ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​គ្នា​ហក់​ទឹកស្រះ​ភ្លាម​អត់​អ្នក​ផ្អើល​…​លុះ​ឃើញ​សព​ទើប​ផ្អើល

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ​​សេចក្តី​រាយការណ៍បឋមឱ្យដឹងថា មានការភ្ញាក់​ផ្អើល ក្រោយ​​​អ្នកស្រុក​បាន​​ប្រទះ​សាក​​សព​បុរស​ម្នាក់​ ​​អណ្តែត​ទឹកស្រះ​ដែល​គេ​ជីក​យក​អាច​ម៍​​ដី​លក់មួយកន្លែង ​កាលពី​​ព្រឹក​ថ្ងៃ​ទី​១៤​ ធ្នូ​ ស្ថិត​​​ក្នុងភូមិ​ផ្សារ​កណ្តាល ​​សង្កាត់​ផ្សារ​កណ្តាល​…

ខេត្តបន្ទាយមានជ័យ ៖ ​​សេចក្តី​រាយការណ៍បឋមឱ្យដឹងថា មានការភ្ញាក់​ផ្អើល ក្រោយ​​​អ្នកស្រុក​បាន​​ប្រទះ​សាក​​សព​បុរស​ម្នាក់​ ​​អណ្តែត​ទឹកស្រះ​ដែល​គេ​ជីក​យក​អាច​ម៍​​ដី​លក់មួយកន្លែង ​កាលពី​​ព្រឹក​ថ្ងៃ​ទី​១៤​ ធ្នូ​ ស្ថិត​​​ក្នុងភូមិ​ផ្សារ​កណ្តាល ​​សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ ។​

សេចក្តីរាយការណ៍បន្តថា សាកសព​​ត្រូវបានគេស្គាល់​ ​ឈ្មោះ​ពេជ្រ​ ជី​ អាយុ​៥៦​ឆ្នាំ ​ជា​​កម្មករ​សំណង់ ​ស្នាក់​នៅ​ក្នុង​ការដ្ឋាន​រោងចក្រ​ ​ក្នុង​ភូមិ​-​សង្កាត់​កើតហេតុ​ និង​មាន​ទីលំនៅ​ក្នុង​​ឃុំ​ម្កាក់ ​ក្រុង​សិរី​សោភ័ណ​ ខេត្ត​បន្ទាយមានជ័យ​ ។​

បើតាម​​កម្មករ​រួម​អាជីព​ ឈ្មោះ​ជា​ សេ​ ភេទ​ប្រុស ​អាយុ​៣៦​​ឆ្នាំ ​ប្រាប់​សមត្ថកិច្ច​ថា ​នៅ​វេលា​ម៉ោង០៥​ទៀប​​ភ្លឺ​​​ថ្ងៃ​ទី១២ ​ធ្នូ  ​ខណៈ​គាត់​ក្រោក​​បត់ជើងតូច​ បាន​​ឃើញ​ជន​រង​គ្រោះ​រត់​ចូល​ក្នុង​ស្រះ​ ។ ហើយ​ភ្លាម​ៗ​នោះ​គាត់​​បាន​ប្រាប់​មេការ​សំណង់​ថា​ ជន​រង​គ្រោះ​រត់​ចុះ​ក្នុងទឹក​ស្រះ​ ហើយ​មិនឃើញ​ឡើង​មកវិញទេ ​តែគ្មាន​អ្នក​ណា​ចាប់អារម្មណ៍ខ្វល់ឡើយ ។

​​ល​ុះដល់​ព្រឹក​ថ្ងៃ​ទី​១៤ ​ធ្នូ (ព្រឹក​នេះ) ​ទើប​ឃើញ​សព​អណ្តែត​សពផ្អើលតែម្តង ​។ ​ក្រោយ​ទទួល​បាន​សេចក្តី​រាយ​ការ​ណ៍ សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​និង​គ្រូពេទ្យ​ បាន​ចុះ​ត្រួតពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ ​។ ​ជា​លទ្ធផល​សមត្ថកិច្ច​ប្រាប់​ថា​ ជន​រង​គ្រោះ​ស្លាប់​ដោយ​លង់ទឹក​មែន​ មិន​ពាក់ព័ន្ធ​ករណី​ផ្សេង​ឡើយ​​ ។

អត្ថបទសរសេរ ដោយ