ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​គ្រឿង​ពន្លះ​គ្នា​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ខ្លាំង​ពេក​អោយ​មិត្ត​ភ័ក្តិ​ម្នាក់​ទៀត​ឌុ​ប​ជូន​ទៅ​ផ្ទះ ចៃដន្យ​ត្រូវ​យុវជន​២​នាក់​ទៀត​ស្រវឹង​ដូច​គ្នា​ជិះ​ម៉ូតូ​បុក​ពីក្រោយ​បណ្តាល​អោយ​រង​របួសស្រាល​ម្នាក់​ជា​អ្នកស្រវឹង ។ ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​កន្លែង​ថ្លឹង​ជញ្ជីង​ចាស់ តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ខ្លាំង​ពេក​អោយ​មិត្ត​ភ័ក្តិ​ម្នាក់​ទៀត​ឌុ​ប​ជូន​ទៅ​ផ្ទះ ចៃដន្យ​ត្រូវ​យុវជន​២​នាក់​ទៀត​ស្រវឹង​ដូច​គ្នា​ជិះ​ម៉ូតូ​បុក​ពីក្រោយ​បណ្តាល​អោយ​រង​របួសស្រាល​ម្នាក់​ជា​អ្នកស្រវឹង ។

ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​កន្លែង​ថ្លឹង​ជញ្ជីង​ចាស់ តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ភូមិ ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ភាគី​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ក្រុងព្រះសីហនុ ១A-៧២០០ បើកបរ​ដោយ​យុវជន​ម្នាក់ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។

ចំណែក​ភាគី​ម៉ូតូ​មួយ​គ្រឿង​ទៀតជិះគ្នា​​២នាក់​​ម៉ាក​ធូ​ដេ ពណ៌​ស មិន​ចាំ​ស្លាក​លេខ បើកបរ​ក្នុង​ទិស​ដៅ​កើត​ទៅ​លិច ស្របគ្នា​។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​បើក​ម៉ូតូ​ម៉ាក​ធូ​ដេ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ដោយសារ​មិត្តភក្តិ​ស្រវឹងស្រា​ខ្លាំង​ពេក​បាន​ពឹង​អោយ​គាត់​ឌុ​ប​ជូន​ទៅ​ផ្ទះ លុះ​ពេល​បើកបរ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​យុវជន​២​នាក់​​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី ២០០៦​បើកបរ​ក្នុ​ទិស​ដៅ​ស្របគ្នា បាន​បើក​បុក​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ដែល​ស្រវឹង​ដួល​រង​របួសរ​លាត់ដៃរ​លាត់ជើង តែ​ដោយសារ​ស្រវឹង​ខ្លាំង​ពេក​ក៏បាន​សន្លប់​ស្តូកស្តឹង​នៅ​កន្លែង បន្ទាប់​មក​អ្នក​រង​របួស​ខាងលើ​បាន​ហៅ​រ៉ឺ​មក​ម៉ូតូ​កង់​បីដើម្បី​ដឹកយកទៅព្យាបាល​ និង​ប្តឹង​សមត្ថកិច្ច​ឱ្យជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ ភាគី​ទាំង​សង្ខាង​ពុំ​មាន​ដំណោះស្រាយ កំលាំង​នគរបាល​ប៉ុស្តិ៍​បាន​រាយការណ៍​ទៅ​ជំនាញ​ចរាចរណ៍ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ ប៉ុស្តិ៍ ចោម​ចៅ​ទី​៣​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ