ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាប់ពីពលរដ្ឋរាយការណ៍ថា​…សមត្ថកិច្ច​ស្រុកកោះធំចុះបង្ក្រាបបាន២នាក់

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​២​នាក់ រួម​នឹង​ថ្នាំ​ញៀន​ចំនួន​៥​កញ្ចប់​ធំ ត្រូវ​បាន​នគរបាល​ស្រុក​កោះធំ​បង្ក្រាប ដឹកនាំ​ដោយ​លោក​វរសេនិយ៍​ឯក ស៊ឹ​ម ឃាង អធិការ​នគរបាល​ស្រុក​កោះធំ បន្ទាប់​ពី​បាន​ទទួល​បាន​ព័ត៍​មាន​ពី​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា…

ខេត្តកណ្តាល ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​២​នាក់ រួម​នឹង​ថ្នាំ​ញៀន​ចំនួន​៥​កញ្ចប់​ធំ ត្រូវ​បាន​នគរបាល​ស្រុក​កោះធំ​បង្ក្រាប ដឹកនាំ​ដោយ​លោក​វរសេនិយ៍​ឯក ស៊ឹ​ម ឃាង អធិការ​នគរបាល​ស្រុក​កោះធំ បន្ទាប់​ពី​បាន​ទទួល​បាន​ព័ត៍​មាន​ពី​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា មានមុខ​សញ្ញា​ជួញដូរ​ថ្នាំ​ញៀន​យ៉ាង​សកម្ម​ក្នុងមូលដ្ឋាន​ ។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ ចំណុច ភូមិ​កំពង់​សំបួរ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល ។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ​សេង រ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ឡា​ច ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ខេត្តកណ្តាល និង​ម្នាក់​ទៀត​ឈ្មោះ​ខ​ត សឿ​ន ភេទ​ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ឡា​ច ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ខេត្តកណ្តាល ។

សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ថ្នាំ​ញៀន​ម៉ា​ទឹកកក ice ចំនួន​៥​កញ្ចប់​ធំ ម៉ូតូ​ម៉ាក​ហុងដា ធុន​C125 ព​ណ៍​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ កណ្តាល ១X-០៨៦២ ទូរ​សព្ទ័​ដៃ​ចំនួន​៤​គ្រឿង និង​កាបូបដៃ​តូច​១ ព​ណ៌​ក្រហម ។

បន្ទាប់​ពី​លោក​វរសេនីយ៍ឯក សុម ឃាង អធិការ នគរបាល​ស្រុក​កោះធំ បាន​ទទួល​បាន​ព័ត៌​មាន​ពី​ប្រជាពលរដ្ឋ រាយការណ៍​មក​ថា​មានមុខ​សញ្ញា​ជួញដូរ​ថ្នាំ​ញៀន​យ៉ាង​សកម្ម ពេល​នោះ​លោក​បាន​បញ្ជា​អោយ​កម្លាំង​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ចុះ​សហការ​ជាមួយនឹង​កម្លាំង​ជំនាញ​នគរបាល​យុ​ត្តិ​ធ​ម៌​ និង​ប៉ុស្តិ៍​នគរបាល​ជ្រោយ​តាកែវ និង​ប៉ុស្តិ៍​ព្រែក​ថ្មី បាន​ចុះ​ល្បាត​នឹង​ពួនស្ទាក់​ចាប់​មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន​យ៉ាង​សកម្ម​នៅ​ចំណុច ខាងលើ​។

ក្រោយមក​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ​រួម​ទាំង​ថ្នាំ​ញៀន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ​បាន​ឆ្លើយ​សារភាព​ថា ថ្នាំ​ញៀន​ចំនួន​៥​កញ្ចប់​ធំ​គឺ​ពួក​ខ្លួន​បាន​នាំ​គ្នា​ទៅ​ទិញ​ពី​អ្នកលក់​ថ្នាំ​ញៀន​ម្នាក់​មិន​ស្គាល់ឈ្មោះ​ ភេទ​ប្រុស ​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ  មិន​ស្គាល់​ទីលំនៅ​ច្បាស់លាស់​នោះ​ទេ ដោយ​បាន​ណាត់ជួប​គ្នា​នៅ​ចំណុច​គល់​ស្ពាន​ព្រែក​សំរោង ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ដោយ​បាន​ទិញ​ថ្នាំ​ញៀន​ក្នុង​តម្លៃ​១​លាន​២០​ម៉ឺន​រៀល ​ដើម្បី​យក​មក​លក់​ចែកចាយ​នៅ​ក្នុងស្រុក​កោះធំ​។

បច្ចុប្បន្ន សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ខាងលើ​នេះ​រួម​ទាំង​ថ្នាំ​ញៀន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ