ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ពិនិត្យ​ដំណាំ​ស្រូវ​កសិករ ដើម្បី​ត្រៀម​ជួយ​បើ​មាន​តម្រូវការ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ ឃុំ​ចំនួន​០៣​នៅ​ស្រុក​អូរ​រាំង​ឪ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​បង្កបង្កើន​ផលដំណាំ​ស្រូវ​បានសរុប​ចំនួន​១៧៣៥០​ហិ​កតា ក្នុង​នោះ​ស្រូវប្រាំង​ចំនួន​១៣៥០​ហិ​កតា សម្រាប់​ផ្ត​ត់​ផ្គង់​ជីវភាព​គ្រួសារ និង​ខ្លះ​ទៀត​សល់​លើស​ពី​សេចក្តី​ត្រូវការ​ក្នុង​គ្រួសារ ។ លោក ងួ​ន ប៊ុ​ណ្ណា​ន…

ខេត្ត​ត្បូងឃ្មុំ ៖ ឃុំ​ចំនួន​០៣​នៅ​ស្រុក​អូរ​រាំង​ឪ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​បង្កបង្កើន​ផលដំណាំ​ស្រូវ​បានសរុប​ចំនួន​១៧៣៥០​ហិ​កតា ក្នុង​នោះ​ស្រូវប្រាំង​ចំនួន​១៣៥០​ហិ​កតា សម្រាប់​ផ្ត​ត់​ផ្គង់​ជីវភាព​គ្រួសារ និង​ខ្លះ​ទៀត​សល់​លើស​ពី​សេចក្តី​ត្រូវការ​ក្នុង​គ្រួសារ ។

លោក ងួ​ន ប៊ុ​ណ្ណា​ន អភិបាលស្រុក​អូរ​រាំង​ឪ​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ធ្នូ នេះ​ថា ថ្មី​ៗ​នេះ​រូប​លោក និង​សហការី​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ដំណាំ​ស្រូវ​របស់​កសិករ​នៅ​ក្នុង​ឃុំ​មៀន​ដែល​ដាំ​ប្រភេទ​ពូ​ជា​អ៊ី​អែ៤៩ និង​អ៊ី​អែ​៥៤ ហើយ​នៅ​តាម​វាលស្រែ​នីមួយ​ៗ​ដែល​មាន​ផ្ទៃដី​ប្រមាណ​ចំនួន​៧៧០​ហិ​កតា ។

លោក​អភិបាលស្រុក​អូរ​រាំង​ឪ​ប្រាប់​បន្ត​ថា បើ​តាម​ការ​ពិនិត្យ​ស្រូវប្រាំង​នោះ​គឺ​កំពុង​តែ​ផើម​ហើយ​ត្រូវបាន​ម្ចាស់​ស្រែ​នាំ​គ្នា​ជីក​អណ្តូងស្នប់​នៅ​តាម​ស្រែ​បូមទឹក​ស្រោចស្រព​លើ​ដំណាំ​ស្រូវ​មិន​ទាន់​មា​នបញ្ហា​ចោទ​ឡើង​នោះ​ទេ ។ ប្រសិនណាបើ​មាន​ផល​ប៉ះពាល់​ដោយ​កត្តា​ផ្សេង​ៗ​រូប​លោក​នឹង​ឲ្យ​កម្លាំង​ជំនា​ញ​ការិយាល័យ​កសិកម្ម​ស្រុក​ចុះ​ទៅ​ពិនិត្យ​ដើម្បី​នឹង​ត្រូវ​ជួយ​ដល់​កសិករ​តាម​បច្ចេកទេស​បែប​ណាដើម្បី​ឲ្យ​ស្រូវ​បាន​ឆាប់​ហុច​ផល​សម្រាប់​ផ្ត​ត់​ផ្គង់​ជីវភាព​គ្រួសារ ។ ចំពោះ​ដំណាំ​ស្រូវ​វស្សា​កន្លង​មក​ដែលប្រមូល​ផល​បាន​លើ​ផ្ទៃដី​សរប​ចំនួន​១៦.០០០​ហិ​កតា ដែល​បាន​ភ្ជួរ​រាស់​ដោយ​គ្រឿងយន្ត​ទាំងអស់ ។

ការ​ប្រមូល​ផលដំណាំ​ស្រូវ​បង្កើន​រដូវ​បាន​ចំនួន​៤៤៥​ហិ​កតា ល្មើ​នឹង​១០០​ភាគរយ ដោយ​ទិន្ន​ផល​ជា​មធ្យម​ជាង​៤​តោន​ក្នុង​១​ហិ​កតា ការ​ប្រមូល​ផល​ស្រូវស្រាល​បាន​ចំនួន​៨៥៥​ហិ​កតា​ស្មើនឹង​១០០​ភាគរយ​ទិន្នផល​វិញ​៤​តោន​ក្នុង​១​ហិ​កតា ការ​ប្រមូល​ផលដំណាំ​ស្រូវកណ្តាល​បាន​ចំនួន​៩៥៣០​ហិ​កតាស្មើនឹង​១០០​ភាគរយ​ទិន្នផល​ជាង​៣​តោន​ក្នុង​១​ហិ​កតា​ការ​ប្រមូល​ផលដំណាំ​ស្រូវធ្ងន់​បាន​ចំនួន២៥៥០​ហិ​កតា ស្មើនឹង​៥៤,២៥​ភាគរយ ទិន្នផល​មធ្យម​ជាង​៣​តោន​ក្នុង​១​ហិ​កតា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ