ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់​បង្ក្រាប​នៅ​តំបន់​ផ្លូវ​រថភ្លើង​R6 ឃាត់ខ្លួន​២​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កំលាំង​នគរបាល​ខណ្ឌដូនពេញ ក្រោម​ការ​បញ្ជា​ពី​លោក វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ អធិការ​ខណ្ឌ និង​ដឹកនាំ​ផ្ទាល់​ដោយ​លោក ម៉ៅ…

រាជធានី​ភ្នំពេញ ៖ កំលាំង​នគរបាល​ខណ្ឌដូនពេញ ក្រោម​ការ​បញ្ជា​ពី​លោក វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ អធិការ​ខណ្ឌ និង​ដឹកនាំ​ផ្ទាល់​ដោយ​លោក ម៉ៅ ចាន់​ថុ​ន អធិការ​នគរ​បាក​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន បាន​ធ្វើការ​ឆ្មក់​ចូល​បង្ក្រាប​តំបន់​គ្រឿងញៀន​ផ្លូវ​រថភ្លើង​R6 ជាក់ស្តែង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ជា​បន្តបន្ទាប់ និង​ដកហូត​បាន​ថ្នាំ​ញៀន​ម៉ា​ទឹកកក​ចំនួន​២៤​កញ្ចប់​តូច និង​១​កញ្ចប់​ធំ ។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលពីវេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៣ ខែ ធ្នូ ឆ្នាំ ២០១៨​ នៅ​ចំណុច​ផ្លូវ​រថភ្លើង R6 ក្រុម​ទី​៣៩ ភូមិ​៣ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​២​នាក់​លើ ម្នាក់​ឈ្មោះ សំ សុខ​ជា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​មិន​ពិត ស្នាក់​នៅ​កន្លែង​កើតហេតុ មានស្រុក​កំណើត​នៅ​ខេត្តក្រចេះ និង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​១៣​កញ្ចប់​តូច​និង​១​កញ្ចប់​ធំ បាន​ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​ថ្ងៃ​ដដែល ។

ចំណែក​ម្នាក់​ទៀត​ឈ្មោះ សៅ សេង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់​នៅ ខណ្ឌមានជ័យ មានស្រុក​ខេត្តតាកែវ និង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​១១​កញ្ចប់ បាន​ធ្វើការ​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​ថ្ងៃ​ដដែល ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​នាំ​មក​កាន់​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូន​ឡើង​តុលាការ​ចាត់ការ​តាម​នីតិ​វី​ធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ