ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ចង់​លោត អត់​រួចខ្លួន​ទេ​…២​ដង​ហើយ​នៅ​តែ​អត់​រាង​ទៀត​ជន​នេះ !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចោរឆក់​ទូរស័ព្ទ​ដៃ​យ៉ាង​សកម្ម​ម្នាក់​ជាប់គុក​២​ដង​មិន​រាងចាល ចេញ​ឆក់​ទូរស័ព្ទ​ដៃ​នារី​ម្នាក់​មិន​បាន​សម្រេច​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់​អោយ​សមត្ថកិច្ច​ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​បេតុង​ជិត​ផ្សារ​ឯករាជ្យ​២ ភូមិ​ព្រៃ​ព្រីង​ខាងជើង​១…

រាជធានី​ភ្នំពេញ ៖ ចោរឆក់​ទូរស័ព្ទ​ដៃ​យ៉ាង​សកម្ម​ម្នាក់​ជាប់គុក​២​ដង​មិន​រាងចាល ចេញ​ឆក់​ទូរស័ព្ទ​ដៃ​នារី​ម្នាក់​មិន​បាន​សម្រេច​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់​អោយ​សមត្ថកិច្ច​ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​បេតុង​ជិត​ផ្សារ​ឯករាជ្យ​២ ភូមិ​ព្រៃ​ព្រីង​ខាងជើង​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ ប៊ូ ខ្នុ​យ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​រស់នៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជន​រង​គ្រោះ​មានឈ្មោះ ឡា​ង ដុន ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ស្រុក​បាភ្នំ ខេត្តព្រៃវែង ។ ទូរស័ព្ទ​ដែល​ជនសង្ស័យ​ឆក់​មិន​បាន​សំរេច ម៉ាក OPPO ពណ៌​ក្រហម តម្លៃ​១៨០​ដុល្លារ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​កំពុង​ដើរ​នៅ​តាម​ផ្លូវ​បេតុង​ខាងលើ​ដើរ​បណ្ដើរ​ចុច​ទូរស័ព្ទ​លេង​បណ្ដើរ​បន្ទាប់​មក​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ខាងលើ​បាន​ឆក់​ទូរស័ព្ទ​ធ្លាក់​ជ្រុះ​ដី ហើយ​ជនសង្ស័យ​រើស​ទូរស័ព្ទ​រត់​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញ​ឃាត់​បាន​ជនសង្ស័យ​ភ្លាម​ៗ​ផង​ដែរ​រួច​បាន​ប្រគល់​អោយ​សមត្ថកិច្ច​តែ​ម្តង ។

ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ត​ទៀត​ថា ខណៈ​នាំ​ជនសង្ស័យ​យក​ទៅ​ប៉ុស្តិ៍​នគរបាល​ភ្លាម​ៗ លោកនាយ​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បាន​សាកសួរ​ជនសង្ស័យ​ខាងលើ ហើយ​បាន​សារភាព​ប្រាប់​ថា ជនសង្ស័យ​​ខាងលើ​ធ្លាប់​លួច និង​ឆក់​រាប់​មិន​អស់​ផង​ដែរ​ហើយ​បាន​ធ្លាប់​ជាប់គុក​នៅ​ព្រៃ​ស​ចំនួន​២​ដង​រួច​មក​ហើយ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​បាន​ប្រគល់​ទូរស័ព្ទ​អោយ​ជន​រង​គ្រោះ​ភ្លាម​ៗ​ផង​ដែរ ចំណែកឯ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ