ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រង្វង់​មូល​ប្រជុំជន​ស្រឯម​តាម​រចនាបថ​គោ​បុ​រៈ​ប្រាសាទព្រះវិហារ

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ អាជ្ញាធរ​ខេត្តព្រះវិហារ បាន​សម្រេច​ជ្រើស​យក​រចនាបថ​គោ​បុ​រៈ​ទី​៥​នៃ​ប្រាសាទព្រះវិហារ សម្រាប់​សាងសង់​រង្វង់​មូល​ទីប្រជុំជន ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ។ ការ​សង់​រង្វង់​មូល​នេះ​ក្នុង​គោលបំណង​កែ​លំអ​សោភ័ណ​ភាព​ទីប្រជុំជន​មួយ​នេះ​ឲ្យ​កាន់តែ​ស្រស់​ស្អាត ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ…

ខេត្តព្រះវិហារ ៖ អាជ្ញាធរ​ខេត្តព្រះវិហារ បាន​សម្រេច​ជ្រើស​យក​រចនាបថ​គោ​បុ​រៈ​ទី​៥​នៃ​ប្រាសាទព្រះវិហារ សម្រាប់​សាងសង់​រង្វង់​មូល​ទីប្រជុំជន ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ។ ការ​សង់​រង្វង់​មូល​នេះ​ក្នុង​គោលបំណង​កែ​លំអ​សោភ័ណ​ភាព​ទីប្រជុំជន​មួយ​នេះ​ឲ្យ​កាន់តែ​ស្រស់​ស្អាត ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទព្រះវិហារ​កាន់តែ​ច្រើន​ឡើង ។

ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​រង្វង់​មូល​កាលពី​រសៀល​ថ្ងៃ​ទី​១១​ខែធ្នូ​ឆ្នាំ​២០១៨ លោក​មាស សុភា ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​លើ​កិច្ចការ​មីន យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ និង​វិស្វកម្ម​កង​យោធ​ពលខេមរភូមិន្ទ ថ្លែង​ថា សម្រាប់​ខេត្តព្រះវិហារ​ដែល​ជា​ខេត្ត​មួយ​នៅ​តាម​បណ្តោយ​ព្រំដែន មាន​ព្រំប្រទល់​ជាប់​ប្រទេស​ថៃ និង​ប្រទេស​ឡាវ​ក៏​មានការ​អភិវឌ្ឍ​រីក​ចម្រើន​ដូច​ខេត្ត​ក្រុង​នានា​ទូ​ទាំង​ប្រទេស​ដែរ ។

លោក​អ៊ុ​ន ចាន់​ដា អភិបាល​ខេត្តព្រះវិហារ ថ្លែង​ថា​ការ​ជ្រើស​យក​រចនាបថ​គោ​បុ​រៈ​ទី​៥ នៃ​ប្រាសាទ​ព្រះ​វិហារ សម្រាប់​សាងសង់​រង្វង់​មូល​ទីប្រជុំជន​ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ មិន​ត្រឹមតែ​បាន​កែ​លំអ សោភ័ណ​ភាព​ទីប្រជុំជន​មួយ​នេះ​កាន់តែ​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ ម្យ៉ាងទៀត​នោះ​ដើម្បី​បង្ហាញ​តម្លៃ​នៃ​បេតិកភណ្ឌ​ពិភពលោក និង​ភាព​លេចធ្លោ​នៃ​រចនាបថ​គោ​បុ​រៈ​ទី​៥​នៃ​ប្រាសាទព្រះវិហារ កាន់តែ​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ដល់​អ្នកដំណើរ​ឆ្លងកាត់ និង​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ ទៅ​ស្នាក់​នៅ​ឃុំ​ស្រឯម និង​កម្សាន្ត​នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទព្រះវិហារ​កាន់តែ​ច្រើន​ឡើង ។

លោក​សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្តព្រះវិហារ ឲ្យ​ដឹង​ថា ការ​សាងសង់​រង្វង់​មូល​​ស្រអែម​ថ្មី​នេះ គឺជា​ការ​ផ្តួចផ្តើម​ឡើង​ក្រោម​ការ​ដឹកនាំ​របស់​លោក​អ៊ុ​ន ចាន់​ដា ហើយ​បានការ​ឧបត្ថម្ភ​ពី​ថ្នាក់ដឹកនាំ និង​សប្បុរសជន​នានា​ក្នុង​ខេត្តព្រះវិហារ ។ ក្រៅពី​នេះ​សិ​មិទ្ធ​ផល​ជា​ច្រើន​ត្រូវ​បាន​កើតឡើង​ដូច​ជា​ផ្លូវភ្លោះ​នៅ​ក្នុង​ទីរួមខេត្ត រង្វង់​មូល​តម្កល់​រូបសំណាក​អ្នក​សច្ចំ​ភ្នំ​ត្បែង​(​លោកតា​សួង​)​នៅ​ស្រុក​គូលែន ជាដើម ។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ខេត្តព្រះវិហារ​មានការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់ និង​ប្រែក្លាយ​ពី​ខេត្ត​ដែល​ស្ងប់ស្ងាត់ ប្រែ​ទៅ​ខេត្ត​ដែល​មាន​សភាព​អ៊ូអរ​ជាង​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ