ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ស​ប្រឆាំង​​ឥណ្ឌា​​ទាមទារ​ឱ្យ​លោកនាយករដ្ឋមន្ត្រី​​ម៉ាន់​ម៉ូហាន់ ស៊ីញ ចុះ​​ចេញពីតំណែង

15 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា​ពេលនេះហាក់​ដូចជា​កំពុង​​ធ្លាក់​ចូល​ក្នុង​​វិបត្តិ​​នយោបាយ​​នៅពេល​ការប្រជុំ​​សភា​ដែល​គ្រោងធ្វើ​​​នៅថ្ងៃទី​​​​១៧ មីនា ត្រូវ​ពន្យារ​ពេល​​ក្រោយពី​​គណបក្ស​ប្រឆាំង​​​ទាមទារ​​ឱ្យ​រដ្ឋាភិ​បាល​​ដឹកនាំ​ដោយ​លោកនាយករដ្ឋ​មន្ត្រី​​ម៉ាន់ ម៉ូហាន់​ ស៊ីញ ​​ចុះ​ចេញ​ពី​តំណែង​ជា​បន្ទាន់ ។ បក្ស​ប្រឆាំង​​បានទាមទារ​​​ឱ្យ​​លោក​ម៉ាន់​ម៉ូហាន់ ស៊ីញ ចុះ​ចេញពីតំណែង​​ក្រោយពី​​គេ​ហទំព័រ Wikeleaks ​បង្ហាញ​ថា ​​គណបក្ស​កុងក្រេស​របស់​លោក​​បានចំណាយប្រាក់​​ទិញ​​សមាជិក​​​សភា​មួយ​ចំនួន​មុនពេល​​​ការ​បោះ​ឆ្នោត​​​ផ្តល់​សច្ចាប័ន​លើ​​​កិច្ច​​ព្រម​ព្រៀង​​នុយ​ក្លេអ៊ែរ​​​រវាង​ប្រទេស​​ឥណ្ឌា​​ និង​សហ​រដ្ឋ​អាេមរិក កាលពី​ឆ្នាំ​​​២០០៨ កន្លងមក ។​
ការ​ប្រជុំ​សភា​​ជាន់ទាប និង​​​សភា​ជាន់ខ្ពស់​​របស់​​ប្រទេស​ឥណ្ឌា​​​ត្រូវ​បាន​​ពន្យារ​ពេល​​​ក្រោយ​ពី​មាន​ការ​តវ៉ា​របស់​​គណបក្ស​​ប្រឆាំង​ដ៏​​សំខាន់​​គឺគណបក្ស Bharatiya Janata ទាមទារ​ឱ្យ​​រដ្ឋាភិបាល​​​​លោកម៉ាន់​​ម៉ូហាន់​ ស៊ីញ ​ចុះចេញពី​តំណែង​​ក្រោយ​ពី​​មាន​​ការចោទ​ប្រកាន់​​ថា គណ​បក្ស​​​របស់​លោក​​ចំណាយប្រាក់​​ទិញ​សមាជិក​​សភា​​មួយ​ចំនួន ៕