ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី ៖ មិននឹកស្មានថាប្រពន្ធខឹងដល់ថ្នាក់…បែបនេះ​ក្នុងផ្ទះសំណាក់​ 

5 ឆ្នាំ មុន

ខេត្តកំពត ៖ ស្ត្រី​ជនបរទេស​ម្នាក់​បាន​លេបថ្នាំ​ងងុយដេក​អស់ជា​ច្រើន​គ្រាប់​ បណ្តាល​ឲ្យ​ស្លាប់​នៅ​លើ​គ្រែ​ក្នុង​បន្ទប់​ស្នាក់​នៅ​របស់​ខ្លួន ​ហើយបង្ក​ឱ្យមានការ​ភ្ញាក់ផ្អើល​ដល់​ម្ចាស់ផ្ទះ​សំណាក់​​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​៣និង​១៥​នាទី​ទៀប​ភ្លឺ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៨ ​។ ​​ផ្ទះសំណាក់​​កើតហេតុ​ខាងលើឈ្មោះ​ប៉ា​រី​ស​ ស្ថិត​ក្នុងភូមិ​១​ឧសភា…

ខេត្តកំពត ៖ ស្ត្រី​ជនបរទេស​ម្នាក់​បាន​លេបថ្នាំ​ងងុយដេក​អស់ជា​ច្រើន​គ្រាប់​ បណ្តាល​ឲ្យ​ស្លាប់​នៅ​លើ​គ្រែ​ក្នុង​បន្ទប់​ស្នាក់​នៅ​របស់​ខ្លួន ​ហើយបង្ក​ឱ្យមានការ​ភ្ញាក់ផ្អើល​ដល់​ម្ចាស់ផ្ទះ​សំណាក់​​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​៣និង​១៥​នាទី​ទៀប​ភ្លឺ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៨ ​។

​​ផ្ទះសំណាក់​​កើតហេតុ​ខាងលើឈ្មោះ​ប៉ា​រី​ស​ ស្ថិត​ក្នុងភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្តកំពត ។

​ស្ត្រី​រង​គ្រោះ​ដែលស្លាប់​ឈ្មោះ SAUER LANDOVA RUZENA អាយុ​៦៤​ឆ្នាំ​ ជា​ជនជាតិ​ឆេ​ក ចំណែក​ប្តី​ស្ត្រី​រងគ្រោះ​មាន​អាយុ​៥៦​ឆ្នាំ ជា​ជនជាតិ​អា​លឺ​ម៉​ង់  ។ ជនបរទេសទាំង​២នាក់​ប្តីប្រពន្ធ​នេះ​ទើបតែ​​មក​ស្នាក់​នៅ​កាលពី​វេលា​ម៉ោង៦ល្ងាច​ថ្ងៃ​ទី​១៣​ ធ្នូ ឆ្នាំ​២០១៨ ម្សិលមិញ​នេះ​។

ប្រភពព័​ត៌​មាន​ពី​សមត្ថកិច្ច​ដែល​ចុះ​ទៅ​ពិនិត្យ​ហេតុ​ការ​ណ៍​ និង​សាកសួរ​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ ​កាលពី​វេលា​ម៉ោងជាង​១០​យប់​ថ្ងៃ​ទី​១៣​ ធ្នូ​ ពីរ​នាក់​ប្តី​ប្រពន្ធ​ជាជនបរទេស​ខាងលើ​បាន​ទាស់សម្តី​​គ្នា​ តែ​គេ​ពុំ​បាន​ចាប់អារម្មណ៍​ថា​ពួក​គាត់​ទាស់សំដី​គ្នា​រឿង​អ្វី​នោះ​ទេ​។

ប្រភពដដែលបាន​បន្ត​ទៀត​ថា លុះដល់​ម៉ោងជាង​៣​ទៀប​ភ្លឺ​ថ្ងៃទី ១៤ ធ្នូ ទើប​ប្តី​ស្ត្រី​រង​គ្រោះបាន​​ប្រាប់​ម្ចាស់​ផ្ទះសំណាក់​ថា​ ប្រពន្ធ​ខ្លួន​មិនដឹង​កើត​អ្វី​ទេ​បាន​សន្លប់​មិនដឹង​ខ្លួន ទើប​ម្ចាស់ផ្ទះ​ទូរសព្ទ័​រាយ​ការ​ណ៍ទៅ​សមត្ថកិច្ច ពេល​នោះ​សមត្ថកិច្ច​ក៏​បាន​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ជំនាញ​មក​ពិនិត្យ​កន្លែង​កើតហេតុ ក្រុម​គ្រូពេទ្យ​បាន​ប្រាប់​ថា​ស្ត្រី​រង​គ្រោះបាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ ។

លុះដល់​វេលាម៉ោង​៦​​ព្រឹក​ថ្ងៃ​ទី​១៤ ធ្នូ​ ទើប​កំលាំង​សមត្ថកិច្ច​ជំនាញ​ទៅ​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​សព រក​ឃើញ​មាន​សំបក​កញ្ចប់​ថ្នាំលេប​ប្រភេទ​ថ្នាំ​ងងុយដេក​ចំនួន​១០​កញ្ចប់ ក្នុង​១​កញ្ចប់​មាន​ចំនួន​១២​គ្រាប់ ប៉ុន្តែ​មិនដឹង​ថា​ជន​រង​គ្រោះ​ទើបតែ​លេប​ក្នុង​ពេល​តែ​មួយ​នេះ​អស់​ចំនួន​ប៉ុណ្ណឹង​ ឬ​បាន​លេប​ពី​មុន​ខ្លះ​នោះ​ទេ​។

សមត្ថកិច្ច​សន្និដ្ឋាន​ថា ស្រ្តី​​រងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​លេបថ្នាំ​ហួស​កំហិត​​។

សមត្ថកិច្ច​បាន​បន្ត​ថា បើ​តាម​ការ​សាកសួរ​ពី​ប្តី​ស្ត្រី​រង​គ្រោះបាន​ឱ្យ​ដឹង​​ថា កាលពី​ព្រលប់​ ​គាត់និងប្រពន្ធ​​បាន​ទាស់​សំដី​គ្នា​បន្តិច​ប​ន្ទួ​ច​ដោយ​មិន​នឹក​ស្មានថា​ប្រ​ព​ន្ឋ​ខឹង​ដល់​ថ្នាក់​ហ្នឹង​ទេ ហើយ​ថ្នាំ​ដែល​លេប​នេះ​គឺ​ពួក​គាត់​ទិញ​មក​ប្រើប្រាស់​ទាំង​ពីរ​នាក់​នៅ​ពេលដេក​មិន​លក់​ទើប​លេប​។

សព​ស្ត្រី​រង​គ្រោះ​ ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ​ជនបរទេស​បាន​ធ្វើការ​ទំនាក់ទំនង​ទៅ​ស្ថានទូត​ដើម្បី​មក​ទទួល​សព​ប្រគល់​ជូន​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ