ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​បាន​សម្រេច​ហើយ​តែ​…​ជាប់អន្ទាក់​នគរបាល​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ក្មេង​ប្រុស​ម្នាក់​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​បាន​សម្រេច ហើយ​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​ខ្លួន ប៉ុន្តែ​រត់​មិន​រួច​ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ពងទឹក និង​នគរបាល​ខណ្ឌដង្កោ​ដេញ​តាម​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ។ ហេតុការណ៍​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១១…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ក្មេង​ប្រុស​ម្នាក់​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​បាន​សម្រេច ហើយ​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​ខ្លួន ប៉ុន្តែ​រត់​មិន​រួច​ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ពងទឹក និង​នគរបាល​ខណ្ឌដង្កោ​ដេញ​តាម​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ។ ហេតុការណ៍​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវ​បេតុង​ភូមិ​ពងទឹក សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ខាងលើ​នោះ​ម្នាក់​ឈ្មោះ សុ​ន រតនៈ ហៅ​ខ្នា​ក់ អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​ស្ថិត​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ម្នាក់​ទៀត​ឈ្មោះ សុខ ប៊ុ​ន​យុទ្ធ​ថន ហៅ​ថន អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ត្រពាំង​វែង ឃុំ​ព្រៃ​ទទឹង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។ នគរបាល​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​មាន​ដូច​ជា ទូរស័ព្ទ​ដៃ​០១​គ្រឿង​ម៉ាក HUAWEI ពណ៌​ខ្មៅ របស់​ជន​រង​គ្រោះ ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FP-6411 ចំនួន​មួយ​គ្រឿង​ដែល​ជា​មធ្យោបាយ​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​ឆក់ ។

ដោយឡែក​ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ ម៉ី ស៊ុន​ហៀ​ង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ពងទឹក សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ក្មេង​ប្រុស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BV-4021 ចេញពីផ្ទះ ស្ថិត​នៅ​ភូមិ​ពងទឹក សង្កាត់​ពងទឹក ខណ្ឌដង្កោ​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​ទៅ​ទិញ​អ៊ី​វ៉ា​ន់​ចាបហួយ​យក​ទៅ​លក់​នៅផ្ទះ ។ លុះ​ពេល​ទិញ​អ៊ី​វ៉ា​ន់​រួច​ក៏​បាន​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ ខណៈនោះ​ទូរស័ព្ទ​រោ​ទិ៍​ដោយ​មាន​អ្នក​ខ​ល​ចូល​ហើយ​ក្មេង​ប្រុស​រង​គ្រោះ​បាន​ដក​ទូរស័ព្ទ​ដៃ​ម៉ាក HUAWEI របស់​ខ្លួន​ចេញពី​ហោប៉ៅ​មក​មើល ដើម្បី​ទទួល​ការ​ហៅ​ចូល ។ ប៉ុន្តែ​ពេល​នោះ​ស្រាប់តែ​ជនសង្ស័យ​២​នាក់​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FP-6411 តាម​ពីក្រោយ​រួច​អែប​ទៅ​ខាងឆ្វេង​ដៃ​របស់​ជន​រង​គ្រោះ បន្ទាប់​មក​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​បាន​សម្រេច រួច​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​តាម​ផ្លូវជាតិ​លេខ​៣ ។

ចំណែក​ក្មេង​ប្រុស​រង​គ្រោះ​ក៏​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពី​ខាងក្រោយ តែ​តាម​មិន​ទាន់​ក៏​បាន​ទៅ​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ពងទឹក​អំពី​ភិនភាគ​ជនសង្ស័យ ។ ប្រភព​ដដែល​បាន​បន្ត​ថា ភ្លាម​ៗ​នោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រួម​ជាមួយ​នគរបាល​ខណ្ឌ​ក្រោម​ការ​បញ្ជា និង​ដឹកនាំ​ដោយ​ផ្ទាល់​ពី​សំណាក់​លោក​វរសេនីយ៍ឯក​ជឹ​ម ស៊ី​ថា ចេញ​អន្តរាគមន៍​ពួនស្ទាក់ ។ រហូត​ដល់​វេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ម្នាក់​ឈ្មោះ សុខ ប៊ុ​ន​យុទ្ធ​ថន ហៅ​ថន កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​៣០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ត្រាំ​ដោក សង្កាត់​ពងទឹក ខណ្ឌដង្កោ​ក៏​បាន​ឃាត់ខ្លួន​នាំ​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពងទឹក ។ បន្ទាប់​មក​នៅ​វេលា​ម៉ោង​១១​និង​៤០​នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល​កម្លាំង​បាន​បន្ត​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បក្សពួក​ម្នាក់​ទៀត​ឈ្មោះ សុ​ន រតនៈ ហៅ​ខ្នា​ក់ នៅ​ចំណុច​មុខ​ក្លឹ​ប​មី​ត​ណាយ ស្ថិត​នៅ​តាម​ផ្លូវ​វ៉េ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ក្រោយ​ចាប់ខ្លួន​បាន​នោះ​ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​ជាក់ស្ដែង​នគរបាល​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ