ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ា​ន់ ម៉ូ​និច្ច អត់​ដែល​បង្ហាញ​គូស្នេហ៍ បង្ហាញ​ពពោះ​តែ​ម្តង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​តារា​សម្តែង​វ័យក្មេង​វ៉ា​ន់ មូ​និ​ច បាន​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​ខ្លាំង បន្ទាប់​ពី​នាង​បង្ហាញ​រូបភាព​មាន​ផ្ទៃពោះ​ទោះបី​មិន​ទាន់​រៀប​ការ​ក្តី ។ វ៉ា​ន់ មូ​និ​ច បាន​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​ត្រឹម​មួយ​រយៈពេល​ខ្លី ប៉ុន្តែ​នាង​បាត់​មុខ​ឈឹង​វិញ​ពី​អាជីព​មួយ​នេះ​ដោយ​មិនដឹង​មូលហេតុ ។…

រាជធានី​ភ្នំពេញ​៖​តារា​សម្តែង​វ័យក្មេង​វ៉ា​ន់ មូ​និ​ច បាន​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​ខ្លាំង បន្ទាប់​ពី​នាង​បង្ហាញ​រូបភាព​មាន​ផ្ទៃពោះ​ទោះបី​មិន​ទាន់​រៀប​ការ​ក្តី ។

វ៉ា​ន់ មូ​និ​ច បាន​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​ត្រឹម​មួយ​រយៈពេល​ខ្លី ប៉ុន្តែ​នាង​បាត់​មុខ​ឈឹង​វិញ​ពី​អាជីព​មួយ​នេះ​ដោយ​មិនដឹង​មូលហេតុ ។ បើ​ទោះបីជា​តារា​រូប​នេះ​បាន​បាត់​មុខ​ពី​សិល្បៈ​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​វ៉ា​ន់ មូ​និ​ច តែងតែ​បង្ហាញ​សកម្មភាព​ដើរ​កម្សាន្ត​តាម​តំបន់​នានា​តាម​ហ្វេ​ស​ប៊ុ​ក យ៉ាង​សប្បាយ​រីករាយ ។ វ៉ា​ន់ មូ​និ​ច បាន​បង្ហាញ​នូវ​ភាព​ស៊ីវិ​ល័យ​របស់​ខ្លួន​ជា​បន្តបន្ទាប់ បើ​ទោះជា​ឃ្លាតឆ្ងាយ​ពី​សិល្បៈ ជា​ហេតុ​នាំ​ឲ្យ​គេ​សង្ស័យ​ថា នាង​ទំនងជា​មាន​បុរស​មានទ្រព្យ​ជួយ​ទំនុកបម្រុង ខណៈ​បុរស​រូប​នោះ​អាច​ជា​រនាំង​ឃាំង​ឃាត់​មិន​ឲ្យ​នាង​ប្រឡូក​ក្នុង​សិល្បៈ​បន្ត​ទៀត ។

នៅ​ទីបំផុត អ្វី​ៗ​ត្រូវ​បាន​លាតត្រដាង​ការណ៍ ពិត បន្ទាប់​ពី​វ៉ា​ន់ មូ​និ​ច ទម្លាយ​រូបភាព​សម្ងំ​ពពោះ​ជាមួយ​បុរស​ម្នាក់​យ៉ាង​មាន​សេចក្តីសុខ​បំផុត ។ វ៉ា​ន់ មូ​និ​ច បាន​បង្ក​ការ​ចាប់អារម្មណ៍​ដល់​មហាជន​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ក្រោយ​ពី​ឃើញ​នាង​បង្ហោះ​រូបភាព​មាន​ផ្ទៃពោះ​ជាមួយ​ស្វាមី ។

ម្យ៉ាងវិញទៀត នាង​ថែម​ទាំង​បង្ហោះ​រូប​ផ្ទះ​វីឡា​ដ៏​ស្កឹមស្កៃ​មួយ​ដែល​ជា​កាដូ​ពី​ស្វាមី​របស់​នាង ដើម្បី​ចាំ​ទទួល​ស្វាគមន៍​សមាជិក​ថ្មី ដែល​នឹង​ចាប់កំណើត​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។ ក្រោយ​ពី​ឃើញ​បែប​នេះ​មហាជន​ក៏​ដូច​ជា​អ្នកគាំទ្រ​ជា​ច្រើន បាន​សម្តែង​ការ​អបអរសាទ​នូវ​ជីវិត​ដ៏​មាន​សុភមង្គល​របស់​វ៉ា​ន់ ម៉ូ​និច្ច ជាមួយ​ស្វា​មីនា​ពេល​នេះ ។

តារា​សម្តែង​ស្រី​វ៉ា​ន់ ម៉ូ​និ​ច អាច​ចាត់ទុកជា​តារា​ម្នាក់​និយម​ភាព​សិច​ស៊ីក្នុង​ចំណោម​តារា​សិច​ស៊ី​នា​ពេល​បច្ចុប្បន្ន ដោយ​នាង​មិន​ខ្លាច​បញ្ចេញ​សាច់​ខ្ចី ឬ​បង្ហាញ​ដើមទ្រូង ឲ្យ​មហាជន​បានឃើញ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ