ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សល់​តែ​ស្រមោលស្នេហ៍​! មេក្រុម​ចចក​សមុទ្រ​រៀប​ការ​ចោល សុខ ស៊ី​ឡា​លី​ន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ណា​ក៏​ដឹង​ថា ​កញ្ញា​សុខ សីឡា​លី​ន ​ធ្លាប់​ជំពប់​ស្នេហ៍​ជាមួយ​លោក​តន្ត្រីករ​រូប​នេះ​ដោយ​សារ​ពួក​គេ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ទៅ​ណា​មក​ណា​បណ្តើរគ្នា​ ហើយ​ត្រូវ​បាន​សារ​ធារ​ណ​ជន​ចាប់​អារម្មណ៍ ​រហូត​ស្ថាប័ន​សារព័ត៌មាន​។ ​ពេល​នេះ​ស្រមោល​ស្នេហ៍​មួយ​នេះ​បាន​បិទ​បញ្ចប់​ហើយ​ ក្រោយ​ខាង​​ប្រុស​រៀប​ការ​នឹង​អ្នក​ថ្មី​ឯ…

រាជធានី​ភ្នំពេញ ៖ អ្នក​ណា​ក៏​ដឹង​ថា ​កញ្ញា​សុខ សីឡា​លី​ន ​ធ្លាប់​ជំពប់​ស្នេហ៍​ជាមួយ​លោក​តន្ត្រីករ​រូប​នេះ​ដោយ​សារ​ពួក​គេ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ទៅ​ណា​មក​ណា​បណ្តើរគ្នា​ ហើយ​ត្រូវ​បាន​សារ​ធារ​ណ​ជន​ចាប់​អារម្មណ៍ ​រហូត​ស្ថាប័ន​សារព័ត៌មាន​។ ​ពេល​នេះ​ស្រមោល​ស្នេហ៍​មួយ​នេះ​បាន​បិទ​បញ្ចប់​ហើយ​ ក្រោយ​ខាង​​ប្រុស​រៀប​ការ​នឹង​អ្នក​ថ្មី​ឯ ខាង​ស្រី​វិញ​នៅ​មិន​ទាន់​បង្ហាញមុខ​ម្ចាស់​ចិត្ត​ថ្មី​នៅឡើយ​។

បន្ទាប់​ពី​មាន​ព័ត៌មាន​ជា​ហូរហែ​កន្លង​មក​ថា ​តន្ត្រីករ​មេក្រុម​ចចក​សមុទ្រ គឺជា​គូ​ស្នេហា​តារាចម្រៀង​ហង្ស​មាស សុខ ស៊ី​ឡា​លី​ន បាន​មួយ​រយៈ ក្រោយមក​ក៏​ស្រាប់តែ​ផ្ទុះ​ព័ត៌មាន​ថា​ ស្នេហា​អ្នក​ទាំង​ពីរ​បាន​ដើរ​ដល់​ផ្លូវ​បញ្ចប់ ​ទើប​ពេល​នេះ​លោក​ចូល​រោងការ​ជាមួយ​នារី​ផ្សេង​ដែល​មិនមែន​ជា សុខ ស៊ី​ឡា​លី​ន ទៅ​វិញ​។

ក្នុង​ពិធី​មង្គលការ​មេក្រុម​ចចក​សមុទ្រ កាលពី​យប់មិញ​នៅ​ភោជន​ដ្ឋា​ន​ទន្លេបាសាក់​២​ ក្បាលថ្នល់​ មាន​ការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​តារា​ល្បី​ៗ តែ​មិនឃើញ​មាន​វត្តមាន​តារាចម្រៀង សុខ ស៊ី​ឡា​លី​ន ត្រូវជា​អតីត​​ជា​គូស្នេហ៍​មក​ចូលរួម​ឡើយ​។

មេក្រុម​ចចក​សមុទ្រ​មានឈ្មោះ​ ពិត អ៊ុ​ក មិន​ណា​រិ​ទ្ធ បាន​រៀប​ការ​ជាមួយ​កូនក្រមុំ លឹ​ម ហួរ ដោយ​ពន្លក​ស្នេហ៍​​មួយ​នេះ​បាន​ចាប់ផ្ដើម​ឡើង​អស់​រយៈពេល​យូរ​ឆ្នាំ​ដែរ​ ហើយ​មុន​អ្នក​ទាំង​ពីរ​សម្រេចចិត្ត​ចូល​រោងការ​បញ្ចប់​ភាព​នៅ​លីវ​ក្រោម​មេបា​ចាស់ទុំ​ទាំង​សង្ខាង​ចូលរួម​ដឹង​ឮ​។

យ៉ាងណាមិញ​ មហាជន​ជូនពរ​គូស្នេហ៍​ថ្មី​ឲ្យ​មាន​សេចក្តីសុខ​​សុខ សីឡា​លី​ន​វិញ​ឆាប់​បាន​ដល់​គូ​រៀប​ការ​កុំ​ឲ្យ​ចាញ់​អតីត​គូស្នេហ៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ