​ដំណើរការ​ស្រាប់តែ​ផ្ទុះ​រឿង​មួយ​រវាង​តំណាង​បវរកញ្ញា​អា​មេ​រិ​ក និង​បវរកញ្ញា​រឿ​ន ណាត ស្រី​ស្រស់​មុខ​ស្រទន់​មាន​មន្ត​ស្នេហ៍​របស់​កម្ពុជា ។ រឿងហេតុ​ផ្តើម​ចេញពី​ការ​ប្រើប្រាស់​ភាសាបរទេស​ក្នុង​ពេល​កំពុង​live វី​ដេ​អូ​លើ​ហ្វេ​ស​ប៊ុ​ក ។

មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​បន្ទាប់​ពី​កញ្ញា រឿ​ន ណាត មិន​អាច​និយាយ​ភាសា​អង់គ្លេស​បាន​ល្អ ។ ជាក់​ស្ដែង​ក្រោយ​កើត​មានរឿង​ហេតុនេះ បវរកញ្ញា​អា​មេ​រិ​ក Sarah Rose Summer បាន​ផ្ញើ​សារ​មក​កញ្ញា រឿ​ន ណាត ភ្លាម​ៗ និង​បាន​បកស្រាយ​បញ្ជាក់ ។ សារ​របស់​បវរកញ្ញា​អា​មេ​រិ​កថា « សួស្ដី​! ខ្ញុំ​ពិតជា​សូម​ទោស ។ ខ្ញុំ​បានដឹង​ថា វី​ដេ​អូ​ឃ្លី​ប​ត្រូវ​បាន​គេ​កាត់​ចោល ហើយ​ការ​បែកធ្លាយ​រូបភាព​បាន​ផ្ទុយ​ទៅ​នឹង​កិច្ច​ពិភាក្សា​របស់​យើង ។ តើ​អ្នក​បាន​ទស្សនាការ​ឡាយ​ទាំងស្រុង​របស់ Valeria ដែរ ឬទេ ? ខ្ញុំ​មិន​បាន​កើត​ចិត្ត​ស្អប់​អ្វី​នោះ​ទេ ហើយ​យើង សុំ​សរសើរ Nat​។

យើង​កំពុង​ពិភាក្សា​ថា​តើ​វា​លំបាក​ដើម្បី​ឱ្យ​ពួក​យើង​និយាយ​ភាសា​តែ​មួយ​។ ខ្ញុំ​មិន​អាច​ស្រមៃ​ទេ ។ យើង​បាន​ពិភាក្សា​ថា​តើ​មានចំណេះ​ដឹង​ប៉ុន្មាន​ដែល​បាន​ទទួល​ពី​ពេលវេលា​របស់​យើង​នៅ​ឯ​កម្មវិធី miss universe តាម​រយៈ​ការណ៍​ពិត​ថា​ពិភពលោក​របស់​យើង​តូច ឬ​ធ ំ​។ គិត​ពី​រឿង​នេះ​ជា​ច្រើន​លើក ខ្ញុំ​មិន​អាច​ស្រមៃ​ថា​តើ​វា​លំបាក​ប៉ុន្មាន​ក្នុង​ការ​និយាយ​ភាសាបរទេស​ដូច​អ្នក​ដ​ទេ ។ ខ្ញុំ​ក៏​បាន​សង្កត់ធ្ងន់​ផង​ដែរ​ថា​តើ​យើង​ត្រូវ​ប្រើប្រាស់ Google Translate នៅ​លើ​ទូរស័ព្ទ​ដៃ​របស់​យើង ។

ទោះជា​យ៉ាងណា ខ្ញុំ​បាន​ប្រាប់ Nat ពី​គោលបំណង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា បន្ទាប់​ពី​ការ​ប្រកួត​ប្រជែង​ក្នុង​ខែ​នេះ ។ ចំណេះដឹង​គឺជា អ្វី​ៗ​ទាំងអស់ ហើយ​ខ្ញុំ​សង្ឃឹមថា​អ្នក​នឹង​យល់​ពី​ទឹកចិត្ត​របស់ខ្ញុំ ខណៈ​ស្ថានភាព​របស់ខ្ញុំ​មិន​ដូច​ទៅ​នឹង​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​គិត និង​និយាយ​នោះ​ទេ »​។

ការ​យល់​ច្រឡំ​នេះ​បាន​កើត​ក្រោយ​ពី​ការ​លេច​ធ្លាយ​វី​ដេ​អូ​មួយ​ចេញពី​ការ​ប្រកួត Miss Universe ដែល​តាម​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​បាន​លើក​ឡើង​ថា បវរកញ្ញា​តំណាង​ប្រទេស​អា​មេ​រិ​កបាន​និយាយ​មាក់ងាយ បវរកញ្ញា​កម្ពុជា​រឿ​ន ណាត ថា​អត់​ចេះ​ភាសា​អង់គ្លេស​។ អ្នកគាំទ្រ​កញ្ញា រឿ​ន ណាត នៅ​កម្ពុ​ជាមួយ​ចំនួន​បាន​ចូល​ទៅ Comment ស្តី​ឲ្យ​បេ​ក្ខ​នារី​ពី​សហរដ្ឋអាមេរិក ដែល​ធ្វើ​ឲ្យ​សាមីខ្លួន​ឈឺចាប់​រហូត​ដល់​យំ​សស្រាក់ ។ យ៉ាងណាមិញ​កញ្ញា​រឿ​ន ណាត បាន​ចេញ​មុខ​live វី​ដេ​អូ​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ធ្នូ និយាយ​ថា «​ក្រោយ​ពី​គាត់​(​បវរកញ្ញា​អា​មេ​រិ​ក​) បានឃើញ Fan ខ្មែរ​ជេរ គាត់​ៗ​បាន​យំ​នៅ​នឹង​មុខ​ខ្ញុំ ហេតុ​អី​អ្នកគាំទ្រ ធ្វើ​បែប​ហ្នឹង ។

ភ្លាម​ៗ ខ្ញុំ​ក៏​យំ​តាម​មិត្ត​អា​មេ​រិ​ក​របស់ខ្ញុំ​ដែរ ព្រោះតែ​ការ​អាណិត ដ្បិត​មិត្ត​របស់ខ្ញុំ​ពិត​មិន​បាន​ធ្វើ​អ្វី​ខុស​​ចំពោះ​​នាង​ខ្ញុំ​សោះឡើយ ។ គាត់​យំ ហើយ​បាន​មក​សុំ​ទោស​ខ្ញុំ ទាំង​ដែល​គាត់​អត់​បាន​ធ្វើ​ខុស​ផង​ហ្នឹង​…​ខ្ញុំ​យំ​អាណិត​គាត់​…​អ៊ី​ចឹ​ង​ខ្ញុំ​ស្នើ Fan ខ្មែរ ឈប់​យល់​ច្រឡំ​ចំពោះ​គាត់​តទៅ​ទៀត ព្រោះ​ក្នុង​ចំណោម​បេ​ក្ខ​នារី​ទាំង អស់​មាន​តែ​គាត់ និង​បវរកញ្ញា​អូស្ត្រាលី ប៉ុណ្ណោះ ដែល​ស្រឡាញ់​ខ្ញុំ​ខ្លាំង​ជាងគេ ទៅ​ណា ពួក​គាត់​តែងតែ​អូស​ដៃ​ខ្ញុំ​ទៅ​ជាមួយ កុំ​យល់​ច្រឡំ​លើ​គាត់​អី​!»​។

ជាមួយនឹង​គ្នា​នេះ​កញ្ញា​ប៊ី សុធា​រី បវរកញ្ញា​ចក្ក​វាល​កម្ពុជា 2017 បាន​ចេញ​មុខ​បញ្ចេញ​មតិយោបល់​ផង​ដែរ ។ ជាក់ស្ដែង​យោង​តាម​សារ​ដែល​នាង​បាន​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក រៀបរាប់​ឲ្យ​ដឹង​ថា​៖ «​គេ​គ្រាន់តែ​លើក​ពី​ផលវិបាក​សម្រាប់​ការ​ដែល​មិន​ចេះ​និយាយ​អង់គ្លេស ហើយ​លើក​ណាត មក​ឧទាហរណ៍​សោះ ណាមួយ​គេ​គ្រាន់តែ​អាណិត​ណាត​ដែល​គាត់​មើលទៅ​មិនសូវ​និយាយ បាន​តែ​ឆ្លើយ ចា​ៗៗ ហើយ​មើលទៅ ម្នាក់​ៗ​ឯង មិនសូវ​អាច​ប្រាស្រ័យ​ទាក់ទង​ជាមួយ​គេ​បាន​ច្រើន​សោះ​។ និយាយ​ពី​ថា​ខ្មែរ​ឯង​នេះ​ជេរ​គេ​លាន់ បើ​គេ​ថា​ណាត​មិន​ស្អាត អន់​ចរិត​អី​ទៅ​នឹង​ចាំ​ថា​គេ​មើលងាយ​ខ្លះ ។ អ៊ីចឹង​បាន​គេ​ថា មើល​ឲ្យ​ច្បាស់​សឹម​ញាក់ចិញ្ចើម​»​។

តាម​រយៈ​ការ​បង្ហាញខ្លួន​ក្នុង​ឈុត «​កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយ​» បវរកញ្ញា​រឿ​ន ណាត បាន​ដើរ​បង្ហាញ​យ៉ាង​ជឿជាក់ និង​ពោរពេញ​ដោយ​ភាព​អស្ចារ្យ​បំផុត​នៅ​លើ​ឆាក​អន្តរជាតិ​ដ៏​ធំ​នោះ ដោយ​នាង​បាន​បង្ហាញ​ពី អ្វី​ៗ​ដែល​ខ្មែរ​មាននៅ​លើ​ឈុត​នោះ​ដល់​អន្តរជាតិ​បានឃើញ និង​ស្គាល់​កាន់តែ​ច្បាស់ ។

កម្មវិធី​ប្រកួត​សម្រស់ និង​សមត្ថភាព​ដ៏​ធំ​ប្រចាំឆ្នាំ បវរកញ្ញា​ចក្កវាឡ (Miss Universe) បាន​ឈាន​ដល់​វគ្គ​បង្ហាញ​ឈុត​តំណាង​ជាតិ​ហើយ កាលពី​រាត្រី​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ ២០១៨ ដោយ​ក្នុង​នោះ​បេ​ក្ខ​នារី​ទាំង​៩៥ ប្រទេស​បាន​ឡើង​បង្ហាញខ្លួន​ជាមួយ​ឈុត​តំណាង​ជាតិ រៀង​ៗ​ខ្លួន ប្រកបដោយ​ភាព​ជឿជាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ