ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែផង​ជួបគ្រោះថ្នាក់​នៅចំណុចស្តុបកាណាឌីយ៉ា​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ជនជាតិ​ចិន​បាន​បើករថយន្ត​មួយ​គ្រឿង​មិន​បាន​ប្រុង​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​កៀរ​គូទ​ម៉ូតូ​មួយ​គ្រឿង បណ្តាល​អោយ​ស្ត្រី​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ម្នាក់​ដួល​រយះ​ជើង សំណាងល្អ​មិន​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស​កែង​ផ្លូវភ្លោះ​នៅ​ចំណុច​ស្តុ​ប​កា​ណា​ឌី​យ៉ា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ជនជាតិ​ចិន​បាន​បើករថយន្ត​មួយ​គ្រឿង​មិន​បាន​ប្រុង​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​កៀរ​គូទ​ម៉ូតូ​មួយ​គ្រឿង បណ្តាល​អោយ​ស្ត្រី​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ម្នាក់​ដួល​រយះ​ជើង សំណាងល្អ​មិន​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស​កែង​ផ្លូវភ្លោះ​នៅ​ចំណុច​ស្តុ​ប​កា​ណា​ឌី​យ៉ា ស្ថិត​នៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ​។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្គូ​ពី ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ ១HC-០៨៧៤ បើកបរ​តាម​បណ្តោយ​ផ្លូវភ្លោះ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។

ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ពេល​ម៉ូតូ​បើកបរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​បាន​ស៊ី​ញ៉ូ​បត់​ឆ្វេង​ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​ទៀត​ជា​ជនជាតិ​ចិន​បាន​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​FORTUNA ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AR-៥៤៩៣ បើកបរ​យ៉ាង​លឿន ហើយ​មិន​បាន​ប្រុង​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​កៀរ​គូទ​ម៉ូតូ​ម៉ាក​ស្គូ​ពី បណ្តាល​អោយ​ដួល​ម៉ូតូ ចំណែក​ស្ត្រី​មាន​ផ្ទៃពោះ​បាន​រង​របួស​រយះ​ជើង សំណាងល្អ​ក្នុង​ន​ក្នុង​ផ្ទៃ​មិន​មាន​ប៉ះពាល់​អ្វី​នោះ​ទេ​។

ភ្លាម​ៗ​នោះ​ដែល​អ្នកបើកបរ​រថយន្ត​ជា​ជនជាតិ​ចិន​បាន​ឈប់​រថយន្ត ហើយ​ចុះ​មក​មើល​ស្ត្រី​រង​គ្រោះ​ដើម្បី​ដោះស្រាយ​ជួយ​ចេញថ្លៃ​ព្យាបាល រីឯ​រថយន្ត និង​ម៉ូតូ​វិញ​ខូចខាត​តិចតួច​ប៉ុណ្ណោះ មួយសន្ទុះ​ក្រោយមក​ក៏​មាន​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​បាន​មក​ដល់​ដឹក​យក​ស្ត្រី​រង​គ្រោះ​យក​ទៅ​ព្យាបាល​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ​ខាង​ម្ចាស់​រថយន្ត​ខាងលើ​សុខចិត្ត​ជួយ​ចេញថ្លៃ​ព្យាបាល និង​ថ្លៃ​ថ្នាំពេទ្យ ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ