ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​គ្នា​ត្រង់​ចំណុច​ផ្លូវបំបែក​ជា​៤​របួសធ្ងន់​ម្នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ​ត្រង់​ចំណុច​ផ្លូវបំបែក​ជា​៤ បណ្តាល​អោយ​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់ ចំនែក​រថយន្ត​បាន​បើក​ចេញ​ទៅ​បាត់ ដោយ​អោយ​តំណាង​ចេញ​មុខ​មក​ដោះស្រាយ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ១០​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ​ត្រង់​ចំណុច​ផ្លូវបំបែក​ជា​៤ បណ្តាល​អោយ​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់ ចំនែក​រថយន្ត​បាន​បើក​ចេញ​ទៅ​បាត់ ដោយ​អោយ​តំណាង​ចេញ​មុខ​មក​ដោះស្រាយ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ១០​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ ចំណុច​ផ្លូវ​១៦៣ កែង​និង​ផ្លូវ​៤៦០ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន ។

ជន​រង​គ្រោះ​មិន​បានអោយ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ គ្រាន់តែ​ដឹង​ថា​ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ កណ្តោល ១A-២៨៩២ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បាន​បើក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ធ្វើ​ដំណើរ​តាម​ផ្លូវ​១៦៣ ក្នុង​ទិស​ដៅ ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំនុច​កើតហេតុ​ដែល​ជា​ផ្លូវបំបែក​ជា​បួន ក៍​ស្រាប់តែ​មាន​រថយន្ត​ម​យ​យ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ មិន​ចាំ​ស្លាក​លេខ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​១៦៣ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ពី​ជើង​ទៅ​ត្បូង ហើយ​អ្នកបើកបរ​បាន​បួង​ចង្កូត​បត់​ឆ្វេង ឡើង​ទៅ​ផ្លូវ ៤៦០​ក៍​ជ្រុល​ទៅ​បុក​ម៉ូតូ​ពេញទំហឹង បណ្តាល​អោយ​អ្នកបើកបរ​ម៉ូតូ​រង​របួស​រយះ​ភ្លៅ​ខាងស្តាំ ចំនែក​ម៉ូតូ​ខ្ទេច​ផ្នែក​ខាង​មុខ​ទាំងស្រុង ។

ដោយឡែក​ភាគី​ខាង​រថយន្ត​វិញ​មិន​បាន​ឈប់​ដោះស្រាយ​នៅ​នឹង​កន្លែង​កើតហេតុ​នោះ​ទេ គឺ​ព្យាយាម​បើករថយន្ត​គេច​ចូល​ទៅ​ក្នុងផ្ទះ​របស់​ខ្លួន ហើយ​ចាក់សោ​របង​ជិត ។

ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ដែរ បន្តិច​ក្រោយ គេ​ឃើញ​បុរស​ម្នាក់​ដែល​ជា​តំណាង​ខាង​ភាគី​រថយន្ត បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយក៍​បាន​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះ មក​ដឹក​ជន​រង​គ្រោះ​យក​ទៅ​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ដើម្បី​ព្យាបាល​របួស ។

ក្រោយ​កើតហេតុ ភាគី​ទាំង​សង្ខាង​បាន​សម្របសម្រួល​គ្នា ដោយ​ខាង​តំណាង​រថយន្ត បាន​សុខចិត្ត ជួយ​ចេញថ្លៃ​ព្យាបាល​របួស និង​ជួសជុល​ម៉ូតូ​អោយទៅ​ជន​រង​គ្រោះ​ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ