ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោ​ងាប់​ទាំង​១១​ក្បាល​នេះ គឺ​មិន​អាច​បណ្តាល​មក​ពី​ទឹក​ទេ​…

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ គោ​អ្នក​ភូមិ​ចំនួន​១១​ក្បាល​បាន​ងាប់ ហើយ​មន្ត្រី​ជំនាញ​សង្ស័យ​ថា​ អាច​បណ្តាលមក​​ពី​ប៊ីដុង​ដាក់​ទឹក​ឱ្យ​គោ​ផឹក​ចំណុះ​៣០​លី​ត្រ​មាន​ជាតិពុល ។ ហេតុការណ៍​ភ្ញាក់ផ្អើល​ពី​គោ​ងាប់នេះ បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១១ ខែធ្នូ នៅ​ភូមិ​តាំង​ជិ…

ខេត្តរតនគិរី ៖ គោ​អ្នក​ភូមិ​ចំនួន​១១​ក្បាល​បាន​ងាប់ ហើយ​មន្ត្រី​ជំនាញ​សង្ស័យ​ថា​ អាច​បណ្តាលមក​​ពី​ប៊ីដុង​ដាក់​ទឹក​ឱ្យ​គោ​ផឹក​ចំណុះ​៣០​លី​ត្រ​មាន​ជាតិពុល ។ ហេតុការណ៍​ភ្ញាក់ផ្អើល​ពី​គោ​ងាប់នេះ បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១១ ខែធ្នូ នៅ​ភូមិ​តាំង​ជិ ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ។

ក្រោយ​ពី​មាន​គោ​ងាប់​អស់​១១​ក្បាល ប្រជាពលរដ្ឋ​ក៏​រាយការណ៍​មក​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​នគរ​បាល រួម​ទាំង​មន្ត្រី​ពេទ្យសត្វ​ផង​ដែរ និង​បានឱ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា គោ​ទាំង១១​ក្បាល ដែល​ងាប់​នោះ​មាន​មេ​៩​ក្បាល និង​មាន​ម្ចាស់​៣​គ្រួសារ ។ នៅ​ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើ មន្ត្រី​ជំនាញ​បាន​ធ្វើការ​ត្រួតពិនិត្យ​និង​សាកសួរ​ម្ចាស់​គោ​ឱ្យ​​ដឹង​ថា មុន​ពេល​គោ​ងាប់​ជា​ច្រើន​ក្បាល​នេះ ម្ចាស់​គោ​បាន​ចាក់ទឹក​ចេញ
ពី​ប៊ីដុង​ឱ្យ​គោ​ផឹក រួច​ប្រមាណ​២​ម៉ោង​ក្រោយមក ​ស្រាប់តែ​គោ​ប្រកាច់​ងាប់​ជា​បន្តបន្ទាប់​តែ​ម្តង ។

បើ​តាម​មន្ត្រី​ជំនាញ​សង្ស័យ​ថា ប៊ីដុង​ដែលដាក់​ទឹក​ឱ្យ​គោ​ផឹក​នោះ​មាន​ជាតិពុល ​ទើប​បណ្តាលឱ្យ​គោ​ងាប់​បែប​នេះ និង​សំណូមពរ​ឱ្យ​ប្រជា​ពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ មុន​នឹង​ប្រើប្រាស់​សម្ភារ​ដាក់​ទឹក​សម្រាប់​ផឹក​ទាំង​មនុស្ស​និង​សត្វ ។

តាម​ប្រភព​ព័ត៌មាន​ថា ប៊ីដុង​ដែល​សង្ស័យ​ថា មាន​ជាតិពុល​នេះ មុន​ពេល​ដាក់​ទឹក​ទុក​ឱ្យ​គោ​ផឹក ​គឺ​គាត់​បាន​ទុក​ចោល​១​ឆ្នាំ​មក​ហើយ ។ ចំពោះ​ប្រភព​ទឹក​វិញ ​អ្នក​ភូមិ​បាន​ប្រាប់​ថា ជា​ទឹកអូរ​ដែល​ប្រើប្រាស់​ទាំង​មនុស្ស​និង​សត្វ ដូច្នេះ​មិនមែន​ជា​បញ្ហា​ទឹក​នោះ​ទេ គឺ​អាច​ជា​បញ្ហា​ប៊ីដុង​ ដែល​ក្រុម​អ្នក​ភូមិ​អាច​ប្រើ​ដាក់​ថ្នាំ​គីមី​ឬអ្វី​មួយ​មុន​ពេល​យក​មក​ដាក់​ទឹក​ឱ្យ​គោ​ផឹក ៕

អត្ថបទសរសេរ ដោយ