ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី ៖ ខេត្តកោះកុង​កំពុង​ប្រែក្លាយ​ខ្លួន​ជា​តំបន់​អភិវឌ្ឍ​មួយ​កាន់តែ​មាន​សក្តានុពល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា ខេត្តកោះកុង​កំពុង​ប្រែក្លាយ​ខ្លួន​ជា​តំបន់​អភិវឌ្ឍ​មួយ កាន់តែ​មាន​សក្តានុពល​តាម​រយៈ​គម្រោង​អភិវឌ្ឍ​នានា ។ សម្តេច​បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា ខេត្តកោះកុង​កំពុង​ប្រែក្លាយ​ខ្លួន​ជា​តំបន់​អភិវឌ្ឍ​មួយ កាន់តែ​មាន​សក្តានុពល​តាម​រយៈ​គម្រោង​អភិវឌ្ឍ​នានា ។

សម្តេច​បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១៤ ធ្នូ​ថា ខេត្តកោះកុង​ជា​តំបន់​ដែល​មាន​សក្តានុពល​ខ្លាំង​ទាំង​វិស័យ​ទេសចរណ៍ និង​ការ​អភិវឌ្ឍ​ទៅ​ជា​តំបន់ឧស្សាហកម្ម​ដោយសារ​តែ​កត្តា​ភូមិសាស្ត្រ​អំណោយផល​ខ្លួនឯង​ផ្ទាល់​ព្រំប្រទល់​ជាប់​ខេត្ត​ព្រះ​សីហ​នុ ជា​ពិសេស​មាន​ព្រំប្រទល់​ជាប់​ប្រទេស​ថៃ​ដែល​ជា​ច្រក​ដ៏​សំខាន់​មួយ ក្នុង​ការ​នាំ​ទំនិញ​ចេញចូល​ផង​ដែរ ។

សម្តេច​បញ្ជាក់​ថា បច្ចុប្បន្ន​មាន​មាន​វិនិយោគិន​ទាំង​ជាតិ និង​អន្តរជាតិ​បាន​ចំណាយ​លុយរាប់​លាន​ដុល្លារ ដើម្បី​វិនិយោគ​គម្រោង​អភិវឌ្ឍ​ធំ​ៗ​នៅ​ខេត្ត​នេះ​ផង​ដែរ ។ គម្រោង​វិនិយោគ​ធំ​ៗ​ជា​ច្រើន​ប្រែក្លាយ​ខេត្តកោះកុង​ជា​តំបន់​អភិវឌ្ឍ​ជា​បន្តបន្ទាប់ ជាក់ស្តែង​ដូច​ជា គម្រោង​ទីក្រុង​វិ ស្សម​កាល​ទេសចរណ៍​តារា​សាគរ​នេះ​ជាដើម​ដែល​បាន​ប្រមូលផ្តុំ​ចម្រុះ​ទៅ​ដោយ​ប្រព័ន្ធ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​សណ្ឋាគារ​ផ្កាយ​៥​ខុន​ដូរ បឹង​កា​ឡូ អគារ​ការិយាល័យ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទីលាន​វាយកូនគោល និង​សួន​កម្សាន្ត​ខ្នាត​អន្តរជាតិ​ជាដើម ។

សបញ្ជាក់​ថា គម្រោង​ទីក្រុង​វិស្សមកាល​ទេសចរណ៍​នៅ​ខេត្តកោះកុង​ដ៏​ធំ​បែប​នេះ គឺ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​កាន់តែ​ច្រើន​ថែម​ទៀត​មក​កាន់​កម្ពុជា ។ ខេត្តកោះកុង​កំពុង​ប្រែក្លាយ​ខ្លួន​ជា តំបន់​អភិវឌ្ឍ​មួយ​កាន់តែ​មាន​សក្តានុពល​តាម​រយៈ​គម្រោង​អភិវឌ្ឍ​នានា ។ ជាមួយ​គ្នា​នោះ​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ល្អ​តាម​ច្រកព្រំដែន​កម្ពុជា​-​ថៃ​បាន​ធ្វើ​ឲ្យ​លំហូរ​ទេសចរណ៍​មានការ​កើន​ឡើងជា​បន្តបន្ទាប់ ជា​ពិសេស​បាន​ប្រែក្លាយ​តំបន់​ព្រំដែន​ទៅ​ជា​តំបន់​ដែល​មាន​សន្តិភាព និង​ការ​អភិវឌ្ឍ​ជា​និច្ច ។

ប្រភព​ហ្វេ​ស​ប៊ុ​កបាន​លើក​ឡើង​ថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កំពុង​ត​ភ្ជាប់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ទៀត​ធ្វើ​យ៉ាងណា​ឱ្យ​តំបន់​នេះ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ ។ ដោយសារ​តែ​ប្រទេស​កម្ពុជា​ទទួល​បាន​នូវ​សុខ​សន្តិភាព​ដែល​បាន​ធ្វើ​ឲ្យ​វិនិយោគិន​ជាតិ និង​អន្តរជាតិ​មក​វិនិយោគ​ជា​បន្តបន្ទាប់ ជា​ពិសេស​វិស័យ​អេកូ​ទេសចរណ៍​នេះ​ដែល​បាន​រួមចំណែក​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​អោយ​មាន​ជីវភាព កាន់តែ​ល្អ​ប្រសើរ​មក​ដល់​សព្វ​ថ្ងៃនេះ ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ខណៈ​ដែល​គម្រោង​ទេ​ចរណ៍​វប្បធម៌​កម្ពុជា​-​ចិន​ដ៏​ធំ​នៅ​ក្នុង​ទឹកដី​ខេត្តកោះកុង​បាន​ដាក់​សម្ភោ​ធ​ឲ្យ​ដំណើរការ​សាងសង់ ។ ការ​ដាក់​ដំណើរការ​គម្រោង​នេះ ខណៈ​ដែល​នៅ​ពេល​បច្ចុប្បន្ន​នេះ​កា​រវិ​វ​ត្តិ​ប្រកបដោយ​ស្ថេ​រ​ភាព​នៃ «​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ​» ពាណិជ្ជកម្ម និង​ការ​វិនិយោគ​របស់​ប្រទេស​ចិន និង​កម្ពុជា​កំពុង​តែ​រក្សា​កំណើន​យ៉ាង​ខ្លាំង ។ នៅ​បច្ចុប្បន្ន​នេះ​ដែរ​ប្រទេស​ចិន​បាន​ក្លាយជា​ទៅ​ជា​ដៃគូ​ពាណិជ្ជកម្ម​ក៏ ដូច​ជា ប្រភព​នៃ​ផលទុន​បរទេស​ដែល​ធំ​បំផុត​នៅ​កម្ពុជា ហើយ​ប្រជាជន​ចិន​ដែល​មក​លេង​កម្ពុជា​កំពុង​តែ​កើនឡើង​រហូត​អាច​នឹង​លើស​ពី​១​លាន​នាក់ ។

កិច្ច​សហប្រតិបត្តិការ «​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ​» បាន​នាំ​មក​នូវ​ឱកាស​អភិវឌ្ឍន៍​ថ្មី​មួ​យមក​កម្ពុជា ។ កម្ពុជា​ជា​គោលដៅ​វិនិយោគ​ចុង​ក្រោយ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ជា​គោលដៅ​យុទ្ធសាស្ត្រ​សំខាន់​មួយ​នៅ​លើ​ផ្លូវ​សូត្រ​សមុទ្រ ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​កម្ពុជា​បាន​ក្លាយទៅជា​គោលដៅ​វិនិយោគ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​ដែល​ជា​ការ​ទាក់ទាញ​យ៉ាង​ខ្លាំង​នូវ​ផលទុន​អន្តរជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ