ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជជែក​គ្នា​ជិត​២​ម៉ោង​… ទីបំផុត​សម្រេច​សុំ​ស្មើគ្នា (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​ស៊េរី​ទំនើប Mazda មួយ​គ្រឿង ដែល​បើកបរ​ដោយ​ស្ត្រី​ម្នាក់ និង​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​ម្ចាស់​គ្លីនិក វេជ្ជ​បុត្រ​នោះ បាន​បើក​ទៅ​បះ​ជាមួយនឹង​រថយន្ត​ម៉ាក…

រាជធានី​ភ្នំពេញ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​ស៊េរី​ទំនើប Mazda មួយ​គ្រឿង ដែល​បើកបរ​ដោយ​ស្ត្រី​ម្នាក់ និង​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​ម្ចាស់​គ្លីនិក វេជ្ជ​បុត្រ​នោះ បាន​បើក​ទៅ​បះ​ជាមួយនឹង​រថយន្ត​ម៉ាក LUXUS RX300 មួយ គ្រឿង បណ្តាល​ឱ្យ​រង​ការ​ខូចខាត​តិចតួច​ដូច​ៗ​គ្នា ហើយ​គិតតែ​ពី​ជជែក​តឹង​សរសៃ​.​ក​យក​ត្រូវ​រៀង​ៗ​ខ្លួន​រាប់​ម៉ោង​។

ករណី​គ្រោះ ថ្នាក់​ចរាចរណ៍​នេះ​ដែរ បាន​កើតឡើង​កាលពី​ម៉ោង​១០​និង ១៥​នាទី​ព្រឹក ថ្ងៃ​ទី ១៤ ខែ ធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​លេខ ១៥៥ កែង​ផ្លូវ​លេខ​៤៨៦ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក LEXUS RX300 ពណ៌​ស្ករ ពាក់​ស្លាក លេខ​ភ្នំពេញ​2M-7234 មួយ​គ្រឿង បើកបរ​ដោយ​បុរស​វ័យ​ចំណាស់​ម្នាក់​តាម​បណ្តោយ​ផ្លូវ​លេខ ១៥៥ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។ លុះ​មក​ដល់​កន្លែង​កើតហេតុ ដែល​ជា​ចំណុច​ផ្លូវបំបែក​ជា​៣​នោះ ក៏​ស្រាប់​តែ​មាន​រថយន្ត​ស៊េរី​ទំនើប​ម៉ាក Mazda ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AI-6993 មួយ​គ្រឿង ដែល​បើកបរ​ដោយ​ស្ត្រី​ម្នាក់ រួម​ជាមួយ​និង​លោក​វេជ្ជបណ្ឌិត​ជា​ប្តី ដែល​គេ​ស្គាល់​ថា «​ជា​ម្ចាស់​គ្លីនិក​វេជ្ជ​បុត្រ» ម្នាក់​ផង​ដែរ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ ៤៨៦ ក្នុង​ទិស​ដៅ​ពី​លិច ទៅ​កើត​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក LEXUS RX 300 មួយ​គ្រឿង​ខាងលើ​ចំ​កង់​ក្រោយ​បណ្តាល​ឱ្យ​កំ​ពិត និង​ឆ្កូត​កាង ចំណែកឯ​រថយន្ត​ស៊េរី​ទំ​ណើ​ប​ម៉ាក Mazda បែក​ចង្កៀង និង​ក្រ​ពិត​កាង​មុខ​ខាងឆ្វេង​ម្ខាង​រង​ការ​ខូចខាត​ផង​ដែរ​។

តាម​ប្រភព​ដដែល​ប្រាប់​បន្ត​ថា ពេល​ដែល​រថយន្ត​ទាំង​ពីរ​គ្រឿង​ប៉ះ​គ្នា​រួច​ហើយ គេ​បានឃើញ​ស្ត្រី​ជា​អ្នកបើកបរ​រថយន្ត​ម៉ាក Mazda និង​លោក​វេជ្ជបណ្ឌិត​ជា​ប្តី ចុះ​ពី​រថយន្ត​ជជែក​ដោះស្រាយ​ជាមួយនឹង​បុរស​ភាគី​ខាង​រថយន្ត​ម៉ាក LEXUS RX300 តឹង​សរសៃ​.​ក​ដាក់​គ្នា​ដោយ​និយាយ​យក​តែ​ត្រូវ​រៀង​ៗ​ខ្លួន​ប៉ុណ្ណោះ​។

ភ្លាម​នោះ កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ដល់ កន្លែង​កើតហេតុ ដើម្បី​ឱ្យ​ភាគី​រថយន្ត​ស៊េរី​ទំនើប​ម៉ាក Mazda របស់​លោក​វេជ្ជបណ្ឌិត​ម្ចាស់​គ្លីនិក​វេជ្ជ​បុត្រ និង​ភរិយា ធ្វើការ​សម្របសម្រួល​ដោះស្រាយ​ជាមួយនឹង​ភាគី​ខាង​បុរស​ជា​ម្ចាស់​រថយន្ត​ម៉ាក LEXUS RX300 នៅ​តែ​ជជែក​វែកញែក​យក​តែ​ត្រូវ​រៀង​ៗ​ខ្លួន​មិន​ត្រូវ​គ្នា​នោះ​។

ទើប​កម្លាំង​នគរបាល​មូលដ្ឋាន​រាយការណ៍​ប្រាប់​នគរបាល​ផ្នែក​ចរាចរណ៍​ខណ្ឌចំការមន ឱ្យ​ចុះ​មក​ធ្វើការ​ដោះស្រាយ​ជា​បន្ត​ទៅ ទៀត ដោយ​ភាគី​ខាង​រថយន្ត Mazda របស់​លោក​វេជ្ជបណ្ឌិត​ម្ចាស់​គ្លីនិក​វេជ្ជ​បុត្រ នៅ​តែ​ទាមទារ​សំណង និង​ការ​សុំ​ទោស អំពី​ភាគី​ម្ចាស់​រថយន្ត​ម៉ាក LEXUS RX300 រហូត​ទៅ​ដល់​ជិត​២​ម៉ោង​ទើប​យល់ព្រម​បញ្ចប់រឿង​ត្រឹមតែ​ស្មើ​គ្នា និង​បែកផ្លូវ​គ្នាប៉ុណ្ណោះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ